Connect with us

សេដ្ឋកិច្ច

ធនាគារជាតិ អនុញ្ញាតឱ្យស្ថាប័នផ្ដល់ប្រាក់កម្ចី អាចរៀបចំឥណទានឡើងវិញ ២ ដង

បានផុស

នៅ

ធនាគារជាតិនៃកម្ពុជាបានអនុញ្ញាតឱ្យគ្រឹះស្ថានធនាគារ និងហិរញ្ញវត្ថុអាចរៀប​ចំឥណ​ទានឡើងវិញជូនអតិថិជនបានចំនួន ២ ដង ដោយអាចរក្សាចំណាត់ថ្នាក់ដដែល និងមិន​ចាំបាច់ធ្វើសំវិធានធនបន្ថែម។

ការសម្រេចបែបនេះ ដើម្បីជួយសម្រួល បន្ទុកចំណាយ​ប្រចាំគ្រារបស់អតិថិជនក្នុងការបំពេញកាតព្វកិច្ចសងត្រឡប់ និងជំរុញកំណើន​សេដ្ឋកិច្ចតាមរយៈការបង្កើនលំហូរសាច់ប្រាក់។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

សារាចរណែនាំរបស់ធនាគារជាតិចេញផ្សាយនៅថ្ងៃទី ៣០ ខែសីហា ឆ្នាំ ២០២៤ នេះបញ្ជាក់ថា គ្រឹះស្ថានធនាគារ និងហិរញ្ញវត្ថុ អាចអនុវត្តការដំឡើងចំណាត់ថ្នាក់ឥណទានរៀបចំឡើងវិញ ក្នុងអំឡុងពេលអនុគ្រោះនេះ លើកដំបូងពីមួយកម្រិតទៅមួយកម្រិត បន្ទាប់ពីអតិថិជនបានបំពេញកាតព្វកិច្ចទូទាត់សង បន្តបន្ទាប់គ្នាក្នុងរយៈពេលយ៉ាងតិច ៣ ខែ ចំពោះឥណទានដែលមានការទូទាត់សងប្រាក់ដើម និងការប្រាក់ប្រចាំខែ។

បន្ទាប់មក គ្រឹះស្ថានអាចស្តារចំណាត់ថ្នាក់ឥណទានល្អ ជាងមុនពីមួយកម្រិតទៅមួយកម្រិតទៀត ដោយគោរពតាមគោល​ការណ៍ចំនួនថ្ងៃហួសកាលកំណត់សងនៃការទម្លាក់ចំណាត់ថ្នាក់ឥណទាន។

ការដំឡើងចំណាត់ថ្នាក់ត្រូវគោរពតាមលក្ខខណ្ឌដូចខាងក្រោម៖

ក. ចំពោះឥណទានមិនដំណើរការដែលមិនធ្លាប់ត្រូវបានរៀបចំឡើងវិញ (លើកលែងឥណទាន រៀបចំឡើងវិញក្នុងអំឡុងពេលអនុគ្រោះកន្លងមក) ហើយបានស្នើសុំការរៀបចំឡើងវិញ ក្នុងអំឡុងពេលអនុគ្រោះនេះ ការដំឡើងចំណាត់ថ្នាក់អាចធ្វើពីមួយកម្រិតទៅមួយកម្រិត រហូតដល់ចំណាត់ថ្នាក់ “ស្តង់ដា”។

ខ. ចំពោះឥណទានដំណើរការដែលធ្លាប់ត្រូវបានរៀបចំឡើងវិញមួយលើក (លើកលែង ឥណទានរៀបចំឡើងវិញក្នុងអំឡុងពេលអនុគ្រោះកន្លងមក) ហើយក្លាយជាឥណទានមិនដំណើរការ និងបានស្នើសុំការរៀបចំឡើងវិញក្នុងអំឡុងពេលអនុគ្រោះនេះ ការដំឡើងចំណាត់ថ្នាក់អាចធ្វើពីមួយកម្រិតទៅមួយកម្រិតរហូតដល់ចំណាត់ថ្នាក់ “ស្តង់ដា”។

គ. ចំពោះឥណទានមិនដំណើរការដែលធ្លាប់ត្រូវបានរៀបចំឡើងវិញ (លើកលែងឥណទាន រៀបចំឡើងវិញក្នុងអំឡុងពេលអនុគ្រោះកន្លងមក) ហើយបានស្នើសុំការរៀបចំឡើងវិញក្នុង អំឡុងពេលអនុគ្រោះនេះ ការដំឡើងចំណាត់ថ្នាក់មិនអាចខ្ពស់ជាង “ក្រោមស្តង់ដា” ទេ។ ការដំឡើងចំណាត់ថ្នាក់នេះ ត្រូវចាប់ផ្តើមអនុវត្តចាប់ពីត្រីមាសទី៤ ឆ្នាំ២០២៤ តទៅ។

ធនាគារជាតិ បន្តថា ការដំឡើងចំណាត់ថ្នាក់នេះ ក៏ត្រូវបានអនុវត្តចំពោះឥណទានរៀបចំឡើងវិញ ចំពោះវិស័យទេសចរណ៍នៅខេត្តសៀមរាបផងដែរ៕

សារាចរណែនាំស្ដីពីការរៀបចំឥណទានឡើងវិញខាងក្រោម៖

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

មីនតោន
សន្តិសុខសង្គម២៣ ម៉ោង មុន

អ្នកកាសែតម្នាក់ត្រូវឃាត់ខ្លួនក្រោយដោះមីនតោនដឹកយកទៅឱ្យប៉ូលិស

ព័ត៌មានអន្ដរជាតិ៧ ម៉ោង មុន

ធ្លាក់យន្តហោះនៅ អាឡាស្កា អ្នកជិះក្នុងនោះ ស្លាប់ទាំងអស់

សន្តិសុខសង្គម២៤ ម៉ោង មុន

របួស១៤នាក់ ក្នុងហេតុការណ៍រថយន្តដឹកនិស្សិតកសិកម្មចុះកម្មសិក្សានៅមណ្ឌលគិរី ជួបគ្រោះថ្នាក់ចរាចរណ៍

មីនតោន
សន្តិសុខសង្គម៦ ម៉ោង មុន

នគរបាលបញ្ជាក់់ពីមូលហេតុនៃការឃាត់ខ្លួនអ្នកកាសែតមួយរូបក្រោយដោះមីនតោនដឹកតាមម៉ូតូ​យកទៅឲ្យសមត្ថកិច្ច

ព័ត៌មានជាតិ២៣ ម៉ោង មុន

បុគ្គលតាំងខ្លួនជាលោក ​ស៊ិន ស៊ីសាមុត​ ចាប់​ជាតិ ត្រូវបានសមត្ថកិច្ចឃាត់ខ្លួនបញ្ជូនទៅតុលាការ ពាក់ព័ន្ធការញុះញង់

Sokha Hotels

ព័ត៌មានពេញនិយម