សេដ្ឋកិច្ច
តម្លៃស្រូវផ្ការំដួល និងសែនក្រអូប បានកើនឡើងខ្ពស់ ដោយសារតម្រូវការ
បច្ចុប្បន្នកម្ពុជាមានតម្រូវការស្រូវកើនឡើងខ្ពស់ ជាពិសេសស្រូវ ២ ប្រភេទ គឺប្រភេទផ្ការំដួល និងសែនក្រអូបកំពុងមានតម្រូវការទីផ្សារក្នុងការកែច្នៃជាអង្ករសម្រាប់ការនាំចេញ។

លោក យ៉ង សាំងកុមារ រដ្ឋលេខាធិការក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ប្រាប់កម្ពុជាថ្មីនៅថ្ងៃទី ០៣ ខែកញ្ញា ឆ្នាំ ២០២៤ នេះថា ឥឡូវនេះ ស្រូវសែនក្រអូបមានតម្លៃខ្ពស់ជាងឆ្នាំមុន ដែលអាចលក់បានជាង ១៤០០ រៀល ក្នុងមួយគីឡូក្រាម ឡើងពី ១២០០ រៀល កាលពីឆ្នាំមុន ដែលនេះជាសញ្ញាល្អសម្រាប់កសិករ។
លោក យ៉ង សាំងកុមារ បានបន្តថា៖ «សម្រាប់តម្លៃស្រូវផ្សេងៗទៀត ដូចជាពូជ អូអឹម អ៊ីអ៊ែ បច្ចុប្បន្ន គឺប្រហាក់ប្រហែលឆ្នាំមុនដែរ តម្លៃជាង ១ ពាន់រៀល ប៉ុន្តែបើធៀបនិងស្រូវសែនក្រអូប គឺស្រូវសែនក្រអូបខ្ពស់ជាង»។

លោក យ៉ង សាំងកុមារ ក៏ជំរុញឱ្យកសិករជ្រើសរើសពូជស្រូវសែនក្រអូប និងស្រូវផ្ការំដួល ដោយកម្ពុជាមានតម្រូវការខ្ពស់សម្រាប់កែច្នៃជាអង្ករនាំចេញទៅក្រៅប្រទេស។
យោងតាមបាយការណ៍របស់សហព័ន្ធស្រូវអង្ករកម្ពុជា(CRF) ក្នុងរយៈពេល៧ខែនេះដែរ ប្រទេសកម្ពុជាក៏បាននាំចេញស្រូវចំនួន ២,៧១១,១៧៩តោនស្រូវសើម ដែលគិតជាទឹកប្រាក់បានប៉ាន់ប្រមាណជាង ៧៨៤.៦០ លានដុល្លារសហរដ្ឋអាមេរិក ដែលក្នុងនោះ ៨០.៥០% បាននាំចេញដោយឆ្លងកាត់ការស្នើសុំការបញ្ជាក់ឯកសារនាំចេញ ពីអាជ្ញាធរមានសមត្ថកិច្ច។
ប្រភពដដែលបង្ហាញថា កម្ពុជាបានធ្វើការនាំចេញអង្ករចំនួន ៣៧៩ ៥៤៦តោន ដែលមានទឹកប្រាក់ប្រមាណ២៨០លានដុល្លារតាមរយៈក្រុមហ៊ុននាំចេញអង្ករចំនួន ៥៣ ក្រុមហ៊ុន ទៅកាន់គោលដៅចំនួន៦៤នៅលើពិភពលោកក្នុងរយៈពេល៧ខែដើមឆ្នាំ២០២៤នេះ។

ការនាំអង្ករចេញ ទៅកាន់ប្រទេសចិនរួមទាំងហុងកុង និងម៉ាកាវ ចំនួន ៧៧ ,២០៤ តោន គិតជាទឹកប្រាក់ចំនួន ៤៨.២៨ លានដុល្លារសហរដ្ឋអាមេរិក ទៅកាន់ប្រទេសក្នុងអាស៊ាន រួមទាំងទីម័រខាងកើត ចំនួន ៧ប្រទេសបានបរិមាណ ចំនួន ៧៧ ៩៣៣ តោន គិតជាទឹកប្រាក់ចំនួន ៥៣.៥៨ លានដុល្លារសហរដ្ឋអាមេរិក និងទៅកាន់គោលដៅ ២៨ប្រទេសផ្សេងទៀតមាន អាហ្វ្រិក មជ្ឈឹមបូព៌ា អាមេរិក កាណាដា អូស្ត្រាលី ញ៉ូហ្សេឡេន បានចំនួន ៣៨ ០៣២ តោន គិតជាទឹកប្រាក់ចំនួន ៣៣.១៩ លានដុល្លារសហរដ្ឋអាមេរិក។
ចំពោះប្រភេទអង្ករ បាននាំចេញអង្ករក្រអូបចំនួន ៧០.៥២% ប្រភេទអង្ករស ធម្មតា ២៤.៣០% អង្ករចំហ៊ុយ ៣.១៦% អង្ករសរីរាង្គចំនួន ១.៧៤% និងអង្ករផ្សេងៗចំនួន ០.២៨%៕
អត្ថបទ៖ ឡេង ដេត

-
ព័ត៌មានជាតិ១ សប្តាហ៍ ago
លោក ជួន កក្កដា៖ ចាស់បុរាណដែលយករឿងសិរីបីប្រការ មកជាឧទាហរណ៍ពេលចូលឆ្នាំខ្មែរ គឺជាអ្នកប្រាជ្ញ មានគំនិតខ្ពស់
-
សន្តិសុខសង្គម៥ ថ្ងៃ ago
មនុស្ស៩នាក់ស្លាប់ក្នុងគ្រោះថ្នាក់ចរាចរណ៍នាថ្ងៃទី២នៃពិធីបុណ្យចូលឆ្នាំថ្មី
-
សន្តិសុខសង្គម១ សប្តាហ៍ ago
យប់ថ្ងៃទទួលទេវតាឆ្នាំថ្មី អគ្គិភ័យឆេះផ្ទះពលរដ្ឋ១៦ខ្នងនៅខណ្ឌឬស្សីកែវ
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ ago
ខេត្ត Phuket របស់ថៃរងការវាយប្រហារដោយទឹកជំនន់ភ្លាមៗ ក្រោយមានភ្លៀងធ្លាក់ខ្លាំង
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ ago
មិនធម្មតាទេលើកនេះ វៀតណាមស្វាគមន៍មេដឹកនាំចិន ដោយបាញ់កាំភ្លើងធំ២១ដើម
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ ago
រុស្ស៊ី បង្ហាញឈ្មោះ៤ប្រទេស ដែលនឹងភ្លក់គ្រាប់របស់ខ្លួនមុនគេ ពេលផ្ទុះសង្គ្រាមធំ
-
សន្តិសុខសង្គម៧ ថ្ងៃ ago
ខ្យល់កន្ត្រាក់ និងរន្ទះបាញ់ កើតឡើងលើស្រុកចំនួនពីរក្នុងខេត្តបាត់ដំបង
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ ago
ខ្លះៗអំពីរថយន្តដែលលោក ស៊ី ជីនពីង យកពីចិនមកជិះនៅកម្ពុជា