Connect with us

ព័ត៌មានអន្ដរជាតិ

តម្លៃ​ផ្ទះ​ថ្មី​នៅ​ចិន​ កើន​ឡើង​យឺត​យ៉ាវ​នៅ​ខែ​សីហា ខណៈ​វិបត្តិ​អចលនទ្រព្យ​បន្ត​

បានផុស

នៅ

ទិន្នន័យ​ស្ទង់មតិពី​ក្រុម​ហ៊ុន​ឯកជនមួយ បាន​បង្ហាញ​នៅ​ថ្ងៃ​អាទិត្យថា តម្លៃផ្ទះថ្មីនៅក្នុងប្រទេសចិនប្រចាំ​ខែ​សីហា​ បានកើនឡើងក្នុងល្បឿនយឺតយ៉ាវ​ ​ខណៈ​​វិបត្តិ​អចលនទ្រព្យ​​បន្ត​អូស​បន្លាយ​ទោះ​រដ្ឋាភិបាល​ចេញ​គោលនយោបាយ​ជំរុញ​ផ្សេង​ៗ​ក៏​ដោយ​។​ នេះ​បើ​តាម​ការ​ចុះផ្សាយ​របស់​ទីភ្នាក់ងារសារព័ត៌មាន​រ៉យទ័រ​។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

យោងតាមទិន្នន័យពី​ក្រុមហ៊ុន​ស្រាវជ្រាវអចលនទ្រព្យ China Index Academy តម្លៃមធ្យមសម្រាប់ផ្ទះថ្មីនៅទូទាំងទីក្រុងចំនួន ១០០ របស់​ចិន​ប្រចាំ​ខែ​សីហា​ បានកើនឡើង ០,១១ ភាគរយ​ ​ដោយយឺតជាង​កំណើន ០,៣ ភាគរយ​ប្រចាំ​ខែ​កក្កដា​​។

វិស័យអចលនទ្រព្យរបស់ប្រទេសចិន ដែលជាសសរស្តម្ភនៃសេដ្ឋកិច្ច បានធ្លាក់​ចូល​ទៅ​ក្នុង​វិបត្តិ​ចាប់តាំងពីឆ្នាំ ២០២១​ នៅ​ពេល​ការ​បង្រ្កាប​របស់​និយតករ​ធ្វើ​ឱ្យ​មាន​វិបត្តិសាច់ប្រាក់ងាយស្រួល​លើ​ក្រុម​ហ៊ុន​អចលនទ្រព្យ​ធំ​ៗ​។ វិបត្តិ​ដដែល​បន្ត​អូស​បន្លាយ​ នៅ​ពេល​​វិធានការជំរុញ និងបន្ធូរបន្ថយ​ជាបន្តបន្ទាប់​របស់​អ្នកបង្កើតគោលនយោបាយក្នុងស្រុក បានជួបការលំបាកក្នុងការជំរុញការលក់ ឬបង្កើនសាច់ប្រាក់ងាយស្រួល។

​ក្នុងខែសីហា ទីក្រុង​ចំនួន ៣៥ ត្រូវ​បាន​រាយការណ៍​ថា​មាន​តម្លៃ​ខ្ពស់ ប៉ុន្តែ​ចំនួន​នេះ​ថយចុះ​ពី ៣៨ ក្រុង​ ក្នុង​ខែ​កក្កដា​។ ​ ​
ក្រុមហ៊ុន​ China Index Academy បាននិយាយថា៖ «​ជារួម នៅពេលដែលវិស័យអចលនទ្រព្យចូលដល់រដូវកាលកំពូល «ខែ​មាសកញ្ញា​» និង​ «ខែ​ប្រាក់​តុលា» ​ក្រុម​ហ៊ុន​អភិវឌ្ឍន៍អចលនទ្រព្យអាចបង្កើនកិច្ចខិតខំប្រឹងប្រែងរបស់ពួកគេដើម្បីលើកកម្ពស់ការលក់»។

ក្រុម​ហ៊ុន​បន្តថា​៖ ​«​គួបផ្សំជាមួយនឹងការអនុវត្ត និងប្រសិទ្ធភាពនៃគោលនយោបាយ​ជំរុញ​បន្ថែម​ទៀត​ សកម្មភាពទីផ្សារនៅក្នុងទីក្រុងស្នូលៗ​ រំពឹងថានឹងងើបឡើងវិញបន្តិចក្នុងរយៈពេលខ្លី»៕

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានជាតិ៥ ម៉ោង មុន

នៅរាត្រីថ្ងៃសៅរ៍ទី០៨ ខែកុម្ភៈ​នេះ ភ្ញៀវជាតិ-អន្តរជាតិមកដើរលេងកំសាន្តនៅផ្លូវថ្មើរជើង (Walk Street) ច្រើន បើប្រៀបធៀប សប្តាហ៍មុន

ព័ត៌មានជាតិ៦ ម៉ោង មុន

លោក ឃួង ស្រេង ៖ សិទ្ធិមនុស្ស ត្រូវ​បាន​សម្តេចតេជោ ហ៊ុន សែន ផ្តល់ជូនប្រជាជនកម្ពុជាតាំងពីឆ្នាំ១៩៧៩មកម្ល៉េះ

ព័ត៌មានជាតិ៧ ម៉ោង មុន

តុលាការដោះលែង បុគ្គល ពេជ ពិសិដ្ឋ ឱ្យមានសេរីភាពឡើងវិញ បន្ទាប់ពីទទួលស្គាល់កំហុសថាបានប្រមាថថ្នាក់ដឹកនាំរដ្ឋាភិបាល

ព័ត៌មានជាតិ៨ ម៉ោង មុន

មីនតោន ដែលអ្នកកាសែតដោះដឹកតាមម៉ូតូឱ្យប៉ូលិស ត្រូវបានស៊ីម៉ាក់ចុះទៅយក÷ មេស៊ីម៉ាក់ ប្រាប់ឱ្យរាយការណ៍ពីបញ្ហាគ្រាប់មិនទាន់ផ្ទុះជាជាងដោះដោយខ្លួនឯង

នយោបាយ៩ ម៉ោង មុន

សម្តេចធិបតី ឱ្យអង្គការចាត់តាំងយុវជនគណបក្សប្រជាជនកម្ពុជានៅក្រៅប្រទេស ជួយស្រាយបញ្ហាដែលខ្មែរនៅក្រៅប្រទេសជួបប្រទះ

Sokha Hotels

ព័ត៌មានពេញនិយម