Connect with us

ព័ត៌មានជាតិ

​ខេត្ត​ចំនួន​ពីរ លើក​​​ជាគំរូដឹកនាំឧស្សាហូបនីយកម្ម ផ្តោតកែលម្អឧស្សាហកម្មប្រពៃណី

បានផុស

នៅ

​រដ្ឋមន្ត្រីក្រសួងឧស្សាហកម្ម វិទ្យាសាស្ត្រ បច្ចេកវិទ្យា និងនវានុវត្តន៍ បានលើក​ពី​សក្តានុពល​នៃ​ខេត្តកំពង់ស្ពឺ និងខេត្តព្រះសីហនុ ដែល​មានមូលដ្ឋានឧស្សាហកម្មដ៏រឹងមាំដើម្បី​ធ្វើ​ជា​គំរូដឹកនាំឧស្សាហូបនីយកម្មដោយផ្តោតលើការកែលម្អឧស្សាហកម្មប្រពៃណី។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

នៅក្នុង​ដំណើរ​ចុះសួរសុខទុក្ខ និងសំណេះ​សំណាល​ជាមួយថ្នាក់ដឹកនាំ និងមន្ត្រីរាជការនៃមន្ទីរឧស្សាហកម្ម វិទ្យាសាស្ត្រ បច្ចេកវិទ្យា និងនវានុវត្តន៍ ខេត្តកំពង់ស្ពឺ និងខេត្តព្រះសីហនុ​កាលពីសប្តាហ៍​មុននេះ លោក ហែម វណ្ណឌី រដ្ឋមន្ត្រីក្រសួងឧស្សាហកម្ម វិទ្យាសាស្ត្រ បច្ចេកវិទ្យា និងនវានុវត្តន៍​បាន​បញ្ជាក់ថា ខេត្តកំពង់ស្ពឺ និងខេត្តព្រះសីហនុ មានមូលដ្ឋានឧស្សាហកម្មដ៏រឹងមាំ និងអាចធ្វើជាគំរូដឹកនាំឧស្សាហូបនីយកម្ម ដោយផ្តោតលើការកែលម្អឧស្សាហកម្មប្រពៃណី ពិសេស​រោងចក្រវាយនភ័ណ្ឌ, ការទាក់ទាញឧស្សាហកម្មថ្មី ដូចជារោងចក្រផលិតគ្រឿងបង្គុំ និងឧបករណ៍អេឡិចត្រូនិក, និងការគាំទ្រសហគ្រាសធុនតូច និងមធ្យមក្នុងស្រុកឱ្យចូលរួមក្នុងខ្សែច្រវាក់ផ្គត់ផ្គង់។

លោក​រដ្ឋមន្រ្តី​ក៏​បាន​ជំរុញ​ឲ្យ​មន្ត្រីរាជការនៃមន្ទីរឧស្សាហកម្ម វិទ្យាសាស្ត្រ បច្ចេកវិទ្យា និងនវានុវត្តន៍ ខេត្តកំពង់ស្ពឺ និងខេត្តព្រះសីហនុ​ដើរតួនាទីសកម្ម ក្នុងការលើកកម្ពស់ពិពិធកម្មឧស្សាហកម្មនៅកម្ពុជា។

ដើម្បីជំរុញកិច្ចខិតខំប្រឹងប្រែងទាំងនេះ លោក​រដ្ឋមន្រ្តី​បានណែនាំឲ្យ​ប្រកាន់យកអភិក្រមគាំទ្រអាជីវកម្ម ដោយផ្តល់អាទិភាពលើសេវាគាំទ្រដែលបំពេញឱ្យសេចក្តីត្រូវការរបស់វិស័យឯកជន។

ទន្ទឹមនឹងនេះ បើតាមរដ្ឋមន្ត្រីក្រសួងឧស្សាហកម្ម វិទ្យាសាស្ត្រ បច្ចេកវិទ្យា និងនវានុវត្តន៍​ ក្រសួងកំពុងពិនិត្យ​កែ​សម្រួល​គោលនយោបាយ និងសេវាសាធារណៈរបស់ខ្លួនបន្ថែមទៀត ដើម្បីបង្កើតបរិយាកាសកាន់តែអំណោយផលសម្រាប់កំណើនឧស្សាហកម្ម។

