Connect with us

ព័ត៌មានអន្ដរជាតិ

វៀតណាម​៖ ការ​នាំ​ចេញក្នុង​​វិស័យកសិ-រុក្ខាប្រមាញ់-នេសាទ ហក់​ឡើង​ខ្លាំង​ បង្កើត​អតិរេក​ពាណិជ្ជកម្ម​ជាង​ ១០ ប៊ីលាន​ដុល្លារ​

បានផុស

នៅ

​ស្ថិតិរបស់ក្រសួងកសិកម្ម និងអភិវឌ្ឍន៍ជនបទរបស់​ប្រទេស​វៀតណាម​ បាន​បង្ហាញ​ថា​ ​ក្នុង​រយៈ​ពេល​ដំបូង​ដើម​ឆ្នាំ​ ២០២៤ ការ​នាំ​ចេញ​របស់​វៀតណាម​ក្នុង​វិស័យកសិ-រុក្ខាប្រមាញ់-នេសាទ បាន​ហក់​ឡើង​ខ្លាំង​ ដែល​បង្កើត​បាន​ជា​អតិរេកពាណិជ្ជកម្មចំនួន ១១,៨ ប៊ីលាន​ដុល្លារ​ ​ពោល​គឺ​កើនឡើង​​ប្រមាណ​ ៦៨,៤ ភាគរយ​ ធៀប​នឹង​រយៈ​ពេល​ដូច​គ្នា​កាល​ពី​ឆ្នាំ​មុន​។ នេះ​បើ​តាម​ការ​ចុះ​ផ្សាយ​របស់​កាសែត​ Viet Nam News ​កាល​ពី​ថ្ងៃ​អាទិត្យ​។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

ការនាំចេញលើ​ផលិតផលកសិកម្មភាគច្រើន មានការកើនឡើងចន្លោះ​ពី​ខែ​មករា​ ដល់​ខែ​សីហា​ ដែល​នាំ​ឱ្យ​តម្លៃ​នាំ​ចេញ​សរុប​ឈាន​ដល់​ ៤០,០៨ ប៊ីលាន​ដុល្លារ​ កើន​ឡើង​ ១៨,៦ ភាគរយ​ ក្នុង​អត្រា​ប្រចាំ​ឆ្នាំ​។ ​ផលិតផលនាំចេញសំខាន់ៗ ដែល​ទំហំ​នាំ​ចេញ​​មាន​លើស​ពី​ ១ ប៊ីលាន​ដុល្លារ​ រួមមាន​ ផលិត​ផល​ឈើ​ (១០,២៤ ប៊ីលាន​ដុល្លារ​) កាហ្វេ​ (៤,០៣ ប៊ីលាន​ដុល្លារ​) អង្ករ​ (៣,៨៥ ប៊ីលាន​ដុល្លារ​)​ គ្រាប់​ស្វាយ​ចន្ទី​ (២,៧៧ ប៊ីលាន​ដុល្លារ​) ផ្លែឈើ​ និង​បន្លែ​ (៤,៦៣ ប៊ីលាន​ដុល្លារ​) ​បង្គា (២,៤១ ប៊ីលាន​ដុល្លារ​) និង​ត្រី​ប្រា​ (១,២​ ប៊ីលាន​ដុល្លារ​)។​

ស្ថិតិ​របស់​ក្រសួង​កសិកម្ម​វៀតណាម​បាន​បន្ថែម​ថា​ តម្លៃនាំចេញជាមធ្យមនៃផលិតផលកសិកម្មជាច្រើន(គិត​ក្នុង​១​តោន​ៗ​) ក៏បានកើនឡើងគួរឱ្យកត់សម្គាល់ផងដែរ ហើយ​មាន​តែ​គ្រាប់​ស្វាយ​ចន្ទី​ប៉ុណ្ណោះ​ ដែល​តម្លៃ​ធ្លាក់​ចុះ​ប្រមាណ​ ១ ភាគរយ​ ដោយ​លក់​ត្រឹម​ ៥ ៧០១ ដុល្លារ​/​តោន។

សហរដ្ឋ​អាមេរិក ចិន​ និង​ជប៉ុន​ គឺ​ជា​ទីផ្សារ​សំខាន់​សម្រាប់​ផលិត​ផល​កសិ-រុក្ខាប្រមាញ់-នេសាទរបស់​វៀតណាម​ ដោយ​អាមេរិក​នាំ​មុខ​គេ​លើ​ការ​នាំ​ចូល​ ហើយ​បន្ទាប់​មក​គឺ​ចិន​ និង​ជប៉ុន​។

