Connect with us

ព័ត៌មានជាតិ

អាកាសយានដ្ឋានអន្តរជាតិតេជោនឹងផ្លាស់ប្តូរការគិតរបស់ភ្ញៀវទេសចរអង់គ្លេស

បានផុស

នៅ

ប្រទេសកម្ពុជាកំពុងតែសាងសង់នូវអាកាសយានដ្ឋានថ្មីដ៏ធំនិងទំនើបមួយ​ ប៉ុន្តែប្រទេសនេះតែងតែត្រូវបានមើលរំលងដោយភ្ញៀវទេសចរ​អង់គ្លេស ដោយសារតែពួកគេជ្រើសរើសប្រទេសជិតខាងកម្ពុជាសម្រាប់ថ្ងៃឈប់សម្រាករយៈពេលយូរ។ នេះបើយោងតាម​សារព័ត៌មាន The Sun របស់ចក្រភពអង់គ្លេសចុះផ្សាយនៅថ្ងៃទី២៨ខែសីហា។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

​សារព័ត៌មាន The Sun បានលើកឡើងថា​ ប្រទេសកម្ពុជាតែងតែត្រូវបានភ្ញៀវទេសចរពីចក្រភពអង់គ្លេសបំភ្លេចចោល ដោយតែងតែជ្រើសរើសយកការទស្សនាទៅកាន់ប្រទេសថៃនៅក្បែរនោះសម្រាប់ថ្ងៃឈប់សម្រាករយៈពេលវែងរបស់ពួកគេជំនួសវិញ​។

«ប៉ុន្តែបញ្ហានេះនឹងត្រូវបានផ្លាស់ប្តូរនាពេលឆាប់នេះ ដោយសារតែការដាក់ឱ្យដំណើការនូវអាកាសយានដ្ឋានអន្តរជាតិដ៏ធំមួយនាពេលដ៏ខ្លីខាងមុខនេះ»។ នេះបើយោងតាម The Sun។

​​​ឯកអគ្គរាជទូតអង់គ្លេស លោក Dominic Williams បានសរសេរនៅលើបណ្តាញសង្គមផ្លូវការរបស់ខ្លួននៅព្រឹកថ្ងៃទី២៩នេះថា៖« ការផ្សព្វផ្សាយដ៏អស្ចារ្យនៅក្នុងសារព័ត៌មានចក្រភពអង់គ្លេស សម្រាប់ប្រទេសកម្ពុជា និងសម្រាប់អាកាសយានដ្ឋានភ្នំពេញថ្មី ដែលរចនាដោយស្ថាបត្យករជនជាតិអង់គ្លេស Foster+Partners!»។

បើយោងតាមសារព័ត៌មាន The Sun អាកាសយានដ្ឋានអន្តរជាតិតេជោតាខ្មៅដែលមានទីតាំងស្ថិតនៅរាជធានីភ្នំពេញប្រហែល ១២ ម៉ាយពីទីប្រជុំជនក្រុង។

​អាកាសយានដ្ឋានអន្តរជាតិតេជោ បានចាប់ផ្តើមដំណើរការសាងសង់នៅឆ្នាំ២០១៩ ​នៅលើ​ទំហំដី ២ ៦០០​ហិកតា ​ដោយប្រើទឹកប្រាក់វិនិយោគចំនួន ១ ៥០០ លានដុល្លារ សាងសង់ដោយក្រុមហ៊ុន OCIC ដែលមាន​​ភូមិសាស្ត្រ​នៅ​ក្នុង​ខេត្តកណ្តាល​ជាប់​ខេត្តតាកែវ និង​មានចម្ងាយ​ប្រមាណ ២០ គីឡូពីរាជធានីភ្នំពេញ។

គម្រោងសាងសង់អាកាសយានដ្ឋានអន្តរជាតិតេជោមាន៣ដំណាក់កាល គឺដំណាក់កាលទី១ សាងសង់រួចរាល់នៅឆ្នាំ ២០២៤ អាចទទួលអ្នកដំណើរ ១៣ លាននាក់ក្នុងមួយឆ្នាំ ដំណាក់កាលទី២ នឹងបញ្ចប់នៅឆ្នាំ ២០៣០ អាចទទួលបានអ្នកដំណើរ ៣០ លាននាក់ក្នុងមួយឆ្នាំ និងដំណាក់កាលចុងក្រោយ នឹងបញ្ចប់នៅឆ្នាំ ២០៥០ អាចនឹងទទួលបានអ្នកដំណើររហូតដល់ ៥០ លាននាក់ក្នុងមួយឆ្នាំ៕

គិតត្រឹមថ្ងៃទី ០៦ ខែមិថុនា ​ឆ្នាំ ២០២៤ ​គម្រោងសាងសង់អាកាសយានដ្ឋានអន្តរជាតិតេជោ (TIA) សម្រេចបានការងារសាងសង់ជាង ​៧៥% និងចំណាយថវិកាអស់ជាង ១​ ១០០ លានដុល្លារ​អាមេរិក។ ​

