ព័ត៌មានអន្ដរជាតិ
ឥណ្ឌូណេស៊ីទាញការវិនិយោគជាង ៥០ លានដុល្លារ ពីវេទិកាវិនិយោគទេសចរណ៍អន្តរជាតិឆ្នាំ ២០២៤
រដ្ឋាភិបាលឥណ្ឌូណេស៊ីបានប្រកាសកាលពីថ្ងៃចន្ទដើមសប្ដាហ៍នេះថា ប្រទេសឥណ្ឌូនេស៊ីបានទាក់ទាញកិច្ចព្រមព្រៀងវិនិយោគដ៏មានសក្តានុពលតម្លៃប្រហែល ៥២,៩ លានដុល្លារ ពីក្នុងឯវេទិកាវិនិយោគទេសចរណ៍អន្តរជាតិឆ្នាំ ២០២៤ (ITIF)។ នេះបើតាមការចុះផ្សាយរបស់កាសែត Jakarta Globe។
យោងតាមមន្ត្រីជាន់ខ្ពស់របស់ក្រសួងទេសចរណ៍ឥណ្ឌូណេស៊ី លោកស្រី Nia Niscaya វេទិកាទេសចរណ៍ដែលរៀបចំឡើងកាលពីខែមិថុនា មានអ្នកចូលរួមចំនួន ៧៥០ នាក់ មកពី ២៩ ប្រទេស។ វេទិកានេះ ក៏មានអ្នកវិនិយោគសក្តានុពលចំនួន ៤៤៥ នាក់ ចូលរួមផងដែរ។
លោកស្រី Nia បានប្រាប់អ្នកយកព័ត៌មានយ៉ាងដូច្នេះថា៖ «ការវិនិយោគសក្តានុពល មានទំហំប្រហែល ៥២,៩ លានដុល្លារ»។
គួរគូសបញ្ជាក់ថា ការទាក់ទាញវិនិយោគិនឱ្យរួមចំណែកក្នុងការអភិវឌ្ឍវិស័យទេសចរណ៍ គឺជាផ្នែកមួយនៃកិច្ចខិតខំប្រឹងប្រែងរបស់រដ្ឋាភិបាលឥណ្ឌូណេស៊ី ក្នុងការជំរុញវិស័យដែលសំខាន់សម្រាប់កំណើនសេដ្ឋកិច្ចមួយនេះ។
ក្នុងរយៈពេល ៨ ខែដើមឆ្នាំ ២០២៤ នេះ ឥណ្ឌូណេស៊ីបានទទួលស្វាគមភ្ញៀវទេសចរអន្តរជាតិប្រមាណ ១៣ លាន ខណៈរដ្ឋាភិបាលដាក់គោលដៅទាក់ទាញភ្ញៀវឱ្យបាន ១៧ លាននាក់ ពេញមួយឆ្នាំ ដោយ ៧ លាននាក់ក្នុងនោះ រំពឹងទៅលេងកោះបាលី៕
-
សន្តិសុខសង្គម២ ថ្ងៃ ago
Breaking News៖ អគ្គិភ័យកំពុងឆេះក្លឹបមួយកន្លែងនៅជិតវត្តឬស្សីសាញ់(មានវីដេអូ)
-
ព័ត៌មានជាតិ២ ថ្ងៃ ago
ព័ត៌មានបន្ថែម៖ មានមនុស្ស៣នាក់រងរបួសក្នុងហេតុការណ៍ឆេះក្លឹប
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ ago
ការស្លាប់របស់ពិធីការនី កូរ៉េ ដោយសារតែទ្រាំទ្រសម្ពាធ និងការធ្វើបាបពីមិត្តរួមការងារលែងបាន
-
ព័ត៌មានជាតិ១ សប្តាហ៍ ago
ជនជាតិខ្មែរជិត២ពាន់នាក់ស្ថិតក្នុងបញ្ជីអ្នកត្រូវបណ្ដេញចេញពីអាមេរិក
-
សន្តិសុខសង្គម៦ ថ្ងៃ ago
Update! ដុំដែក៣ដុំដែលធ្លាក់បុកទម្លុះប្លង់សេផ្ទះប្រជាពលរដ្ឋ គឺកើតចេញពីផ្ទុះម៉ូទ័រស្តុកប្រេងរបស់ឧកញ៉ាម្នាក់
-
ព័ត៌មានជាតិ៧ ថ្ងៃ ago
សម្ដេចតេជោ ស្នើឱ្យតុលាការចាត់ការលើសំណុំរឿង Mr Seth អ្នករៀបចំធ្វើបាតុកម្ម ១៨ សីហា ក្រោយបុគ្គលនេះក្បត់សន្យា
-
ជីវិតកម្សាន្ដ៦ ថ្ងៃ ago
បានឱកាសចូលសម្តែងជាថ្មី តាចេក ស៊ូកើយអង្រឹងនៅចេតីយ៍រង់ចាំថតរឿងខ្មោច
-
បច្ចេកវិទ្យា៦ ថ្ងៃ ago
ធ្វើម៉េច ទើបធ្វើឱ្យទូរស័ព្ទដៃ នៅតែកាន់ថ្មបានល្អ ទោះប្រើយូរក៏ដោយ?