Connect with us

ព័ត៌មានជាតិ

ARDB នឹងសហការជាមួយក្រសួងពាណិជ្ជកម្មដើម្បីបង្កើនលទ្ធភាពហិរញ្ញវត្ថុដល់កសិករខ្នាតតូច

បានផុស

នៅ

អគ្គនាយកធនាគារអភិវឌ្ឍន៍ជនបទ និងកសិកម្ម (ARDB) លោក កៅ ថាច បានលើកឡើងថា ធនាគារលោកនឹងចុះអនុស្សរណយោគយល់គ្នា (MoU) ជាមួយក្រសួងពាណិជ្ជកម្មដើម្បីចូលរួមចំណែកគាំទ្រដល់គម្រោងគម្រោងជំរុញទីផ្សារសម្រាប់កសិករខ្នាតតូច (AIMS)របស់ក្រសួងក្នុងជួយគាំទ្រផ្នែកហិរញ្ញវត្ថុដល់កសិករខ្នាតតូចដើម្បីយកទៅពង្រីការដាំដុះ​និងការចិញ្ចឹងសត្វ។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

ថ្លែងមកកាន់កម្ពុជាថ្មីនៅថ្ងៃទី៣០ខែសីហា លោក កៅ ថាច ថា លោកបានដឹកនាំសហការីកាលពីថ្ងៃទី២៩ខែសីហា ​ពិភាក្សាការងារជាមួយលោកស្រី ចម និម្មល រដ្ឋមន្រ្តីក្រសួងពាណិជ្ជកម្ម អំពីកិច្ចសហប្រតិបត្តិការរវាងក្រសួងពាណិជ្ជកម្ម និងធនាគារអភិវឌ្ឍន៍ជនបទ និងកសិកម្ម លើការធ្វើសន្ទស្សន៍ថ្លៃទំនិញ ការងារប្រតិបត្តិការដែលមានកិច្ចធានា ការសហការក្នុងការអនុវត្តគម្រោងជំរុញទីផ្សារសម្រាប់កសិករខ្នាតតូច និងកិច្ចសហប្រតិបត្តិការដទៃទៀត។

លោកបានថ្លែងថា ៖«តាមរយៈកិច្ចប្រជុំជាមួយក្រសួងពាណិជ្ជកម្មដើម្បីយើងចុះអនុស្សរណនៃការយោគយល់គ្នាក្នុងការសហប្រតិបត្តិការក្នុងដែលសកម្មជាច្រើន»។​

«អ្វីដែលជាកិច្ចសហប្រតិបត្តិការធំជាមួយក្រសួងពាណិជ្ជកម្មនោះគឺទៅលើគម្រោងជំរុញទីផ្សារសម្រាប់កសិករខ្នាតតូច (AIMS) បន្ទាប់មកយើងនឹងពិនិត្យមើលទៅលើការប្រើប្រាស់ប្រតិបត្តិការ​ធនាគារអភិវឌ្ឍន៍ជនបទ និងកសិកម្មយើងជាមួយក្រសួងពាណិជ្ជកម្មផងដែរ ដោយសារតែយើងមានប្រតិបត្តិការឌីជីថលនិងអន្តរធនាគារតាមរយៈប្រព័ន្ធបាគងផងដែរ សំដៅធ្វើយ៉ាងណាសជួយដល់កសិករខ្នាតតូចកាន់តែមានលទ្ធភាពបន្ថែមក្នុងទទួលបាននូវហិរញ្ញប្បទាននិងសេវានានារបស់ធនាគារយើង»។ នេះបើយោងតាមការបញ្ជាក់របស់លោក កៅ ថាច។

គិតមកដល់ដំណាច់ឆមាសទី១ឆ្នាំ២០២៤នេះ ARDB បានផ្តល់ឥណទានប្រមាណជា៤៤០លានដុល្លារទៅលើវិស័យកសិកម្មទាំងមូលដែលក្នុងនោះរួមមានការដាំដុះ​ ការចិញ្ចឹម ការកែច្នៃជាដើម ។

