សេដ្ឋកិច្ច
សាជីវកម្មធានាឥណទានកម្ពុជា ផ្តល់ការធានាប្រាក់កម្ចី ២១៥ លានដុល្លារ
គិតត្រឹមដំណាច់ខែកក្កដា ឆ្នាំ ២០២៤ សាជីវកម្មធានាឥណទានកម្ពុជា (CGCC) បានផ្តល់ការធានាលើកម្ចីអាជីវកម្ម ដល់សហគ្រាសខ្នាតមីក្រូ តូច និងមធ្យម(MSMEs) ចំនួនជាង ២៥០០ កម្ចី ស្មើនឹងទំហំទឹកប្រាក់ឥណទានចំនួន ២១៥ លានដុល្លារ។

លោក Woong Keet Loong អគ្គនាយកនៃសារជីវកម្មធានាឥណទានកម្ពុជា មានប្រសាសន៍ថា សាជីវកម្មធានាឥណទានកម្ពុជាបានចាប់ផ្ដើមដំបូងនូវដើមទុន ២០ លានដុល្លារ និងបានកើនឡើងដល់ ២១៥ លានដុល្លារ ដែលមានសហគ្រាសខ្នាតមីក្រូ តូច និងមធ្យម(MSMEs) ចំនួនជាង ២៥០០ កម្ចី។
លោក Woong Keet Loong លើកឡើងក្នុងពិធីចុះអនុស្សារណៈនៃការយោគយល់គ្នា ស្ដីពីកិច្ចសហប្រតិបត្តិការ ក្នុងការជំរុញការអភិវឌ្ឍ និងការបោះផ្សាយលក់សញ្ញាបណ្ណ ដែលមានការធានា រវាងនិយ័តករមូលបត្រកម្ពុជា និងសាជីវកម្មធានាឥណទានកម្ពុជា នៅថ្ងៃទី ៣០ ខែ សីហា ឆ្នាំ ២០២៤។

លោក ស៊ូ សុជាតិ អគ្គនាយកនិយ័តករមូលបត្រកម្ពុជា មានប្រសាសន៍ថា ក្នុងស្ថានភាពសេដ្ឋកិច្ចដូចដែលយើងបានជួបប្រទះក្នុងពេលបច្ចុប្បន្ន ការបោះផ្សាយសញ្ញាបណ្ណដែលមានការធានាជារឿងចាំបាច់ ដែលជាឧបករណ៍មិនអាចខ្វះបាន ជាពិសេសសញ្ញាបណ្ណដែលមានការធានា មានន័យថាធានាហានិភ័យកើតឡើង។
លោក ស៊ូ សុជាតិបន្តថា៖ «ក្នុងគោលដៅពង្រីកសហប្រតិបត្តិការជាមួយស្ថាប័នខាងលើ ហើយសម្រេចបាននូវគោលដៅរួមក្នុងវិស័យមូលបត្រ និយ័តករកម្ពុជាតែងតែភ្ជាប់ទំនាក់ទំនង និងបង្កើតកិច្ចសហប្រតិបត្តិការជាមួយស្ថាប័នទាំងក្នុងនៅក្រៅប្រទេស ជាបន្តបន្ទាប់ តាមរយៈការចុះ MOU ជាមួយស្ថាប័នចម្បងៗ យើងបានផ្ដោតនូវវត្ថុបំណងរួម ទៅតាមមុខងារស្នូលរបស់ស្ថាប័ននីមួយៗ ដែលមកដល់ពេលនេះ បានចុះអនុស្សារណៈចំនួន ៤២ ស្ថាប័ន»។
លោក ស៊ូ សុជាតិ បញ្ជាក់ថា អនុស្សារណៈនៃការយោគយល់រវាងនិយ័តករមូលបត្រកម្ពុជា និងសាជីវកម្មធានាឥណ ទានកម្ពុជានេះ ធ្វើឡើងក្នុងគោលបំណងរួមអភិវឌ្ឍទីផ្សារមូលបត្របំណុលដែលមានការធានា និងជំរុញការបោះផ្សាយលក់សញ្ញាបណ្ណ។

