ព័ត៌មានអន្ដរជាតិ
អ្នកជំនាញថៃអំពាវនាវជាថ្មីឱ្យរដ្ឋាភិបាលពន្លឿនគម្រោងរោងចក្រថាមពលនុយក្លេអ៊ែរ
អតីតលេខាធិការអចិន្ត្រៃយ៍នៃក្រសួងថាមពលថៃ លោក Kurujit Nakornthap បានស្នើថា រដ្ឋាភិបាលគួរតែពន្លឿនកិច្ចខិតខំប្រឹងប្រែងដើម្បីជំរុញគម្រោងរោងចក្រថាមពលនុយក្លេអ៊ែរតូចមួយ ដើម្បីអភិវឌ្ឍប្រភពថាមពលជំនួស។ នេះបើតាមការចុះផ្សាយរបស់កាសែតបាងកកប៉ុស្តិ៍ នៅថ្ងៃសុក្រនេះ។

លោកបាននិយាយថា អាជ្ញាធរថៃមិនត្រូវអនុញ្ញាតឱ្យការរិះគន់ ឬការខ្វែងគំនិតគ្នា រាំងផ្លូវដល់ការប្តេជ្ញាចិត្តរបស់ខ្លួនក្នុងការអភិវឌ្ឍរោងចក្រផលិតថាមពលនុយក្លេអ៊ែរ ដែលអាចជួយប្រទេសថៃកាត់បន្ថយការបញ្ចេញឧស្ម័នកាបូនឌីអុកស៊ីតនោះទេ។
លោក Kurujit ដែលបច្ចុប្បន្នជានាយកប្រតិបត្តិនៃវិទ្យាស្ថានប្រេងថៃ បាននិយាយថា រដ្ឋាភិបាល «គួរតែជំរុញគម្រោងនេះទៅមុខ ប្រសិនបើវាមានគោលបំណងបម្រើផលប្រយោជន៍សាធារណៈក្នុងរយៈពេលវែង»។
លោក Kurujit ជាអ្នកជំនាញផ្នែកថាមពលម្នាក់របស់ថៃ ដែលបានសម្តែងការគាំទ្រចំពោះផែនការរដ្ឋក្នុងការសាងសង់ម៉ាស៊ីនរ៉េអាក់ទ័រម៉ូឌុលខ្នាតតូច (SMRs) ដែលជាផ្នែកមួយនៃកិច្ចខិតខំប្រឹងប្រែងលើកកម្ពស់ការប្រើប្រាស់ថាមពលស្អាតកាន់តែច្រើន មានក្នុងផែនការអភិវឌ្ឍន៍ថាមពលឆ្នាំ ២០២៤។

SMR គឺជាប្រភេទបច្ចេកវិទ្យាថាមពលនុយក្លេអ៊ែរ ដែលមានសមត្ថភាពរហូតដល់ ៣០០ មេហ្គាវ៉ាត់/ឯកតា ពោលគឺប្រហែល១/៣នៃសមត្ថភាពបង្កើតរបស់ម៉ាស៊ីនរ៉េអាក់ទ័រថាមពលនុយក្លេអ៊ែរធំៗ។ បើយោងតាមទីភ្នាក់ងារថាមពលអាតូមិកអន្តរជាតិ។
លោក Kurujit បានកត់សម្គាល់ថា ថាមពលនុយក្លេអ៊ែរជាប្រភពថាមពលជំនួសសំខាន់ ព្រោះថៃមិនអាចពឹងផ្អែកខ្លាំងលើប្រភពថាមពលមួយចំនួន ជាពិសេសឥន្ធនៈហ្វូស៊ីលនោះទេ ដោយសារប្រទេសនេះប្តេជ្ញាចិត្តចំពោះយុទ្ធនាការរបស់អង្គការសហប្រជាជាតិ ដើម្បីកាត់បន្ថយការបំភាយកាបូនឌីអុកស៊ីត ខណៈត្រូវការធានាការផ្គត់ផ្គង់ថាមពលគ្រប់គ្រាន់ក្នុងតម្លៃសមរម្យ។
គួររំឭកថា SMRs ត្រូវបានគេរំពឹងថានឹងត្រូវបានបង្កើត និងដំណើរការដោយអាជ្ញាធរអគ្គិសនីរដ្ឋនៃប្រទេសថៃ ដែលពីមុនបានធ្វើការសិក្សាលើការអភិវឌ្ឍន៍រោងចក្រថាមពលនុយក្លេអ៊ែរបែបប្រពៃណីចន្លោះឆ្នាំ ២០០៩ និង ២០១១៕

-
ព័ត៌មានអន្ដរជាតិ១៧ ម៉ោង ago
កម្មករសំណង់ ៤៣នាក់ ជាប់ក្រោមគំនរបាក់បែកនៃអគារ ដែលរលំក្នុងគ្រោះរញ្ជួយដីនៅ បាងកក
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ ago
រដ្ឋបាល ត្រាំ ច្រឡំដៃ Add អ្នកកាសែតចូល Group Chat ធ្វើឲ្យបែកធ្លាយផែនការសង្គ្រាម នៅយេម៉ែន
-
សន្តិសុខសង្គម២ ថ្ងៃ ago
ករណីបាត់មាសជាង៣តម្លឹងនៅឃុំចំបក់ ស្រុកបាទី ហាក់គ្មានតម្រុយ ខណៈបទល្មើសចោរកម្មនៅតែកើតមានជាបន្តបន្ទាប់
-
ព័ត៌មានជាតិ១ ថ្ងៃ ago
បងប្រុសរបស់សម្ដេចតេជោ គឺអ្នកឧកញ៉ាឧត្តមមេត្រីវិសិដ្ឋ ហ៊ុន សាន បានទទួលមរណភាព
-
ព័ត៌មានជាតិ៤ ថ្ងៃ ago
សត្វមាន់ចំនួន ១០៧ ក្បាល ដុតកម្ទេចចោល ក្រោយផ្ទុះផ្ដាសាយបក្សី បណ្តាលកុមារម្នាក់ស្លាប់
-
កីឡា១ សប្តាហ៍ ago
កញ្ញា សាមឿន ញ៉ែង ជួយឲ្យក្រុមបាល់ទះវិទ្យាល័យកោះញែក យកឈ្នះ ក្រុមវិទ្យាល័យ ហ៊ុនសែន មណ្ឌលគិរី
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ ago
ពូទីន ឲ្យពលរដ្ឋអ៊ុយក្រែនក្នុងទឹកដីខ្លួនកាន់កាប់ ចុះសញ្ជាតិរុស្ស៊ី ឬប្រឈមនឹងការនិរទេស
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ ago
តើជោគវាសនារបស់នាយករដ្ឋមន្ត្រីថៃ «ផែថងថាន» នឹងទៅជាយ៉ាងណាក្នុងការបោះឆ្នោតដកសេចក្តីទុកចិត្តនៅថ្ងៃនេះ?