Connect with us

សេដ្ឋកិច្ច

ក្រុមហ៊ុននាំចេញចុះកិច្ចសន្យាទិញស្រូវសរីរាង្គ និងដំឡូងមី ៥ ម៉ឺន​តោន​ពីកសិករ

បានផុស

នៅ

ក្រុមហ៊ុនអេមរុរ៉ាយស៍ និងក្រុមហ៊ុនសាជីវកម្មសហគមន៍កសិកម្មកម្ពុជា (CACC) នៅថ្ងៃទី ០២ ខែកញ្ញា ឆ្នាំ ២០២៤ បានចុះហត្ថលេខាលើកិច្ចសន្យាផលិតកម្មកសិកម្មសរីរាង្គជាមួយសហ​គមន៍កសិកម្មចំនួន ៣៧ សហគមន៍ ក្នុងខេត្តព្រះវិហារ ដែលមានសមាជិក​ជាកសិករ​ខ្នាត​តូច ប្រមាណជិត៥ ពាន់គ្រួសារ ក្នុងនោះ ២៨សហគមន៍ជាមួយអេមរុរ៉ាយស៍ លើការ​ទិញ​លក់​ស្រូវ​សរីរាង្គចំនួន២៥.០០០តោន និង ៩ សហគមន៍ជាមួយក្រុមហ៊ុនសាជីវកម្ម​សហគមន៍​កសិកម្ម (CACC) លើការទិញលក់ដំឡូងមីសរីរាង្គចំនួន ២៥.០០០តោន។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

ពិធីចុះហត្ថលេខានេះ ត្រូវបានរៀបចំឡើងក្រោមវត្តមានលោក សុខ សាន្តតារ៉ា អភិបាលរងខេត្តព្រះវិហារ ដើម្បីភ្ជាប់ដៃគូរអាជីវកម្មតាមរយៈកិច្ចសន្យាទិញលក់ស្រូវ​សរីរាង្គ​របស់​សហ​គមន៍​​កសិកម្ម ក្រុមផលិត និងរោងម៉ាស៊ីនកិនស្រូវ និងក្រុមហ៊ុនដែលមានសក្តានុពល​នៅ​លើ​ទីផ្សារ​ក្នុងស្រុក និងក្រៅប្រទេស។

លោក សុខ សាន្តតារ៉ា អភិបាលរងខេត្តព្រះវិហារ មានប្រសាសន៍ថា៖ «ខេត្តព្រះវិហារ​បានចាប់​ផ្តើមរៀបចំកិច្ចសន្យាផលិត​កម្មកសិកម្មតាំងពីឆ្នាំ២០១៤ រវាងសហគមន៍កសិកម្មជា​មួយ​​ក្រុម​ហ៊ុនអេមរុរ៉ាយស៍ ព្រឹត្តិការណ៍​នេះ នឹងក្លាយជាវេទិកាសម្រាប់ការចែករំលែកបទពិសោធន៍ កត្តា ប្រឈម និងឱកាសស្តីពី​ការអនុវត្តផលិតកម្មស្រូវ និងដំឡូងមីសរីរាង្គតាមកិច្ចសន្យា ហើយជាការផ្តល់ឱកាសដល់ អ្នកចូលរួមទាំងអស់បានជួបមុខគ្នាក្នុងការបង្កើតទំនាក់ទំនង និងការចងបណ្តាញរវាង​អ្នកផលិត​ផ្គត់ផ្គង់ និងអ្នកទិញ»។

លោក ពឹង ទ្រីដា ប្រធានមន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ខេត្តព្រះវិហារ មានប្រ​សាសន៍​ថា៖ «សម្រាប់ផែនការ ក្នុងឆ្នាំ២០២៤ នេះ កិច្ចសន្យាផលិតកម្មកសិកម្ម​លើក​សិផល​សរីរាង្គ​សរុប​សម្រាប់ខេត្តគឺគ្រោងក្នុងបរិមាណ​សរុប ៤៣.៨០០តោន ក្នុងនោះមានស្រូវសរីរាង្គ ១៨.៧៦០ តោន ដំឡូងមីសរីរាង្គ ២៥.០០០ តោន ស្វាយចន្ទីសរីរាង្គ ២០០ តោន សណ្ដែកដី សរីរាង្គ១០ តោន និងលូសរីរាង្គចំនួន ១ តោន នឹងគ្រោងធ្វើឡើងរវាង​សហគមន៍​កសិកម្មចំនួន​៣២​ក្នុងខេត្តព្រះវិហារ និងក្រុមហ៊ុនដៃគូសហការទាំងអស់។