ទន្ទឹម​នឹង​ការ​នាំ​ចេញ​មាន​កំណើន​ខ្លាំង​នេះ​ ក្រសួងកសិកម្មវៀតណាម​​នៅ​តែនិយាយ​ថា ​រដ្ឋាភិបាល​នឹងផ្តោតខ្លាំង​លើការពន្លឿនការប្រើប្រាស់ក្នុងស្រុក និងការលើកកម្ពស់ការនាំចេញ​នៅ​ប៉ុន្មាន​​ខែ​​ចុង​ក្រោយ​នៃ​ឆ្នាំ​ ២០២៤​ ដោយទាញយកអត្ថប្រយោជន៍ពីកិច្ចព្រមព្រៀងពាណិជ្ជកម្ម និងបង្កើនការចរចាសម្រាប់ការនាំចេញជាផ្លូវការទ្វេភាគី​ ទៅកាន់ប្រទេសចិន សហរដ្ឋអាមេរិក និងសហភាពអឺរ៉ុប។ ក្រសួង​ក៏​លើក​ឡើង​ផង​ដែរ​ថា​ រដ្ឋាភិបាល​នឹង​ប្រឹង​ប្រែង​​ ដើម្បីពង្រឹង និងពង្រីកទីផ្សារសក្តានុពល ដូចជាតាម​បណ្ដា​ប្រទេសមូស្លីមផ្សេង​ៗ​ រួម​ទាំង​នៅ​មជ្ឈិមបូព៌ា​ និង​អាហ្វ្រិក​៕

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានជាតិ១៣ នាទីutes មុន

ខេត្តបន្ទាយមានជ័យ​ និង​ក្រសួង​សន្តិសុខ​សាធារណៈ​ចិន សន្យា​សហការ​គ្នា​បំបែក​ទី​តាំង​ឧក្រិដ្ឋកម្ម និង​អំពើ​ឆបោក​ឱ្យ​អស់

សន្តិសុខសង្គម២ ម៉ោង មុន

ភ្លៀង​មួយ​មេធំ​ លាយឡំ​នឹង​ខ្យល់​កន្ត្រាក់ បណ្ដាល​ឱ្យ​រលំ​ដើមឈើ​សង្កត់​លើ​រថយន្តមួយគ្រឿង

ព័ត៌មានជាតិ៣ ម៉ោង មុន

ក្រសួងការងារ ៖ សមភាព​រវាងបុរស និងស្ត្រី ជាកិច្ចការ​ស្នូល​គោល​នយោបាយ​រាជរដ្ឋាភិបាល​កម្ពុជា

ព័ត៌មានជាតិ៣ ម៉ោង មុន

សម្តេចតេជោ ហ៊ុន សែន “អត់ធ្មត់ អត់ធ្មត់ និងអត់ធ្មត់ នេះ​ជា​មេរៀន​របស់ខ្ញុំ ក្នុងវ័យ៣៧ ឆ្នាំ”

ជីវិតកម្សាន្ដ៤ ម៉ោង មុន

បុណ្យសពលោក ប៉ែន ច័ន្ទសិទ្ធ រៀបចំធ្វើនៅ វត្តតាំងក្រសាំងខាងជើង រាជធានីភ្នំពេញ

សន្តិសុខសង្គម២ ម៉ោង មុន

ភ្លៀង​មួយ​មេធំ​ លាយឡំ​នឹង​ខ្យល់​កន្ត្រាក់ បណ្ដាល​ឱ្យ​រលំ​ដើមឈើ​សង្កត់​លើ​រថយន្តមួយគ្រឿង

ជីវិតកម្សាន្ដ៧ ម៉ោង មុន

តារាប្រុសល្បីឈ្មោះក្នុងវិស័យថតស្ពតពាណិជ្ជកម្ម ប៉ែន ចាន់សិទ្ធ ទទួលមរណភាពដោយរាគាពាធ

ចរាចរណ៍៧ ម៉ោង មុន

បុរសម្នាក់ ស្លាប់ភ្លាមៗ ខណៈជិះម៉ូតូឆ្លងផ្លូវត្រូវរថយន្ត ១ គ្រឿង បុកពេញទំហឹង

សហគ្រាសចិន
សន្តិសុខសង្គម១៣ ម៉ោង មុន

ពលរដ្ឋ​ចោទជនជាតិ​ចិនមួយ​ក្រុមនៅ​​ក្រុមហ៊ុន​ចម្ការ​ចេក​​ខេត្ត​ក្រចេះ បាញ់សត្វគោក្របី​អ្នកស្រុក​លេីកដាក់ឡានយ៉ាងអានាធិបតេយ្យ

ព័ត៌មានអន្ដរជាតិ១៥ ម៉ោង មុន

រុស្ស៊ី បាញ់មីស៊ីលពន្លិចកប៉ាល់ដឹកទំនិញមួយគ្រឿង សង្ស័យដឹកអាវុធអង់គ្លេស យកទៅឲ្យអ៊ុយក្រែន

Sokha Hotels

ព័ត៌មានពេញនិយម