ព័ត៌មានជាតិ
សហគ្រាសធុនមីក្រូ តូច និងមធ្យមដើរតួនាទីយ៉ាងសំខាន់ក្នុងការជំរុញកំណើនសេដ្ឋកិច្ច
រដ្ឋមន្រ្តីក្រសួងឧស្សាហកម្ម វិទ្យាសាស្ត្រ បច្ចេកវិទ្យា និងនវានុវត្តន៍ លោក ហែម វណ្ណឌីបានលើកឡើងថារាជរដ្ឋាភិបាលកម្ពុជាបានយកចិត្តទុកដាក់ខ្ពស់ក្នុងការជំរុញបរិយាកាសគាំទ្រដល់សហគ្រាសធុនមីក្រូ តូច និងមធ្យម (MSMEs) ដែលដើរតួនាទីសំខាន់ក្នុងការលើកម្ពស់កំណើនសេដ្ឋកិច្ច និងបង្កើតការងារ ជាពិសេសនៅពេលដែលការរីករាលដាលនៃជំងឺកូវីដ១៩ បណ្តាសហគ្រាទាំងនេះបានដើរតួបានទីយ៉ាងសំខាន់ក្នុងការចូលរួមជំរុញសកម្មភាពសេដ្ឋកិច្ច។

កាលពីថ្ងៃទី២៨ ខែសីហា ឆ្នាំ២០២៤ ក្រសួងឧស្សាហកម្ម វិទ្យាសាស្ត្រ បច្ចេកវិទ្យា និងនវានុវត្តន៍ បានបើកកិច្ចប្រជុំ ដើម្បីពិភាក្សា និងស្វែងរកដំណោះស្រាយចំពោះបញ្ហាប្រឈមរបស់វិស័យសហគ្រាធុនមីក្រូ តូច និងមធ្យមនៅកម្ពុជា។ កិច្ចប្រជុំនោះដឹកនាំដោយលោក ហែម វណ្ណឌី រដ្ឋមន្ត្រីក្រសួងឧស្សាហកម្ម វិទ្យាសាស្ត្រ បច្ចេកវិទ្យា និងនវានុវត្តន៍ និងមានការចូលរួមពីតំណាងក្រសួង-ស្ថាប័នពាក់ព័ន្ធ,ឧកញ៉ា តែ តាំងប៉ អនុប្រធានសភាពាណិជ្ជកម្មកម្ពុជា និងជាសហប្រធាន ក្រុមការងារ-គ នៃវេទិការាជរដ្ឋាភិបាល-ផ្នែកឯកជន, សមាគមពាក់ព័ន្ធ តំណាងវិស័យឯកជន ដៃគូអភិវឌ្ឍន៍ និងទីភ្នាក់ងារអង្គការសហប្រជាជាតិ សរុបប្រមាណ២៦០នាក់។
លោកបានលើកឡើងថា៖ «វិស័យឯកជនគឺជាឆ្អឹងខ្នងនៃសេដ្ឋកិច្ចរបស់យើង ហើយវាជាកត្តាចាំបាច់ដែលយើងត្រូវធ្វើការរួមគ្នាដើម្បីកំណត់ និងដោះស្រាយបញ្ហាប្រឈមនានាដែលរារាំងដល់ការរីកចម្រើននៃវិស័យឯកជន»។
លោកឧកញ៉ា តែ តាំងប៉ បានលើកឡើងពីវឌ្ឍនភាពនៃដំណោះស្រាយរបស់រាជរដ្ឋាភិបាលសម្រាប់វិស័យឯកជន ចាប់តាំងពីវេទិការាជរដ្ឋាភិបាល-ផ្នែកឯកជនលើកទី១៩ កាលពីឆ្នាំមុន។
លោកឧកញ៉ា បានកត់សម្គាល់ថា៖« បញ្ហាប្រឈមជាច្រើនត្រូវបានដោះស្រាយ ប៉ុន្តែនៅមានបញ្ហាសេសសល់ និងបញ្ហាកើតថ្មីមួយចំនួនទៀត ដែលទាមទារឱ្យមានដំណោះស្រាយ និងអន្តរាគមន៍ពីរាជរដ្ឋាភិបាល»។

ជាមួយគ្នានេះដែរអង្គប្រជុំបានពិនិត្យពិភាក្សាលើបញ្ហាប្រឈមចំនួន២២ ដើម្បីអង្គប្រជុំពិភាក្សាដោះស្រាយ។ បញ្ហាទាំងនោះរួមមានលក្ខខណ្ឌតម្រូវភាពអនុលោម ដូចជាការចុះបញ្ជីផលិតផល និងកាតព្វកិច្ចពន្ធដារ, សម្ពាធពីការប្រកួតប្រជែង, ការទទួលបានហិរញ្ញប្បទាន, ការចូលទៅកាន់ទីផ្សារ, ការទទួលបានកម្លាំងពលកម្មជំនាញ, និងថ្លៃដើមផលិតកម្មខ្ពស់ ដោយសារថ្លៃដឹកជញ្ជូន និងតម្លៃថាមពលជាដើម។
លោករដ្ឋមន្ត្រីបានជម្រាបជូនអំពីកាតព្វកិច្ចរបស់កម្ពុជា ក្នុងនាមជាសមាជិកនៃអង្គការពាណិជ្ជកម្មពិភពលោក សមាជិកនៃអង្គការតំបន់ និងជាប្រទេសហត្ថលេខីនៃកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីនានា។
លោកបានលើកទឹកចិត្តឱ្យវិស័យឯកជនខិតខំពង្រឹងប្រតិបត្តិការ និងភាពប្រកួតប្រជែងរបស់ខ្លួន ដែលនឹងជួយពួកគេឱ្យត្រៀមខ្លួនសម្រាប់ការចាកចេញពីចំណាត់ថ្នាក់ក្រុមប្រទេសអភិវឌ្ឍន៍តិចតួច (LDC) របស់កម្ពុជានៅឆ្នាំ២០២៩ ផងដែរ។

