ព័ត៌មានអន្ដរជាតិ
វៀតណាមជិតសម្រេចបានការអនុញ្ញាតនាំចេញផ្លែផាសិនទៅអាមេរិក
កាសែតក្នុងស្រុកវៀតណាម Viet Nam News បានចុះផ្សាយកាលពីថ្ងៃព្រហស្បតិ៍ថា វៀតណាមជិតទទួលបានការអនុញ្ញាតឱ្យនាំចេញផ្លែផាសិនទៅសហរដ្ឋអាមេរិក បន្ទាប់ពីប្រទេសទាំង២ឈានដល់កិច្ចព្រមព្រៀងស្តីពីលក្ខខណ្ឌបច្ចេកទេស។

នេះគឺជាដំណើរការសំខាន់ថ្មីមួយទៀត ដែលបង្ហាញថា វៀតណាមកំពុងវាតទីទីផ្សារផលិតផលកសិផលរបស់ខ្លួន។ ជំហានថ្មីនេះ ធ្វើឡើងក្នុងដំណើរទស្សនកិច្ចរបស់ក្រសួងកសិកម្ម និងអភិវឌ្ឍន៍ជនបទវៀតណាមទៅកាន់សហរដ្ឋអាមេរិក ដើម្បីពន្លឿនការបើកទីផ្សារសម្រាប់ផ្លែឈើសំខាន់ៗពីប្រទេសវៀតណាម និងបង្កើនកិច្ចសហប្រតិបត្តិការទ្វេភាគីលើការការពាររុក្ខជាតិ ផលិតកម្មកសិកម្មប្រកបដោយនិរន្តរភាព និងការកាត់បន្ថយការបំភាយឧស្ម័ន។
បើតាមេះ Viet Nam News តម្រូវការបច្ចេកទេសសម្រាប់ផ្លែផាសិនវៀតណាមត្រូវបានព្រមព្រៀងគ្នា ហើយដំណើរការនេះនឹងឈានទៅជំហានបន្ទាប់នៃការអនុវត្តនីតិវិធីច្បាប់សម្រាប់ការនាំចូលផ្លែប្រភេទនេះជាផ្លូវការពីវៀតណាម។
ក្រៅពីនេះ វៀតណាម និងអាមេរិកក៏បានផ្តួចផ្តើមការពិចារណាអនុញ្ញាតការនាំចូលផ្លែឈើថ្មីពីប្រទេសវៀតណាមផងដែរ ដែលរួមមាន ក្រូចឆ្មាគ្មានគ្រាប់ ត្របែក និងខ្នុរជាដើម។

កិច្ចព្រមព្រៀងមួយក៏ត្រូវបានសម្រេចផងដែរ ដើម្បីបង្កើនកិច្ចសហប្រតិបត្តិការក្នុងការអភិវឌ្ឍកសិកម្មបៃតង ការពារបរិស្ថាន និងធានាសុវត្ថិភាពចំណីអាហារសកល ព្រមទាំងគាំទ្រគ្នាទៅវិញទៅមកក្នុងការអនុវត្តគំនិតផ្តួចផ្តើមជាសកលអំពីកសិកម្មដែលឆ្លាតវៃ សម្របតាមការប្រែប្រួលអាកាសធាតុ និងល្អចំពោះបរិស្ថាន។
គួរគូសបញ្ជាក់ថា បច្ចុប្បន្នបច្ចុប្បន្ន សហរដ្ឋអាមេរិកគឺជាទីផ្សារនាំចូលដ៏ធំបំផុតនៃផលិតផលកសិ-រុក្ខាប្រមាញ់-នេសាទពីវៀតណាម ជាមួយនឹងតម្លៃ ១០,៦ ប៊ីលានដុល្លារក្នុងឆ្នាំ ២០២៣ រួមចំណែកប្រមាណ ២០,៧ ភាគរយនៃការនាំចេញកសិផល-ជលផលសរុបរបស់វៀតណាម។ បច្ចុប្បន្ននេះ ផ្លែឈើវៀតណាមចំនួន៨ប្រភេទ បានទទួលការនាំចេញជាផ្លូវការទៅសហរដ្ឋអាមេរិក រួមមានផ្លែស្រកានាគ ស្វាយ មៀន គូលេន សាវម៉ាវ ទឹកដោះ ក្រូចថ្លុង និងដូង៕

-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ ago
រថយន្តដឹកសិស្សចុះកម្មសិក្សានៅថៃ ក្រឡាប់ពេលចុះភ្នំ ស្លាប់១៧នាក់ របួសជាង៤០នាក់
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ ago
ចិន រកឃើញមេរោគស៊ីសួតថ្មី បង្កក្តីបារម្ភផ្ទុះជំងឺរាតត្បាត ដូច កូវីដ-១៩
-
ព័ត៌មានជាតិ៥ ថ្ងៃ ago
កូនប្រុសអភិបាលខណ្ឌ៧មករា ស្លាប់ទាំងវ័យក្មេង ដោយសារគាំងបេះដូង
-
សន្តិសុខសង្គម៦ ថ្ងៃ ago
បង្ក្រាបហាងផឹកស៊ីបង្កប់សេវាកម្មផ្លូវភេទមួយកន្លែងក្នុងមូលដ្ឋានខណ្ឌសែនសុខ ឃាត់ខ្លួននារីជាង២០នាក់
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ ago
ហ្សេលេនស្គី ផ្តាំទៅ ត្រាំ ថា អ៊ុយក្រែន មិនសងអាមេរិក ដាច់ខាត
-
សន្តិសុខសង្គម៣ ថ្ងៃ ago
Update៖ អគ្គិភ័យឆេះនៅជិតស្ពានជ្រោយចង្វារ មានទារកពីរនាក់បាត់បង់ជីវិត
-
ព័ត៌មានជាតិ៦ ថ្ងៃ ago
ឯកឧត្តម ឌី វិជ្ជា ប្រាប់ទៅលោក សម រង្ស៊ី ថា ល្មមៗបានហើយ កម្ពុជា មានច្បាប់ត្រឹមត្រូវ មិនមែនធ្វើអ្វីស្រេចលើការនឹកឃើញទេ
-
ជីវិតកម្សាន្ដ១ សប្តាហ៍ ago
គ្រឿងអលង្ការរបស់កញ្ញា លីនដា បង្ហាញខ្លួននៅ Bvlgari ថ្ងៃមុន តម្លៃសរុបចូលដល់ខ្ទង់លានដុល្លារ