Connect with us

ព័ត៌មានជាតិ

NBC អំពាវនាវដល់សាធារណជនកុំចាញ់បោកជន​ខិលខូច​ដែលបានជំរុញឱ្យបណ្តាក់ទុនវិនិយោគ​

បានផុស

នៅ

ធនាគារជាតិនៃកម្ពុជា(NBC) បានក្រើនរំលឹកដល់សាធារណជនត្រូវបង្កើនការប្រុងប្រយ័ត្នដែលថ្មីៗនេះ​មានជនខិលខូចមួយចំនួន​​បានប្រើប្រាស់និមិ្មត្តសញ្ញា និងឈ្មោះធនាគារជាតិនៃកម្ពុជា ដើម្បីផ្សព្វផ្សាយពីគម្រោងវិនិយោគ ឬប្រតិបត្តិការជួញដូរផលិតផលហិរញ្ញវត្ថុក្រៅផ្លូវការ។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

យោងតាមសេចក្តីជូនដំណឹង របស់ NBC កាលពីថ្ងៃទី៤ខែកញ្ញា នាពេលថ្មីៗនេះ ធនាគារជាតិនៃកម្ពុជា បានសង្កេតឃើញគណនីបណ្តាញសង្គមមួយចំនួនបានប្រើប្រាស់និមិ្មត្តសញ្ញា និងឈ្មោះធនាគារជាតិនៃកម្ពុជា ដោយមិនមានការអនុញ្ញាតក្នុងចេតនាទុច្ចរិតបង្កើតរូបភាពបំភាន់ភ្នែក ដើម្បីផ្សព្វផ្សាយពីគម្រោងវិនិយោគ ឬប្រតិបត្តិការជួញដូរផលិតផលហិរញ្ញវត្ថុក្រៅផ្លូវការ។

«ធនាគារជាតិនៃកម្ពុជា សូមបដិសេធទាំងស្រុងចំពោះបណ្តាញខុសច្បាប់ទាំងនោះ និងសូមអំពាវនាវឱ្យសាធារណជនបង្កើនការប្រុងប្រយ័ត្នជាប់ជាប្រចាំ ដើម្បីកុំឱ្យធ្លាក់ចូលល្បិចឆបោក ដែលអាចនាំឱ្យបាត់បង់ប្រាក់កាស ឬទ្រព្យសម្បត្តិផ្សេងៗ តាមរយៈការចូលរួមវិនិយោគជាមួយក្រុមទាំងឡាយណាដែលពុំមានអាជ្ញាប័ណ្ណនិងការត្រួតពិនិត្យត្រឹមត្រូវពីអាជ្ញាធរមានសមត្ថកិច្ច»។ នេះបើយោងតាម NBC។

​NBCបានគូសបញ្ជាក់៖«ពីធនាគារជាតិនៃកម្ពុជា ពុំមានក្រុម ឆាណែល ឬគណនី Telegram ឬបណ្តាញទំនាក់ទំនងសង្គមផ្សេងៗទៀត សម្រាប់ផ្សព្វផ្សាយឱ្យសាធារណជនចូលរួមវិនិយោគលើទីផ្សារហិរញ្ញវត្ថុ ដូចជា ហាងឆេងមាស អត្រាប្តូរប្រាក់ ឬទ្រព្យឌីជីថលឡើយ»៕

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

Sokha Hotels

ព័ត៌មានពេញនិយម