Connect with us

ព័ត៌មានអន្ដរជាតិ

តម្លៃ​ប្រេង​សកល​បន្ត​ធ្លាក់​ចុះ​ ដោយសារ​កម្សោយតម្រូវការ​នៅ​ចិន​ និង​ការ​រពឹង​ថា​ OPEC+ បង្កើន​​​ផលិតកម្ម​

បានផុស

នៅ

តម្លៃ​ប្រេងឆៅ​​នាពេល​អនាគត បាន​បន្ត​ធ្លាក់​ចុះក្នុង​ការ​ជួញដូរ​នា​ថ្ងៃ​ចន្ទ​នេះ​ ដោយសារ​តែ​ការ​​រំពឹង​ទុក​ថា​អង្គការ​នៃ​ប្រទេស​នាំ​ចេញ​ប្រេង​កាត​ និង​សម្ព័ន្ធ​មិត្ត​ (OPEC+) នឹង​បង្កើន​ការ​ផលិតកម្ម​ឡើង​វិញ​ ខណៈ​​ការ​ធ្លាក់​ចុះ​នៃ​តម្រូវ​ការ​នៅ​ចិន​ និង​សហរដ្ឋ​អាមេរិក​ ដែល​ជា​ប្រទេស​ប្រើ​ប្រាស់​ប្រេង​ធំ​ជាង​គេ​របស់​ពិភពលោក​ បង្កើន​ក្ដី​បារម្ភ​ពី​កំណើន​នៃ​ការ​ប្រើ​ប្រាស់​។ នេះ​បើ​តាម​ការ​ចុះ​ផ្សាយ​របស់​ទីភ្នាក់ងារសារព័ត៌មាន​រ៉យទ័រ​។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

តម្លៃ​ប្រេងឆៅនាពេលអនាគត ម៉ាក​ Brent បានធ្លាក់ចុះ ៥៦ សេន ឬ ០,៧ ភាគរយ​ ដោយ​ជួញដូរ​នៅ​ត្រឹម​ ៧៦,៣៧ ដុល្លារ​/បារ៉ែល​ ខណៈ​​តម្លៃ​ប្រេងឆៅ​អាមេរិក​ ម៉ាក​ West Texas Intermediate (WTI) បានធ្លាក់ចុះ ៤៥ សេន ឬ ០,៦ ភាគរយ​ ត្រឹម​ ៧៣,១០ ដុល្លារ​/បារ៉ែល​។ ​

ក្នុង​ថ្ងៃ​បញ្ចប់​ការ​ជួញដូរ​កាល​ពី​ថ្ងៃ​សុក្រ សប្ដាហ៍​មុន​ តម្លៃ​ប្រេង​ម៉ាក​ ​Brent​ បាន​ធ្លាក់​ចុះ​ ០,៣ ភាគរយ​ ខណៈ​តម្លៃ​ប្រេង​ម៉ាក​ ប្រេង​ បាន​ធ្លាក់​ចុះ​ ១,៧ ភាគរយ​។​

អ្នក​ជំនាញ​បាន​ទាញ​ការ​ធ្លាក់​ចុះ​នេះ​ ទៅ​នឹង​ការ​រំពឹង​ទុក​​ដែល​ថា​ ​OPEC+ គ្រោងនឹងបន្តការដំឡើងទិន្នផលប្រេងតាម​​ផែនការ​ចាប់ពីខែតុលាតទៅ​ ដោយ​សមាជិកចំនួន៨​របស់ OPEC+ គ្រោងនឹងបង្កើន​​ផលិតកម្ម​ដល់​ ១៨០ ០០០ បារ៉ែល​/ថ្ងៃ​។ ​

