Connect with us

ព័ត៌មានអន្ដរជាតិ

រដ្ឋាភិបាលបក្សភឿថៃ បញ្ជាក់ការប្ដេជ្ញាចិត្តលើការអភិវឌ្ឍស្ពានដីគោកភ្ជាប់ឈូងសមុទ្រថៃទៅសមុទ្រអង់ដាម៉ង់

បានផុស

នៅ

រដ្ឋាភិបាលដែលដឹកនាំដោយគណបក្សភឿថៃ បានប្តេជ្ញាចិត្តយ៉ាងពេញលេញចំពោះគម្រោងស្ពាន​ដីគោក ដែល​តភ្ជាប់​ពី​ឈូង​សមុទ្រ​ថៃ​ ទៅ​សមុទ្រ​អង់ដាម៉ង់​ ​ដើម្បី​ឱ្យ​គម្រោង​នេះ​កើត​ចេញ​ជាផ្លែផ្កា ក្នុងគោលបំណងផ្តល់ផលប្រយោជន៍ជាអតិបរមាសម្រាប់ប្រជាជន និងប្រទេសជាតិ និងការលើកកម្ពស់កំណើនសេដ្ឋកិច្ចប្រកបដោយចីរភាព។ នេះ​បើ​តាម​​កាសែត​ The Nation ដែល​ចុះ​ផ្សាយ​ការ​ឱ្យ​ដឹង​របស់​ឧបនាយករដ្ឋមន្ត្រី និង​រដ្ឋមន្ត្រីក្រសួងដឹកជញ្ជូនថៃ​ លោក Suriya Juangroongruangkit ។ ​

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

គម្រោងស្ពាន​ដីគោក គឺ​ជា​ផ្នែក​មួយ​នៃ​គម្រោង​មេ «ច្រករបៀងសេដ្ឋកិច្ចភាគខាងត្បូង (SEC)»​។ ក្នុង​ការ​ផ្ដល់​ព័ត៌មាន​ចុង​ក្រោយ​កាល​ពី​ថ្ងៃ​ចន្ទ​ លោក​ Suriya ​បានកត់សម្គាល់ថា ការិយាល័យគោលនយោបាយ និងផែនការចរាចរណ៍ និងដឹកជញ្ជូន (OTP) របស់​ប្រទេស​ថៃ​ បច្ចុប្បន្នកំពុងរៀបចំសេចក្តីព្រាងច្បាប់សម្រាប់ SEC ដើម្បី​​​ឱ្យ​គណៈកម្មាធិការគោលនយោបាយតំបន់សេដ្ឋកិច្ចពិសេស (SEZPC) ធ្វើ​ការ​ត្រួត​ពិនិត្យ​។ នៅពេលអនុម័តដោយគណៈរដ្ឋមន្ត្រី សេចក្តីព្រាងច្បាប់នេះ នឹងបន្តទៅសភាតំណាងរាស្រ្ត ហើយរំពឹងថានឹងចូលជាធរមាននៅខែកញ្ញា ឆ្នាំ ២០២៥។​

នៅពេលដែល​ច្បាប់​ SEC ត្រូវបានអនុម័ត ការិយាល័យ SEC នឹងត្រូវបានបង្កើតឡើង ហើយផែនការបន្ថែមទៀតនឹងដំណើរការ រួមទាំងការរចនាផ្លូវរថភ្លើង និងផ្លូវល្បឿនលឿន ការវាយតម្លៃផលប៉ះពាល់បរិស្ថាន (EIAs) និងការវាយតម្លៃផលប៉ះពាល់បរិស្ថាន និងសុខភាព (EHIAs)។

តាម​ការ​ផ្សាយ​របស់​ The Nation ការសាងសង់គ្រោងនឹងចាប់ផ្តើមនៅត្រីមាសទី ៣ ឆ្នាំ ២០២៦ ហើយនឹងបញ្ចប់នៅចុងឆ្នាំ ២០៣០​។