ក្នុងពេលចុះពិនិត្យវឌ្ឍនភាពគម្រោងព្រលានយន្តហោះអន្តរជាតិតេជោកាលពីខែមិថុនា ​លោកឧកញ៉ា ឆារស៍ ​វ៉ាន់ ​អភិបាលក្រុមហ៊ុន Cambodia Airport Investment Co., Ltd និងជាអភិបាលក្រុមហ៊ុនកាណាឌីយ៉ាគ្រុបបានថ្លែងថា ​ដំណើរការសាងសង់ព្រលានយន្តហោះ​​សម្រេចបាន ៧៥% ​ពោលគឺស្របទៅតាម​ផែនការ នឹងគ្រោងដាក់ឱ្យដំណើរការហោះ​ហើរ​​នៅ​ដើម​ឆ្នាំ ២០២៥ ខាងមុខ។​

បច្ចុប្បន្នការសងសង់អាកាសយានដ្ឋានអន្តរជាតិតេជោជំហានទី១នេះ ​សម្រេចបានរួចរាល់មានដូចជា ស្ថានីយអ្នកដំណើរ ​ផ្លូវរត់ ផ្លូវបរយន្តហោះ និងផ្លូវតាក់ស៊ីក៏រួចរាល់ដែរ។​

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានអន្ដរជាតិ៣ ម៉ោង មុន

​រូប​ភាព​រលំបាក់​អគារ​គួររន្ធត់​នៅថៃ ប៉ុន្តែ​​អាជ្ញាធរ​​បញ្ជាក់ថា​ ចំនួន​អ្នកស្លាប់​មាន៩នាក់​ដល់​ពេលនេះ​

ព័ត៌មានអន្ដរជាតិ៤ ម៉ោង មុន

​​រហូត​ដល់​ពេល​នេះ មីយ៉ាន់​ម៉ារកឃើញ​អ្នក​ស្លាប់​​​និងរបួស​ជិត​៩០០​នាក់​ក្នុងគ្រោះរញ្ជួយដី​

ព័ត៌មានជាតិ៥ ម៉ោង មុន

ក្រុមហ៊ុន​បច្ចេកវិទ្យា​ទំនើប​​ចិន ប្ដេជ្ញា​ជំរុញ​កម្មវិធី​សិក្សា TVET កម្ពុជា ឱ្យ​ស្រប​តាមស្តង់ដារ​សិក្សា​នៃ​ប្រទេសចិន និងអាល្លឺម៉ង់

ព័ត៌មានជាតិ៧ ម៉ោង មុន

មន្ត្រីក្រសួងសេដ្ឋកិច្ច ៖ ម្ចាស់​អាជីវកម្ម ដែលប្រឈមហានិភ័យ ត្រូវ​មាន​ធានារ៉ាប់រង​សម្រាប់​អាជីវកម្ម​ខ្លួន

ព័ត៌មានអន្ដរជាតិ៩ ម៉ោង មុន

​​តើគ្រោះ​​រញ្ជួយដី​កើត​នៅ​មីយ៉ាន់​ម៉ា​​​ប៉ះពាល់​និង​ជះឥទ្ធិពលដល់​ណាខ្លះ?​

ព័ត៌មានអន្ដរជាតិ១១ ម៉ោង មុន

កម្មករសំណង់ ៤៣នាក់ ជាប់ក្រោមគំនរបាក់បែកនៃអគារ ដែលរលំក្នុងគ្រោះរញ្ជួយដីនៅ បាងកក

ព័ត៌មានជាតិ២១ ម៉ោង មុន

បងប្រុសរបស់សម្ដេចតេជោ គឺអ្នកឧកញ៉ាឧត្តមមេត្រីវិសិដ្ឋ ហ៊ុន សាន បានទទួលមរណភាព

ក្រុងប៉ោយប៉ែត
សន្តិសុខសង្គម១០ ម៉ោង មុន

ការដ្ឋានសំណង់អគារខ្ពស់ៗមួយចំនួនក្នុងក្រុងប៉ោយប៉ែតត្រូវបានផ្អាក និងជម្លៀសកម្មករចេញក្រៅ

ព័ត៌មានអន្ដរជាតិ១១ ម៉ោង មុន

ការ​ខូចខាត​បឋម ព្រោះ​គ្រោះរញ្ជួយដីដ៏ខ្លាំងក្លា​ដែល​វាយប្រហារអាស៊ីអាគ្នេយ៍

ព័ត៌មានអន្ដរជាតិ១១ ម៉ោង មុន

នាយករដ្ឋមន្ត្រី​ថៃ ដាក់​ចេញ​បទបញ្ជា​​បន្ទាន់ដើម្បី​គ្រប់គ្រង់​គ្រោះរញ្ជួយដី​

Sokha Hotels

ព័ត៌មានពេញនិយម