រដ្ឋាភិបាល​បាន​រៀបចំ​ផែនការមេដើម្បីអភិវឌ្ឍខេត្តព្រះសីហនុទៅជាតំបន់សេដ្ឋកិច្ចពិសេសគំរូពហុបំណង ទៅជាប៉ូលសេដ្ឋកិច្ចដ៏សំខាន់មួយសំដៅជំរុញកំណើនសេដ្ឋកិច្ច, ការអភិវឌ្ឍសង្គម និងការការពារបរិស្ថានប្រកបដោយចីរភាព និងនិរន្តរភាព ។ នេះជាវឌ្ឍនភាពថ្មីមួយដ៏សំខាន់របស់រាជរដ្ឋាភិបាលនីតិកាលទី ៧ នៃរដ្ឋសភា ស្របតាម «យុទ្ធសាស្រ្តបញ្ចកោណដំណាក់កាលទី ១»ក្រោមការដឹកនាំរបស់ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា។

ដោយឡែក​ខេត្តកំពង់ស្ពឺដែលនៅ​មិន​ឆ្ងាយ​ពីរាជធានី​ភ្នំពេញ​ បានក្លាយទៅជាតំបន់រោងចក្រ សហគ្រាស និង តំបន់ឧស្សាហកម្មធុនធ្ងន់ និង​ជាខេត្តលំដាប់ទី ២ មានរោងចក្រច្រើនជាងគេ។

បច្ចុប្បន្ននៅក្នុងខេត្តកំពង់ស្ពឺ មានរោងចក្រ/សហគ្រាសចំនួន ៣៩៤ និងបានស្រូបទាញកម្លាំងពលកម្មប្រមាណ ១៦ ម៉ឺននាក់។

អតីតនាយករដ្ឋមន្រ្តី​កម្ពុជា​សម្តេច ហ៊ុន សែន បានគូសបញ្ជាក់ថា ពីមុនកំពង់ស្ពឺ ដី ១ ហិចតា ប្រជាកសិករអាចធ្វើស្រែចំការ​​អាចចិញ្ចឹមមនុស្សបានតែ ១ គ្រួសារ ដែលមានសមាជិកប្រមាណ ៥ នាក់ប៉ុណ្ណោះ ប៉ុន្តែនៅពេលមានការវិនិយោគ​លើផ្ទៃដី ១ ហិចតា គឺអាចចិញ្ចឹមប្រជាពលរដ្ឋបានពី ៣-៤ ពាន់គ្រួសារ តាមរយៈការវិនិយោគលើរោងចក្រសហគ្រាស និងផ្នែកឧស្សាហកម្មនេះ។

តាមរយៈវត្តមានរោងចក្រសហគ្រាសបានចូលរួមអភិវឌ្ឃន៍សេដ្ឋកិច្ចគ្រួសារ និងលើកកម្ពស់ជីវភាពរបស់ពលរដ្ឋក្នុងខេត្តកំពង់ស្ពឺឱ្យកាន់តែ​ប្រសើរ​ឡើង​៕

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានអន្ដរជាតិ១១ ម៉ោង មុន

អង់គ្លេស ថែម​ប្រាក់​កម្ចី​ឲ្យ​អ៊ុយក្រែន ជិត​៣​ពាន់​លាន​ដុល្លារ សម្រាប់​ផលិតកម្ម​អាវុធ

ព័ត៌មានជាតិ៧ ម៉ោង មុន

អ្នកឃ្លាំមើលសង្គម៖ពលរដ្ឋខ្មែរនៅ​កូរ៉េ ៩៩% មិនបា​នចូលរួមបាតុកម្ម និង​បន្តជឿជាក់​រាជរដ្ឋាភិបាល​លើ​បញ្ហា​ទឹក​ដី​

សន្តិសុខសង្គម១ ម៉ោង មុន

យ៉ាងហោចណាស់មនុស្ស ៣នាក់រងរបួស ក្នុងហេតុការណ៍អគ្គិភ័យ​ឆះផ្ទះលក់កុំព្យូទ័រ

ព័ត៌មានជាតិ២២ ម៉ោង មុន

ផ្លូវថ្មើរជើងរាត្រីនេះ មានល្ខោន​បាសាក់ ចាបុីដងវែងនៅសប្តាហ៍ក្រោយ នឹងមានកំប្លែងនាយក្រឹម

ព័ត៌មានអន្ដរជាតិ៦ ម៉ោង មុន

ពូទីន ចុះហត្ថលេខាលើច្បាប់ការពារ​គ្នា​ទៅ​វិញ​ទៅ​មក​ជា​ផ្លូវការ​ជាមួយ​បេឡារុស

Sokha Hotels

ព័ត៌មានពេញនិយម