លោករដ្ឋមន្រ្តីបានលើកឡើងថា៖«សហគ្រាសធុនតូច និងមធ្យមត្រូវតែស្វែងរកលក្ខណៈពិសេសរបស់ខ្លួន ព្រោះនៅថ្ងៃខាងមុខ ការប្រកួតប្រជែងនឹងមិនធូរជាងបច្ចុប្បន្នទេ។ ដូច្នេះយើងត្រូវបង្កើតលក្ខណៈពិសេសសម្រាប់ផលិតផលរបស់យើង ទាំងលើគុណភាព រសជាតិ ការប្រើវត្ថុធាតុដើមក្នុងស្រុក លទ្ធភាពស្វែងរកប្រភពដើម និងការអនុវត្តគោលការណ៍ការពារបរិស្ថានជាដើម»។
ជាមួយគ្នានេះដែរ ក្រសួងឧស្សាហកម្ម វិទ្យាសាស្ត្រ បច្ចេកវិទ្យា និងនវានុវត្តន៍ បានកែសម្រួលសេវាសាធារណៈ ទាំងថ្លៃសេវា និងសុពលភាព និងកំពុងបន្តកំណែទម្រង់សេវាសាធារណៈរបស់ខ្លួនដោយដាក់ឱ្យដំណើរការលើប្រព័ន្ធអនឡាញ។ ក្រសួងក៏បានប្រែក្លាយមន្ទីរពិសោធន៍ជាតិវិទ្យាសាស្ត្រ បច្ចេកវិទ្យា និងនវានុវត្តន៍ ឱ្យទៅជាគ្រឹះស្ថានសាធារណៈរដ្ឋបាល ដើម្បីលើកកម្ពស់គុណភាពសេវា និងពង្រីកសមត្ថភាពធ្វើតេស្តលើប៉ារ៉ាម៉ែត្រកាន់តែច្រើនសម្រាប់បម្រើដល់វិស័យឯកជន។
លោកហែម វណ្ណឌីថា៖«ក្រសួងនឹងបន្តកៀរគរការចូលរួមពីវិស័យឯកជន ដើម្បីធានាថា សំឡេងរបស់ពួកគេត្រូវបានយកទៅពិចារណានៅក្នុងដំណើរការរៀបចំអន្តរាគមន៍ និងការបង្កើតគោលនយោបាយគាំទ្រនានា»។
លោកថា លទ្ធផលនៃកិច្ចប្រជុំនេះនឹងត្រូវបានបញ្ចូលទៅក្នុងរបៀបវារៈនៃវេទិការដ្ឋាភិបាល-ផ្នែកឯកជននាពេលខាងមុខ៕

-
KPT+២ ថ្ងៃ ago
តំបន់កោះដ៏ពេញនិយមសម្រាប់សកម្មភាពកម្សាន្ត របស់ខេត្តកោះកុង
-
ព័ត៌មានជាតិ៦ ម៉ោង ago
អាមេរិកគ្រោងដាក់កម្ពុជាក្នុងបញ្ជីលឿង៖សម្ដេចតេជោ ថាជាសិទ្ធិរបស់គេ គ្មានអ្វីត្រូវខ្វល់ តែត្រូវកសាងប្រទេសឱ្យខ្លាំង
-
ព័ត៌មានជាតិ៧ ម៉ោង ago
ពីឆ្នាំ២០០៩ ដល់បច្ចុប្បន្ន ឥស្សរជនជាន់ខ្ពស់៥រូប ត្រូវបានតម្លើងឋានន្តរសក្ដិ ថ្នាក់នាយឧត្តមសេនីយ៍ផុតលេខ ផ្កាយមាស៥
-
សន្តិសុខសង្គម៤ ថ្ងៃ ago
ម្ចាស់ប្រេនសម្រស់ធារ៉ា ត្រូវសមត្ថកិច្ចឃុំខ្លួន ពាក់ព័ន្ធការកែច្នៃគ្រឿងសំអាងគ្មានច្បាប់អនុញ្ញាត
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ ago
មេដឹកនាំអាស៊ី ៤រូប ដែល ICC ចេញដីកាចាប់ខ្លួន ជុំវិញបទឧក្រិដ្ឋកម្មប្រឆាំងមនុស្សជាតិ
-
ព័ត៌មានជាតិ៤ ថ្ងៃ ago
សម្តេចធិបតី៖ ឧកញ៉ា ១៤០រូប ត្រូវបានលុបឈ្មោះចេញ ក្នុងនោះមានឧកញ៉ាខ្លះប្រព្រឹត្តបទល្មើស
-
សន្តិសុខសង្គម៣ ថ្ងៃ ago
Breaking News៖ អគ្គិភ័យកំពុងឆេះនៅផ្លូវសឡា សង្កាត់ស្ទឹងមានជ័យទី១
-
សន្តិសុខសង្គម៥ ថ្ងៃ ago
ភ្លៀងលាយឡំខ្យល់កន្ត្រាក់បំផ្លាញផ្ទះពលរដ្ឋ៣ភូមិអស់ ៥៤ខ្នង