Connect with us

ព័ត៌មានអន្ដរជាតិ

ឥណ្ឌូណេស៊ី​ចង់​ផ្លាស់ប្តូរទីតាំងកំពង់ផែនាំចូល ទៅកាន់ភាគខាងកើតប្រទេស ដើម្បី​កាត់​បន្ថយ​ការ​នាំចូល​

បានផុស

នៅ

ក្រសួងពាណិជ្ជកម្មឥណ្ឌូណេស៊ី នៅតែវាយតម្លៃលើសំណើរផ្លាស់ប្តូរទីតាំងកំពង់ផែនាំចូលពី​កោះ​ជ្វា​ទៅកាន់តំបន់​ភាគ​ខាង​កើត​នៃ​ប្រទេស​ ដែលជាវិធានការមួយក្នុងគោលបំណងដោះស្រាយបញ្ហាលំហូរចូលនៃទំនិញសំខាន់ៗ និងជំរុញការប្រកួតប្រជែងក្នុងឧស្សាហកម្មក្នុងស្រុក។ នេះ​បើ​តាម​ការ​ចុះ​ផ្សាយ​របស់​កាសែត​ Jakarta Globe កាល​ពី​ពេល​ថ្មី​ៗ​នេះ​។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

អគ្គនាយកនៃពាណិជ្ជកម្មក្នុងស្រុក លោក Moga Simatupang បានមានប្រសាសន៍ថា ការសម្រេចចិត្តនេះតម្រូវឱ្យមានការវិភាគយ៉ាងហ្មត់ចត់ និងការវាយតម្លៃផលប៉ះពាល់ផ្នែកនិយតកម្ម (RIA) មុនពេលការសម្រេចចិត្តចុងក្រោយណាមួយត្រូវបានធ្វើឡើង។

លោក​ថ្លែង​កាលពីថ្ងៃពុធថា៖ «វានៅតែស្ថិតក្រោមការត្រួតពិនិត្យ។ យើងត្រូវដឹកនាំ RIA ដើម្បីកំណត់ថាតើវាចាំបាច់ឬអត់ ហើយលទ្ធផលនឹងទៅជាយ៉ាងណា»​។

កន្លង​មក​ រដ្ឋមន្ត្រីពាណិជ្ជកម្ម​ឥណ្ឌូណេស៊ី​ លោក​ Zulkifli Hasan បានស្នើឱ្យផ្លាស់ប្តូរ​ច្រក​នាំ​ចូលពីកោះជ្វាទៅកាន់តំបន់ភាគខាងកើត ដើម្បីបង្កើនថ្លៃដឹកជញ្ជូន និងអាចកាត់បន្ថយលំហូរនៃទំនិញនាំចូល។

សំណើដែលផ្តោតលើមុខទំនិញចំនួន៧​មុខ​នេះ​ គ្រប​ដណ្ដប់​លើ​ផលិតផល​វាយនភ័ណ្ឌ សេរ៉ាមិច ស្បែកជើង សម្លៀកបំពាក់ដែលផលិតរួច គ្រឿងសំអាង អេឡិចត្រូនិក និងសំលៀកបំពាក់ផ្សេងទៀត ហើយ​វា​ត្រូវបានពិភាក្សាជាមួយរដ្ឋមន្ត្រីឧស្សាហកម្ម លោក​ Agus Gumiwang Kartassmita ដែលគាំទ្រផែនការសម្រាប់សក្តានុពលរបស់​ឥណ្ឌូណេស៊ី​ក្នុងការពង្រឹងឧស្សាហកម្មក្នុងស្រុក។

បើ​តាម​ Jakarta Globe កំពង់ផែថ្មីអាច​សាង​សង់​ឡើង​នៅ​ក្រុង​ Sorong នៅខេត្ត​ West Papua ក្រុង​ Bitung នៅខេត្ត​ North Sulawesi និង​ក្រុង​ Kupang នៅខេត្ត​ East Nusa Tenggara ជាដើម​៕

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានជាតិ១ ម៉ោង មុន

លោក ហេង សួរ ប្រគល់កុំព្យូទ័រជាអំណោយសម្តេចបវរធិបតី ១៣៩គ្រឿង ជូនមន្ទីរ អង្គភាព គ្រឹះស្ថានអប់រំ

ព័ត៌មានជាតិ២ ម៉ោង មុន

សម្ដេចតេជោ ស្ដាយដែលអ្នកសារព័ត៌មានចាត់ទុកថាថៃជោគជ័យលើការបង្ក្រាបបទល្មើសឆបោកតាមអនឡាញ តែថាកម្ពុជាបរាជ័យ

ព័ត៌មានជាតិ២ ម៉ោង មុន

បណ្ឌិត សូ ណារ៉ូ ៖ ពលរដ្ឋ​កុំធ្វើតាមទណ្ឌិត សម រង្ស៊ី ព្រោះជាការ​ញុះញង់​ផ្តួល​រំលំ​រដ្ឋាភិបាល​ និង​​ជា​បទល្មើស​ព្រហ្មទណ្ឌ​កម្រិតធ្ងន់

ព័ត៌មានជាតិ៣ ម៉ោង មុន

បុណ្យកោងកាងសន្តិភាពឆ្នាំនេះ÷ កូនកោងកាង៥ពាន់ដើម ត្រូវបានដាំនៅក្នុងសហគមន៍កោះកាពិ ខេត្តកោះកុង

ព័ត៌មានជាតិ៣ ម៉ោង មុន

លោកស្រី ដោ សម្ផស្ស៖ សមាគម​កាយឫទ្ធិនារី ត្រូវ​យក​ចំណេះ​ដឹង​ទៅ​ផ្សព្វផ្សាយ​ ក្នុង​សហគមន៍​ ដើម្បី​ទីក្រុង​យើង​មានបរិស្ថាន​ល្អ​

Sokha Hotels

ព័ត៌មានពេញនិយម