ទាំង​ប្រេង​ម៉ាក​ Brent និង WTI បាន​ប្រឈម​មុខ​នឹង​ការ​ធ្លាក់​ចុះ​នៃ​តម្លៃ​រយៈ​ពេល​២​ខែ​ជាប់ៗ​​គ្នា​ ខណៈ​ការព្រួយបារម្ភអំពីកម្សោយ​នៃ​តម្រូវការរបស់សហរដ្ឋអាមេរិក និងចិន រួម​ចំណែក​ខ្លាំង​លើ​ការ​ធ្លាក់​ចុះ​ ទោះ​បី​មាន​ការ​រំខាន​ផ្នែក​ផ្គត់​ផ្គង់​ដោយសារ​តែ​ជម្លោះ​នៅ​មជ្ឈិម​បូព៌ា​ក៏​ដោយ​។ ​កម្សោយ​នៅចិន ត្រូវ​បាន​រួម​ចំណែក​ដោយ​ការ​ធ្លាក់​ចុះ​នៃ​សកម្មភាព​រោង​ចក្រ​៕ ​ ​

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានអន្ដរជាតិ៤ ម៉ោង មុន

​រូប​ភាព​រលំបាក់​អគារ​គួររន្ធត់​នៅថៃ ប៉ុន្តែ​​អាជ្ញាធរ​​បញ្ជាក់ថា​ ចំនួន​អ្នកស្លាប់​មាន៩នាក់​ដល់​ពេលនេះ​

ព័ត៌មានអន្ដរជាតិ៥ ម៉ោង មុន

​​រហូត​ដល់​ពេល​នេះ មីយ៉ាន់​ម៉ារកឃើញ​អ្នក​ស្លាប់​​​និងរបួស​ជិត​៩០០​នាក់​ក្នុងគ្រោះរញ្ជួយដី​

ព័ត៌មានជាតិ៦ ម៉ោង មុន

ក្រុមហ៊ុន​បច្ចេកវិទ្យា​ទំនើប​​ចិន ប្ដេជ្ញា​ជំរុញ​កម្មវិធី​សិក្សា TVET កម្ពុជា ឱ្យ​ស្រប​តាមស្តង់ដារ​សិក្សា​នៃ​ប្រទេសចិន និងអាល្លឺម៉ង់

ព័ត៌មានជាតិ៨ ម៉ោង មុន

មន្ត្រីក្រសួងសេដ្ឋកិច្ច ៖ ម្ចាស់​អាជីវកម្ម ដែលប្រឈមហានិភ័យ ត្រូវ​មាន​ធានារ៉ាប់រង​សម្រាប់​អាជីវកម្ម​ខ្លួន

ព័ត៌មានអន្ដរជាតិ១០ ម៉ោង មុន

​​តើគ្រោះ​​រញ្ជួយដី​កើត​នៅ​មីយ៉ាន់​ម៉ា​​​ប៉ះពាល់​និង​ជះឥទ្ធិពលដល់​ណាខ្លះ?​

ព័ត៌មានអន្ដរជាតិ១២ ម៉ោង មុន

កម្មករសំណង់ ៤៣នាក់ ជាប់ក្រោមគំនរបាក់បែកនៃអគារ ដែលរលំក្នុងគ្រោះរញ្ជួយដីនៅ បាងកក

ព័ត៌មានជាតិ២២ ម៉ោង មុន

បងប្រុសរបស់សម្ដេចតេជោ គឺអ្នកឧកញ៉ាឧត្តមមេត្រីវិសិដ្ឋ ហ៊ុន សាន បានទទួលមរណភាព

ក្រុងប៉ោយប៉ែត
សន្តិសុខសង្គម១១ ម៉ោង មុន

ការដ្ឋានសំណង់អគារខ្ពស់ៗមួយចំនួនក្នុងក្រុងប៉ោយប៉ែតត្រូវបានផ្អាក និងជម្លៀសកម្មករចេញក្រៅ

ព័ត៌មានអន្ដរជាតិ១២ ម៉ោង មុន

ការ​ខូចខាត​បឋម ព្រោះ​គ្រោះរញ្ជួយដីដ៏ខ្លាំងក្លា​ដែល​វាយប្រហារអាស៊ីអាគ្នេយ៍

ព័ត៌មានអន្ដរជាតិ១២ ម៉ោង មុន

នាយករដ្ឋមន្ត្រី​ថៃ ដាក់​ចេញ​បទបញ្ជា​​បន្ទាន់ដើម្បី​គ្រប់គ្រង់​គ្រោះរញ្ជួយដី​

Sokha Hotels

ព័ត៌មានពេញនិយម