កម្មវិធីថ្ងៃនេះមិនត្រឹមតែស្តែង​​ពីការបន្តឈរលើស្មារតីធានានូវស្ថិរភាពទីផ្សារសម្រាប់កសិករដាំដុះប៉ុណ្ណោះទេ តែថែមទាំងជាឱកាសក្នុងការបព្រាបនូវស្តង់ដារសរីរាង្គថ្មីលើដំណាំស្រូវ និងដំឡូងមីសរីរាង្គ ដែលចាំបាច់ត្រូវការការប្តេជ្ញាចិត្តខ្ពស់ពីកសិករដើម្បីទទួលបានវិញ្ញាបនបត្រសរីរាង្គស្របតាមស្តង់ដារអឺរ៉ុប និងសហរដ្ឋអាមេរិក ពីស្ថាប័នវាយតំលៃស្តង់ដារសរីរាង្គអន្តរជាតិអេកូសឺត (ECOCERT) ដែលនៅក្នុងឆ្នាំ២០២៥ ខាងមុខនឹងមានការកែប្រែបទដ្ឋានស្តង់ដារមួយចំនួនពីសហភាពអឺរ៉ុប ជាពិសេសសម្រាប់ក្រុមផលិត។

លោក សុង សារ៉ន អគ្គនាយកអេមរុរ៉ាយស៍ និងប្រធានក្រុមប្រឹក្សាភិបាលសហព័ន្ធស្រូវអង្ករកម្ពុជា (CRF) ជឿជាក់ថាមធ្យោបាយតែមួយគត់ដើម្បីរក្សាសុខភាពដីក្នុងរយៈពេលយូរអង្វែង និង ដីមានជីជាតិដែលនាំឱ្យដំណាំមាននិរន្តរភាព និងគុណភាពខ្ពស់ គឺតាមរយៈវិធីសាស្ត្រកសិកម្មសរីរាង្គ និងកកើតឡើងវិញ។

លោកថា៖ «ការអនុវត្តទាំងនេះធានាថា កសិករអាចរំពឹងថាទទួលបាននូវទិន្នផលខ្ពស់នៅក្នុងរដូវកាលច្រូតកាត់។ Amru និង CACC នឹងនៅបន្តជាស្ថាប័នឈរលើស្មារតីលើកកម្ពស់ស្តង់ដារទាំងនេះ សម្រាប់សុខុមាលភាពរបស់ប្រជាជន និង ផែនដីតាមរយៈការដាំដុះស្រូវដែលមានកាបូនទាប»៕

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានអន្ដរជាតិ៣ ម៉ោង មុន

​រូប​ភាព​រលំបាក់​អគារ​គួររន្ធត់​នៅថៃ ប៉ុន្តែ​​អាជ្ញាធរ​​បញ្ជាក់ថា​ ចំនួន​អ្នកស្លាប់​មាន៩នាក់​ដល់​ពេលនេះ​

ព័ត៌មានអន្ដរជាតិ៣ ម៉ោង មុន

​​រហូត​ដល់​ពេល​នេះ មីយ៉ាន់​ម៉ារកឃើញ​អ្នក​ស្លាប់​​​និងរបួស​ជិត​៩០០​នាក់​ក្នុងគ្រោះរញ្ជួយដី​

ព័ត៌មានជាតិ៥ ម៉ោង មុន

ក្រុមហ៊ុន​បច្ចេកវិទ្យា​ទំនើប​​ចិន ប្ដេជ្ញា​ជំរុញ​កម្មវិធី​សិក្សា TVET កម្ពុជា ឱ្យ​ស្រប​តាមស្តង់ដារ​សិក្សា​នៃ​ប្រទេសចិន និងអាល្លឺម៉ង់

ព័ត៌មានជាតិ៧ ម៉ោង មុន

មន្ត្រីក្រសួងសេដ្ឋកិច្ច ៖ ម្ចាស់​អាជីវកម្ម ដែលប្រឈមហានិភ័យ ត្រូវ​មាន​ធានារ៉ាប់រង​សម្រាប់​អាជីវកម្ម​ខ្លួន

ព័ត៌មានអន្ដរជាតិ៩ ម៉ោង មុន

​​តើគ្រោះ​​រញ្ជួយដី​កើត​នៅ​មីយ៉ាន់​ម៉ា​​​ប៉ះពាល់​និង​ជះឥទ្ធិពលដល់​ណាខ្លះ?​

Sokha Hotels

ព័ត៌មានពេញនិយម