Connect with us

សេដ្ឋកិច្ច

ស្ពានផ្សាររាត្រី-អរិយ​ក្សត្រ ត្រៀមបើកការដ្ឋាន​សាងសង់នៅខែមិថុនា ឆ្នាំ ២០២៥

បានផុស

នៅ

គម្រោងសាងសង់ស្ពានមិត្តភាពកម្ពុជា-កូរ៉េ​ តភ្ជាប់​ពី​ចំណុច​ផ្សាររាត្រី​ឆ្ពោះ​​​ទៅ​​​តំបន់​អរិយក្សត្រ​​ បានបិទបញ្ចប់របាយការណ៍ចុងក្រោយ និងត្រៀមបើកដ្ឋានសាងសង់នៅខែមិថុនា ឆ្នាំ ២០២៥ ខាងមុខ។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

លោក ផន រឹម អ្នកនាំពាក្យក្រសួងសាធារណការ និងដឹកជញ្ជូន បានឱ្យដឹងថា៖ «បើគ្មានការប្រែប្រួលទេ គម្រោង​សាង​សង់ស្ពានមិត្តភាពកម្ពុជា-កូរ៉េ នឹងបើកការដ្ឋានសាងសង់នៅរយៈពេល១០ខែទៀត អាចរង្វង់ខែមិថុនា ឆ្នាំ២០២៥​ខាងមុខនេះ»។

លោក ផន រឹម បានបញ្ជាក់ថា ការសិក្សាលម្អិតចំពោះផលប៉ះពាល់បរិស្ថាន និងសង្គម(ESIA)បានបើកកិច្ចប្រជុំពិនិត្យបិទបញ្ចប់របាយការណ៍ចុងក្រោយ និងបានឯកភាពលើរបាយការណ៍រួចរាល់ ដែលជាផ្នែកចម្បងដើម្បីបើកផ្លូវសម្រាប់ដំណើរការបើកការដ្ឋានសាងសង់ និងដើម្បីភាពប្រាកដនិយមពេលគម្រោងចាប់ផ្តើមសាងសង់ នឹងទទួលបានលទ្ធផលល្អប្រសើរតាមការគ្រោងទុក ហើយផ្នែកដ៏សំខាន់ នៃដំណាក់កាលបន្ទាប់ គឺការគូរប្លង់សាងសង់លម្អិត នៃគម្រោង(Details Design)។

គម្រោងសាងសង់ស្ពានមិត្តភាពកម្ពុជា-កូរ៉េ ជាហិរញ្ញប្បទានរបស់ធនាគាអាហរ័ណ-នីហរ័ណ នៃសាធារណរដ្ឋកូរ៉េ ដែលតម្លៃគម្រោងកិច្ចសន្យាមានតម្លៃ ២៣៥លានដុល្លារអាមេរិក និងមានកិច្ចសន្យាសាងសង់មានរយៈពេល៦០ខែ។ទីតាំងនៃគម្រោងនេះ គឺស្ថិតនៅផ្សាររាត្រីជ្រោយចង្វារ-អរិយក្សត្យ(ភ្នំពេញ-ក្រុងអរិយក្សត្យ ខេត្តកណ្ដាល)។

គម្រោងនេះ ប្រភេទស្ពានខ្សែកាប(Two cable stayed bridges)មានប្រវែងនៃស្ពានសរុប២.៣៧៥ម៉ែត្រ និងទទឹង ២៧,៥ម៉េត្រ, ប្រវែងផ្លូវក្បាលស្ពានសរុប(Approach road) ១.១៧៤ម៉ែត្រ(ទទឹងផ្លូវ ២២,៥ម៉ែត្រ)៕

អត្ថបទ៖ ឡេង ដេត

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
ព័ត៌មានអន្ដរជាតិ២១ ម៉ោង មុន

វៀតណាម បិទ​រោងចក្រ​ផលិត​សណ្តែកបណ្តុះ ក្រោយរកឃើញសារធាតុ​ពុល អាចឲ្យមនុស្សស្លាប់

ព័ត៌មានជាតិ១៨ ម៉ោង មុន

អ្នកនាំពាក្យ ៖ មានពលករខ្មែរ ០២ នាក់ ស្លាប់ និង ០២ នាក់ទៀត របួស ដោយសារការរញ្ជួយដីនៅប្រទេសថៃ

ព័ត៌មានអន្ដរជាតិ១៦ ម៉ោង មុន

ការធ្វើដំណើរពីបរទេសទៅអាមេរិក ធ្លាក់ចុះខ្លាំងក្រោយ ត្រាំ ឡើងកាន់អំណាច

កីឡា២២ ម៉ោង មុន

លោក Munoz ស្នើ​សុំ​ពេល​វេលា​សម​រម្យ​ដើម្បី​ត្រៀម​ខ្លួន​វគ្គ​ផ្តាច់​ព្រ័ត្រ AFC Challenge League

ព័ត៌មានជាតិ២១ ម៉ោង មុន

សម្តេច ម៉ែន សំអន សាទរការដាក់ឲ្យប្រើប្រាស់ជាផ្លូវការស្នាក់ការគណបក្ស និងសមិទ្ធផលនានា ដើម្បីបម្រើតម្រូវការពលរដ្ឋ

Sokha Hotels

ព័ត៌មានពេញនិយម