លោក រស់ សីលវ៉ា រដ្ឋលេខាធិការក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ និងជាប្រធានក្រុមប្រឹក្សាភិបាលរបស់សាជីវកម្មធានាឥណទានកម្ពុជាមានប្រសាសន៍ថា សញ្ញាបណ្ណនៅកម្ពុជាស្ថិតក្នុងដំណាក់កាលអភិវឌ្ឍនៅឡើយ ជាពិសេសជួបប្រទះបញ្ហាប្រឈមសខាន់ៗ ដូចជា បញ្ហាសន្ទនីយភាពទាប អត្រាការប្រាក់ខ្ពស់ និងមូលដ្ឋានវិនិយោគិនតូចចង្អៀត។
ទោះយ៉ាងណា លោក រស់ សីលវ៉ា បានបញ្ជាក់ថា វឌ្ឍភាពវិជ្ជមានជាច្រើន ក្នុងរយៈពេលប៉ុន្មានឆ្នាំចុងក្រោយនេះ ជាពិសេសការចាប់ផ្ដើមបោះផ្សាយសញ្ញាបណ្ណរដ្ឋ សញ្ញាបណ្ណដែលមានការធានា និងសញ្ញាបណ្ណនិរន្តរភាព។
បច្ចុប្បន្នមានសញ្ញាបណ្ណសារជីវកម្មប្រមាណ ១០ បានចុះបញ្ជីនៅផ្សារហ៊ុនមូលបត្រកម្ពុជា ដែលបានកៀរគរទុនចន្លោះពី១,៥ លានដុល្លារ ដល់ ៣០ លានដុល្លារ ពីការបោះផ្សាយពីមួយទៅមួយ។
សញ្ញាបណ្ណដែលមានការធានាពីសាជីវកម្មធានាឥណទានកម្ពុជាមួយចំនួនកំពុងត្រៀមខ្លួនបោះផ្សាយក្នុងពេលឆាប់ៗខាងមុខ៕
អត្ថបទ៖ ឡេង ដេត

-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ ago
រថយន្តដឹកសិស្សចុះកម្មសិក្សានៅថៃ ក្រឡាប់ពេលចុះភ្នំ ស្លាប់១៧នាក់ របួសជាង៤០នាក់
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ ago
ចិន រកឃើញមេរោគស៊ីសួតថ្មី បង្កក្តីបារម្ភផ្ទុះជំងឺរាតត្បាត ដូច កូវីដ-១៩
-
ព័ត៌មានជាតិ៥ ថ្ងៃ ago
កូនប្រុសអភិបាលខណ្ឌ៧មករា ស្លាប់ទាំងវ័យក្មេង ដោយសារគាំងបេះដូង
-
សន្តិសុខសង្គម៦ ថ្ងៃ ago
បង្ក្រាបហាងផឹកស៊ីបង្កប់សេវាកម្មផ្លូវភេទមួយកន្លែងក្នុងមូលដ្ឋានខណ្ឌសែនសុខ ឃាត់ខ្លួននារីជាង២០នាក់
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ ago
ហ្សេលេនស្គី ផ្តាំទៅ ត្រាំ ថា អ៊ុយក្រែន មិនសងអាមេរិក ដាច់ខាត
-
សន្តិសុខសង្គម២ ថ្ងៃ ago
Update៖ អគ្គិភ័យឆេះនៅជិតស្ពានជ្រោយចង្វារ មានទារកពីរនាក់បាត់បង់ជីវិត
-
ព័ត៌មានជាតិ៦ ថ្ងៃ ago
ឯកឧត្តម ឌី វិជ្ជា ប្រាប់ទៅលោក សម រង្ស៊ី ថា ល្មមៗបានហើយ កម្ពុជា មានច្បាប់ត្រឹមត្រូវ មិនមែនធ្វើអ្វីស្រេចលើការនឹកឃើញទេ
-
ជីវិតកម្សាន្ដ១ សប្តាហ៍ ago
គ្រឿងអលង្ការរបស់កញ្ញា លីនដា បង្ហាញខ្លួននៅ Bvlgari ថ្ងៃមុន តម្លៃសរុបចូលដល់ខ្ទង់លានដុល្លារ