Connect with us

ព័ត៌មានជាតិ

ប្រាក់ចំណូលរបស់ក្រុមហ៊ុនតែលកូថេកកើនឡើងខ្ពស់នៅក្នុងត្រីមាសទី២ឆ្នាំនេះ

បានផុស

នៅ

ក្រុមហ៊ុន តែលកូថេក ដែលជាក្រុមហ៊ុនចុះបញ្ជីនៅលើផ្សារមូលបត្រកម្ពុជា (CSX)បានប្រកាសលទ្ធផលចំណូល​សរុបចំនួន ៧,៩០៣ ពាន់លានរៀល (ឬជិត២លានដុល្លារ) នៅក្នុងត្រីមាសទី២ ឆ្នាំ២០២៤ ដែលកើនឡើងចំនួន ៦,២៣៦ ពាន់លានរៀល(១,៥៣៥ លានដុល្លារ) ស្មើនឹង ៣៧៤,២៤% បើធៀបនឹងត្រីមាសទី២ ឆ្នាំ២០២៣។ នេះបើយោងតាមរបាយការណ៍ហិរញ្ញវត្ថុរបស់ក្រុមហ៊ុនផ្ញើរទៅកាន់ផ្សារមូលបត្រកម្ពុជា (CSX)។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

យោងតាមរបាយការណ៍ដដែល គិតត្រឹមថ្ងៃទី៣០ ខែមិថុនា ឆ្នាំ២០២៤ ក្រុមហ៊ុន តែលកូថេក មានទ្រព្យសកម្មសរុបចំនួន ៣១៧,០៧៧ ពាន់លានរៀល កើនឡើងចំនួន ២៣,៨២% បើប្រៀបនឹងរយៈពេលគិតត្រឹមថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២៣។

អ្នកឧកញ៉ា គិត​ ម៉េង ប្រធានក្រុមប្រឹក្សាភិបាលនៃក្រុមហ៊ុនក្រុមហ៊ុនតែលកូថេកបានលើកឡើងនៅក្នុងរបាយការណ៍នោះថា  លទ្ធផលរបាយការណ៍ហិរញ្ញវត្ថុត្រីមាសទី២ ឆ្នាំ២០២៤ ដែលជាត្រីមាសពិសេសក្នុងការពន្លឿន និងពង្រីកទីផ្សារអន្តរជាតិ ជាពិសេស ទីផ្សារនៅក្នុង ប្រទេសវៀតណាម។ លោកថា ជាយុទ្ធសាស្ត្ររបស់ក្រុមហ៊ុន គឺការផ្តោតការពង្រីកតំបន់សេវា គ្របដណ្តប់ ដោយភ្ជាប់ខ្សែកាប្តីអុបទិកពីតំបន់មួយទៅតំបន់មួយ ការបង្កើនសមត្ថ ភាពសម្រាប់បណ្តាញទំនាក់ទំនង ដោយធ្វើទំនើបកម្មហេដ្ឋារចនាសម្ព័ន្ធ និងការ អភិវឌ្ឍមជ្ឈមណ្ឌលទិន្នន័យឱ្យកាន់តែប្រសើរឡើង។

​អ្នកឧកញ៉ា គិត​ ម៉េង បានថ្លែងថា៖«នៅក្នុងឆ្នាំ២០២៤ នេះ យើងក៏បានកំណត់គោលដៅផងដែរដូចជា ការពង្រីកតំបន់សេវាគ្របដណ្តប់ ការបង្កើនសមត្ថភាពសម្រាប់បណ្តាញទំនាក់ ទំនង ដោយធ្វើទំនើបកម្មហេដ្ឋារចនាសម្ព័ន្ធទូទាំងប្រទេស ដូចជានៅតាមផ្លូវថ្នល់ តាមផ្លូវល្បឿនលឿននៅតាមព្រំដែន និងការអភិវឌ្ឍមជ្ឈមណ្ឌលទិន្នន័យឱ្យកាន់តែប្រសើរឡើង។ ក្រុមហ៊ុន តែលកូថេក ជឿជាក់ថា ទិសដៅជាយុទ្ធសាស្ត្រទាំងនេះ នឹងទទួលបានសមិទ្ធិផលកាន់ប្រសើរឡើង»៕

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានជាតិ៣៧ នាទីutes មុន

ក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈរៀបចំសិក្ខាសាលាត្រីភាគីស្តីពី “បច្ចុប្បន្នភាពនីតិវិធីនៃការដោះស្រាយវិវាទការងារ”

ព័ត៌មានជាតិ៤៨ នាទីutes មុន

វិទ្យាស្ថាន NPIC, Global Together និងវិទ្យាស្ថាន KOPO ចុះMoUរួមគ្នា ដើម្បី​ពង្រឹង​ការ​អប់រំ​បណ្តុះបណ្តាល​បច្ចេកទេស និងវិជ្ជាជីវៈនៅកម្ពុជា

ព័ត៌មានជាតិ១ ម៉ោង មុន

លោក សូ ណារ៉ូ ថាបទពិសោធន៍ហ្វីលីពីនអាចជួយដល់ការបណ្ដុះបណ្ដាលពលករជំនាញកម្ពុជា

លីម តិចម៉េង
ជីវិតកម្សាន្ដ៦ ម៉ោង មុន

ព្រោះទេពកោសល្យច្រៀង! លីម តិចម៉េង ត្រូវអ្នកគាំទ្រជំរុញបន្ថែមរសជាតិសិល្បៈមួយទៀត ជាមួយចម្រៀងរ៉េប Hip Hop

ព័ត៌មានជាតិ៦ ម៉ោង មុន

ជំនួបជាមួយសម្ដេចធិបតី, ប្រធានរដ្ឋសភាហ្វីលីពីន សរសើរពីការរីកចម្រើនយ៉ាងឆាប់រហ័សរបស់កម្ពុជា

ព័ត៌មានអន្ដរជាតិ១៤ ម៉ោង មុន

អាមេរិកទៀតហើយ! យន្តហោះមួយគ្រឿង បើកទៅបុកយន្តហោះមួយគ្រឿងទៀត 

ព័ត៌មានអន្ដរជាតិ១១ ម៉ោង មុន

មនុស្ស៥៥នាក់ស្លាប់ក្នុងហេតុការណ៍រថយន្តក្រុងធ្លាក់ចូលជ្រោះនៅ​ហ្គាតេម៉ាឡា

ព័ត៌មានអន្ដរជាតិ១៤ ម៉ោង មុន

ត្រាំ គំរាម​ហាម៉ាស​ឲ្យ​ដោះលែង​ចំណាប់ខ្មាំង​ទាំង​អស់​ត្រឹម​ថ្ងៃ​សៅរ៍ បើ​មិន​ដូច្នោះ​លុប​បទ​ឈប់បាញ់ រួច​វាយ​កម្ទេច​ក្រុម​នេះ​តែ​ម្ដង

ព័ត៌មានអន្ដរជាតិ៩ ម៉ោង មុន

ត្រាំ ទារឲ្យអ៊ុយក្រែន សងប្រាក់ ៥០០ពាន់លានដុល្លារ មកវិញ

ព័ត៌មានអន្ដរជាតិ៩ ម៉ោង មុន

ស្លាប់៤នាក់ និងបាត់ខ្លួន៣នាក់​ក្នុង​ហេតុការណ៍​ក្រឡាប់ទូក​ដោយសារខ្យល់​​​ខ្លាំង​និងរលក​ធំ​ៗ​​នៅ​​ឥណ្ឌូណេស៊ី

Sokha Hotels

ព័ត៌មានពេញនិយម