Connect with us

ព័ត៌មានអន្ដរជាតិ

ភាគហ៊ុន​​ Nvidia ធ្លាក់​ចុះ​ជិត​ ១០ ភាគរយ បង្ក​ការ​បាត់​បង់​ជិត ២៨០ ប៊ីលាន​ដុល្លារ នៅ​ថ្ងៃ​អង្គារ​

បានផុស

នៅ

ភាគហ៊ុន​របស់​ក្រុមហ៊ុន​ផលិត​បន្ទះ​ឈីបយក្ស​​​​ Nvidia ​បាន​ធ្លាក់​ចុះ​ប្រមាណ​ ៩,៥ ភាគរយ​ កាល​ពី​ថ្ងៃ​អង្គារ​ ដែល​បង្ក​ការ​បាត់​បង់តម្លៃមូលធនទីផ្សាររហូត​ដល់​ ២៧៩ ប៊ីលាន​ដុល្លារ​ ខណៈ​វិនិយោគិនបាន​បន្ថយ​សុទិដ្ឋិនិយមរបស់ខ្លួន​អំពីបញ្ញាសិប្បនិម្មិត (AI) ដែល​ធ្វើ​ឱ្យ​ទីផ្សារ​​ភាគហ៊ុន​ធ្លាក់​ចុះ​។ នេះ​បើ​តាម​ការ​ចុះ​ផ្សាយ​របស់​ទីភ្នាក់ងារ​សារព័ត៌មាន​រ៉យទ័រ​។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

ការធ្លាក់​ចុះ​នៃ​មូលធន​ទីផ្សារដ៏​មហាសាល​ក្នុង​រយៈ​ពេល​ត្រឹម​តែ​១​ថ្ងៃនេះ​ គឺ​ជា​សូចនាការ​​ដ៏សំខាន់មួយដែលថា វិនិយោគិនកាន់តែមានការប្រុងប្រយ័ត្នចំពោះបច្ចេកវិទ្យាកំពុង​រីកចម្រើន​ AI ដែល​បាន​ជំរុញឱ្យមានការកើនឡើង​ខ្លាំង​នៃទីផ្សារភាគហ៊ុននា​ពេល​កន្លង​​មក​ក្នុង​ឆ្នាំនេះ។

ភាពច្របូកច្របល់ចុងក្រោយបំផុតអំពី AI បានកើតឡើង ក្រោយ​ក្រុម​ហ៊ុន​ Nvidia កាលពីថ្ងៃពុធសប្តាហ៍មុន បានផ្តល់ការព្យាករប្រាក់​ចំណូល​ប្រចាំត្រីមាស៣​ ដែល​មិន​បាន​ដូច​ការរំពឹងទុក​ខ្ពស់របស់វិនិយោគិន ដែល​បង្ក​ជា​ការ​ធ្លាក់​ចុះ​ភាគហ៊ុន​ប្រមាណ​ ៦ ភាគរយ​។

អ្នក​ជំនាញ​លើក​ឡើងថា​ ការព្រួយបារម្ភ​លើ​ការ​ចំណាយ​យឺតយ៉ាវ​ក្នុង​ការវិនិយោគ AI ​បានធ្វើឱ្យភាគហ៊ុន​របស់​ក្រុមហ៊ុនដ៏មានតម្លៃបំផុតផ្សេង​ៗ​របស់ Wall Street ធ្លាក់ចុះ ក្នុងរយៈពេលប៉ុន្មានសប្តាហ៍ថ្មីៗនេះ រួម​ទាំង​ភាគហ៊ុន​របស់​ក្រុមហ៊ុន​ Intel ក្រុមហ៊ុន​ Microsoft ​និង​ក្រុមហ៊ុន Alphabet ជា​ដើម​។

