ព័ត៌មានអន្ដរជាតិ
ចិនបង្កើនការទិញឧបករណ៍ផលិតបន្ទះឈីបទ្រង់ទ្រាយធំ ចំពេលលោកខាងលិចរឹតត្បឹតពាណិជ្ជកម្ម
ប្រទេសចិនបានបង្កើនការទិញឧបករណ៍ផលិតបន្ទះឈីបទ្រង់ទ្រាយធំក្នុងឆមាសទី១នៃឆ្នាំនេះ ដោយច្រើនជាងការចំណាយរបស់កូរ៉េខាងត្បូង តៃវ៉ាន់ និងសហរដ្ឋអាមេរិកបូកចូលគ្នា ដើម្បីជំរុញការផ្គត់ផ្គង់បន្ទះឈីបក្នុងស្រុក និងកាត់បន្ថយហានិភ័យពីការរឹតត្បឹតពាណិជ្ជកម្មបច្ចេកវិទ្យាពីលោកខាងលិច។ នេះបើយោងតាមសមាគមឧស្សាហកម្មបន្ទះឈីបសកល SEMI ។

ការសែត Nikkei Asia បានផ្សាយកាលពីថ្ងៃចន្ទថា ទិន្នន័យរបស់ SEMI បានបង្ហាញថា ប្រទេសចិន ដែលជាទីផ្សារឧបករណ៍ផលិតបន្ទះឈីបដ៏ធំបំផុតរបស់ពិភពលោក បានចំណាយប្រាក់ក្នុងកម្រិតកំណត់ត្រាប្រមាណ ២៥ ប៊ីលានដុល្លារ លើឧបករណ៍ផលិតបន្ទះឈីបក្នុងរយៈពេល ៦ ខែដំបូងនៃឆ្នាំ ២០២៤។ បន្តមកដល់ខែកក្កដា ទិន្នន័យបង្ហាញថា ចិននៅតែរក្សាការចំណាយដ៏រឹងមាំលើផលិតផលដដែល ដែលធ្វើឱ្យចំនួនសរុបប្រចាំឆ្នាំអាចឈានដល់កម្រិតកំណត់ត្រាដូចគ្នា។
ការវិនិយោគលើឧបករណ៍ផលិតបន្ទះឈីប គឺជាសូចនាករសំខាន់នៃតម្រូវការទីផ្សារនាពេលអនាគត និងជារង្វាស់នៃទស្សនវិស័យឧស្សាហកម្មនេះ ខណៈចិនត្រូវបានគេរំពឹងថានឹងក្លាយជាអ្នកវិនិយោគដ៏ធំបំផុត ក្នុងការសាងសង់រោងចក្រផលិតបន្ទះឈីបថ្មីៗ រួមបញ្ចូលទាំងការទិញឧបករណ៍ ដោយធ្វើឱ្យការចំណាយសរុបរំពឹងថានឹងកើនឡើងដល់ ៥០ ប៊ីលានដុល្លារពេញ១ឆ្នាំ។

ជាមួយគ្នានេះផងដែរ SEMI រំពឹងថា នឹងមានកំណើនចំណាយប្រចាំឆ្នាំយ៉ាងសំខាន់ក្នុងតំបន់អាស៊ីអាគ្នេយ៍ អាមេរិក អឺរ៉ុប និងជប៉ុននៅឆ្នាំ ២០២៧ ដោយសារនិន្នាការនៃផលិតកម្មបន្ទះឈីបកំពុងកើនឡើង។
នាយកជាន់ខ្ពស់ផ្នែកស៊ើបការណ៍ទីផ្សាររបស់ SEMI លោក Clark Tseng បាននិយាយថា៖ «យើងកំពុងឃើញថា ប្រទេសចិនបន្តទិញឧបករណ៍ទាំងអស់ដែលពួកគេអាចទិញបាន សម្រាប់ដាក់នៅកន្លែងផលិតបន្ទះឈីបថ្មីៗរបស់ខ្លួន។ ការព្រួយបារម្ភដ៏ធំអំពីការរឹតត្បឹតការនាំចេញបន្ថែមទៀត (របស់លោកខាងលិច) ជំរុញឱ្យពួកគេ(ចិន)ត្រូវធានាឧបករណ៍ដែលអាចទិញទុកមុនបាន»។
គួរគូសបញ្ជាក់ថា សហរដ្ឋអាមេរិក និងសម្ព័ន្ធមិត្តលោកខាងលិចរបស់ខ្លួន បានដាក់ការរឹតត្បឹតលើការនាំចេញឧបករណ៍ផលិតបន្ទះឈីប និងបន្ទះឈីបទំនើបៗមួយចំនួនទៅកាន់ចិន ដើម្បីទប់ទល់កុំឱ្យប្រទេសនេះធ្វើទំនើបកម្មយោធារបស់ខ្លួន ដោយប្រើបច្ចេកវិទ្យាដ៏ជឿនលឿនរបស់ខ្លួន។