គួរ​គូស​បញ្ជាក់​ថា​ SEC គឺជា​គម្រោង​ដ៏​​ធំ​ដើម្បីភ្ជាប់សមុទ្រអង់ដាម៉ង់ ជាមួយ​ឈូង​សមុទ្រ​ថៃ​ ​ទាំង​តាម​ផ្លូវគោក ផ្លូវអាកាស និងផ្លូវទឹក ​ដើម្បី​ជាផ្លូវ​ឆ្ពោះ​ទៅ​កាន់​ច្រករបៀងសេដ្ឋកិច្ចភាគខាងកើត (EEC)។ គម្រោងនេះមានគោលបំណងលើកកម្ពស់ការអភិវឌ្ឍប្រកបដោយចីរភាព បង្កើនការប្រកួតប្រជែង និងការតភ្ជាប់ជាមួយប្រទេសជិតខាងក្នុង​តំបន់៕

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានអន្ដរជាតិ១៥ នាទីutes មុន

របាយការណ៍​ចុង​បំផុត​អំពី​ការ​បំផ្លិចបំផ្លាញ និង​រង​គ្រោះ​ ព្រោះ​ការ​​រញ្ជួយ​ដី​នៅ​អាស៊ីអាគ្នេយ៍

ព័ត៌មានអន្ដរជាតិ៥៩ នាទីutes មុន

គណៈរដ្ឋមន្ត្រីថៃអនុម័ត​ បុណ្យបណ្តែត​​កន្ទោង​​ ក្នុងបញ្ជីភណ្ឌវប្បធម៌អរូបីរបស់យូណេស្កូ

ព័ត៌មានអន្ដរជាតិ១ ម៉ោង មុន

មីយ៉ាន់ម៉ា​​សុខចិត្ត​ដោះលែង​អ្នក​ទោស​នេសាទ​ថៃ​៤នាក់​ ក្រោយសម្របសម្រួល​ជិតកន្លះឆ្នាំ​​

ព័ត៌មានជាតិ១ ម៉ោង មុន

សម្តេច ម៉ែន សំអន ចូលរួមសោកស្តាយចំពោះការបាត់បង់បងប្រុសធំ សម្តេច​តេ​ជោ ហ៊ុន សែន

ព័ត៌មានអន្ដរជាតិ៩ ម៉ោង មុន

​រូប​ភាព​រលំបាក់​អគារ​គួររន្ធត់​នៅថៃ ប៉ុន្តែ​​អាជ្ញាធរ​​បញ្ជាក់ថា​ ចំនួន​អ្នកស្លាប់​មាន៩នាក់​ដល់​ពេលនេះ​

ព័ត៌មានអន្ដរជាតិ១៧ ម៉ោង មុន

កម្មករសំណង់ ៤៣នាក់ ជាប់ក្រោមគំនរបាក់បែកនៃអគារ ដែលរលំក្នុងគ្រោះរញ្ជួយដីនៅ បាងកក

ក្រុងប៉ោយប៉ែត
សន្តិសុខសង្គម១៦ ម៉ោង មុន

ការដ្ឋានសំណង់អគារខ្ពស់ៗមួយចំនួនក្នុងក្រុងប៉ោយប៉ែតត្រូវបានផ្អាក និងជម្លៀសកម្មករចេញក្រៅ

ព័ត៌មានអន្ដរជាតិ១៧ ម៉ោង មុន

ការ​ខូចខាត​បឋម ព្រោះ​គ្រោះរញ្ជួយដីដ៏ខ្លាំងក្លា​ដែល​វាយប្រហារអាស៊ីអាគ្នេយ៍

ព័ត៌មានអន្ដរជាតិ១៧ ម៉ោង មុន

នាយករដ្ឋមន្ត្រី​ថៃ ដាក់​ចេញ​បទបញ្ជា​​បន្ទាន់ដើម្បី​គ្រប់គ្រង់​គ្រោះរញ្ជួយដី​

ព័ត៌មានអន្ដរជាតិ១៨ ម៉ោង មុន

អាស៊ីអាគ្នេយ៍ច្រើនប្រទេសជួបរញ្ជួយដី ប៉ុន្តែ ថៃនិងមីយ៉ាន់ម៉ា ធ្ងន់ជាងគេ 

Sokha Hotels

ព័ត៌មានពេញនិយម