លោកកៅ ថាចក៏បានថ្លែងបញ្ជាក់ផងដែរថា កាលពីពេលថ្មីៗធនាគារក៏បានចុះហត្ថលេខាលើអនុស្សរណៈយោគយល់គ្នាជាមួយសាជីវកម្មធានារឥណទានដោយសារតែអ្នកផលិតខ្លះពុំមានទ្រព្យគ្រប់គ្រាន់ដើម្បីដាក់បញ្ចាំ​ក្នុងការទទួលបានឥណទាន។

ក្នុងឆមាសទី១ ឆ្នាំ២០២៤ ការនាំចេញកសិផលរបស់កម្ពុជា សម្រេចបានជាង ៦លានតោន កើនឡើងជិត ៦០ភាគរយ ធៀបនឹងឆមាសទី១ ក្នុងឆ្នាំ២០២៣ ដែលជាកំណើនមិនធ្លាប់មាន ក្នុងរយៈពេល ៥ឆ្នាំចុងក្រោយ។ កសិផលប្រមាណ ៦លានតោន បាននាំចេញទៅកាន់ទីផ្សារ គោលដៅចំនួន ៧៧ ប្រទេសទូទាំងពិភពលោក។

៩៤% នៃកសិផលកម្ពុជា គឺឆ្ពោះទៅកាន់ទីផ្សារសំខាន់ៗដូចជា៖ – ប្រទេសចិនរួមមាន ចេក អង្ករ ដំឡូងមី ស្វាយ និងមៀន។ ចំណែកឯការនាំចេញទៅប្រទេសរៀតណាមរួមមាន ស្រូវ ចន្ទី ដំឡូងមី ស្វាយស្រស់។ ប្រទេសថៃរួមមាន ដំឡូងមី ស្វាយស្រស់ ម្ទេស កន្ទក់៕

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ភ្នំសំពៅ
សន្តិសុខសង្គម២ ម៉ោង មុន

ភ្លើងឆេះព្រៃលើភ្នំសំពៅ បង្ខំឲ្យព្រះសង្ឃជម្លៀសព្រះកាយចេញរកកន្លែងសុវត្ថិភាព

លោកវរសេនីយ៍ឯក សំ វិច្ចិកា
សន្តិសុខសង្គម២០ ម៉ោង មុន

អ្នកនាំពាក្យ បញ្ជាក់ពីស្ថានភាពអ្នករងរបួសក្នុងហេតុការណ៍ឆេះក្លឹបកម្សាន្ដ មីតណាយព្រីមៀរ កាលពីម្សិលមិញ

ព័ត៌មានជាតិ១៦ ម៉ោង មុន

អភិបាលរងរាជធានី ស្នើ​ឱ្យ​សមត្ថកិច្ច​ និង​ម្ចាស់ខុនដូរ អាផាតមិន សណ្ឋាគារ ផ្ទះសំណាក់ និងផ្ទះជួល សហការគ្នា គ្រប់គ្រងវត្តមានជនបរទេសឱ្យបានល្អ

សុវត្ថិ មុនីនាគ
ជីវិតកម្សាន្ដ១៩ ម៉ោង មុន

មុនីនាគ ជាប់ឈ្មោះជាតារាចម្រៀងប្រុស មានសមត្ថភាពច្រៀងភាសាអង់គ្លេសល្អបំផុត

ផ្សារក្រមួន
សន្តិសុខសង្គម៣ ម៉ោង មុន

ផ្សារក្រមួន យូណាយ អាជីវករធ្លាប់លក់តែមួយព្រឹក ពេលនេះលក់ពេញមួយថ្ងៃ ពលរដ្ឋថា​ ពិបាកធ្វើដំណើរ

Sokha Hotels

ព័ត៌មានពេញនិយម