ក្នុងបរិបទនេះ ចិនគឺជាប្រទេសតែមួយគត់ដែលបន្តបង្កើនការចំណាយលើឧបករណ៍ផលិតបន្ទះឈីបក្នុងឆមាសទី១នៃឆ្នាំនេះ ចំពេលមានការធ្លាក់ចុះនៃសេដ្ឋកិច្ចពិភពលោក។ តៃវ៉ាន់ កូរ៉េខាងត្បូង និងអាមេរិកខាងជើង បានចំណាយតិចលើឧបករណ៍ផលិតបន្ទះឈីបក្នុងឆមាសដដែល បើធៀបនឹងរយៈពេលដូចគ្នាកាលពីឆ្នាំមុន។
បើតាម SEMI ការបង្កើនការចំណាយរបស់ចិន បានរួមចំណែកសំខាន់ដល់ចំណូលរបស់ក្រុមហ៊ុនផលិតឧបករណ៍ផលិតបន្ទះឈីបមួយចំនួននៅអាមេរិក (ក្រុមហ៊ុន Applied Materials, Lam Research និងក្រុមហ៊ុន KLA) ជប៉ុន (ក្រុមហ៊ុន Tokyo Electron) និងហូឡង់ (ក្រុមហ៊ុន ASML) ជាដើម៕

-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ ago
រថយន្តដឹកសិស្សចុះកម្មសិក្សានៅថៃ ក្រឡាប់ពេលចុះភ្នំ ស្លាប់១៧នាក់ របួសជាង៤០នាក់
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ ago
ចិន រកឃើញមេរោគស៊ីសួតថ្មី បង្កក្តីបារម្ភផ្ទុះជំងឺរាតត្បាត ដូច កូវីដ-១៩
-
ព័ត៌មានជាតិ៥ ថ្ងៃ ago
កូនប្រុសអភិបាលខណ្ឌ៧មករា ស្លាប់ទាំងវ័យក្មេង ដោយសារគាំងបេះដូង
-
សន្តិសុខសង្គម៦ ថ្ងៃ ago
បង្ក្រាបហាងផឹកស៊ីបង្កប់សេវាកម្មផ្លូវភេទមួយកន្លែងក្នុងមូលដ្ឋានខណ្ឌសែនសុខ ឃាត់ខ្លួននារីជាង២០នាក់
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ ago
ហ្សេលេនស្គី ផ្តាំទៅ ត្រាំ ថា អ៊ុយក្រែន មិនសងអាមេរិក ដាច់ខាត
-
សន្តិសុខសង្គម៣ ថ្ងៃ ago
Update៖ អគ្គិភ័យឆេះនៅជិតស្ពានជ្រោយចង្វារ មានទារកពីរនាក់បាត់បង់ជីវិត
-
ព័ត៌មានជាតិ៦ ថ្ងៃ ago
ឯកឧត្តម ឌី វិជ្ជា ប្រាប់ទៅលោក សម រង្ស៊ី ថា ល្មមៗបានហើយ កម្ពុជា មានច្បាប់ត្រឹមត្រូវ មិនមែនធ្វើអ្វីស្រេចលើការនឹកឃើញទេ
-
ជីវិតកម្សាន្ដ១ សប្តាហ៍ ago
គ្រឿងអលង្ការរបស់កញ្ញា លីនដា បង្ហាញខ្លួននៅ Bvlgari ថ្ងៃមុន តម្លៃសរុបចូលដល់ខ្ទង់លានដុល្លារ