គួរបញ្ជាក់​ផង​ដែរ​ថា​ ​ការ​ធ្លាក់​ចុះ​នៃ​ភាគហ៊ុន​បន្ទះ​ឈីប​ ​បាន​ដើរ​ព្រម​គ្នា​​នឹងការធ្លាក់ចុះយ៉ាង​ខ្លាំង​នៃ​ភាគហ៊ុន​នៅ Wall Street ​ដោយ​​ផ្សារ​ភាគហ៊ុន​​ Nasdaq ​ធ្លាក់ចុះ ៣,៣ ភាគរយ​ និង​ផ្សារ​ហ៊ុន​ S&P 500​ បាន​ធ្លាក់​ចុះ​ ២,១ ភាគរយ​៕

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានអន្ដរជាតិ៥ នាទីutes មុន

របាយការណ៍​ចុង​បំផុត​អំពី​ការ​បំផ្លិចបំផ្លាញ និង​រង​គ្រោះ​ ព្រោះ​ការ​​រញ្ជួយ​ដី​នៅ​អាស៊ីអាគ្នេយ៍

ព័ត៌មានអន្ដរជាតិ៤៩ នាទីutes មុន

គណៈរដ្ឋមន្ត្រីថៃអនុម័ត​ បុណ្យបណ្តែត​​កន្ទោង​​ ក្នុងបញ្ជីភណ្ឌវប្បធម៌អរូបីរបស់យូណេស្កូ

ព័ត៌មានអន្ដរជាតិ១ ម៉ោង មុន

មីយ៉ាន់ម៉ា​​សុខចិត្ត​ដោះលែង​អ្នក​ទោស​នេសាទ​ថៃ​៤នាក់​ ក្រោយសម្របសម្រួល​ជិតកន្លះឆ្នាំ​​

ព័ត៌មានជាតិ១ ម៉ោង មុន

សម្តេច ម៉ែន សំអន ចូលរួមសោកស្តាយចំពោះការបាត់បង់បងប្រុសធំ សម្តេច​តេ​ជោ ហ៊ុន សែន

ព័ត៌មានអន្ដរជាតិ៩ ម៉ោង មុន

​រូប​ភាព​រលំបាក់​អគារ​គួររន្ធត់​នៅថៃ ប៉ុន្តែ​​អាជ្ញាធរ​​បញ្ជាក់ថា​ ចំនួន​អ្នកស្លាប់​មាន៩នាក់​ដល់​ពេលនេះ​

ព័ត៌មានអន្ដរជាតិ១៧ ម៉ោង មុន

កម្មករសំណង់ ៤៣នាក់ ជាប់ក្រោមគំនរបាក់បែកនៃអគារ ដែលរលំក្នុងគ្រោះរញ្ជួយដីនៅ បាងកក

ក្រុងប៉ោយប៉ែត
សន្តិសុខសង្គម១៦ ម៉ោង មុន

ការដ្ឋានសំណង់អគារខ្ពស់ៗមួយចំនួនក្នុងក្រុងប៉ោយប៉ែតត្រូវបានផ្អាក និងជម្លៀសកម្មករចេញក្រៅ

ព័ត៌មានអន្ដរជាតិ១៧ ម៉ោង មុន

ការ​ខូចខាត​បឋម ព្រោះ​គ្រោះរញ្ជួយដីដ៏ខ្លាំងក្លា​ដែល​វាយប្រហារអាស៊ីអាគ្នេយ៍

ព័ត៌មានអន្ដរជាតិ១៦ ម៉ោង មុន

នាយករដ្ឋមន្ត្រី​ថៃ ដាក់​ចេញ​បទបញ្ជា​​បន្ទាន់ដើម្បី​គ្រប់គ្រង់​គ្រោះរញ្ជួយដី​

ព័ត៌មានអន្ដរជាតិ១៨ ម៉ោង មុន

អាស៊ីអាគ្នេយ៍ច្រើនប្រទេសជួបរញ្ជួយដី ប៉ុន្តែ ថៃនិងមីយ៉ាន់ម៉ា ធ្ងន់ជាងគេ 

Sokha Hotels

ព័ត៌មានពេញនិយម