Connect with us

សេដ្ឋកិច្ច

សហគមន៍មួយ កែច្នៃស្លឹកគ្រៃ ចេញជាប្រេងរឹតធម្មជាតិ បង្កើនចំណូលជួយកសិករក្នុងមូលដ្ឋាន

បានផុស

នៅ

សហគមន៍មួយ ដែលមានទីតាំងស្ថិតនៅស្រុកស្ទឹងត្រង់ ខេត្តកំពង់ចាម បានកែច្នៃស្លឹកគ្រៃ ចេញជាប្រេងសម្រាប់រឹតបែបធម្មជាតិសម្រាប់ដាក់លក់ទៅកាន់ទីផ្សារក្នុងស្រុក បង្កើនប្រាក់ចំណូលជួយកសិករក្នុងមូលដ្ឋាន និងគ្រោងនាំចេញទៅក្រៅប្រទេស។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

កញ្ញា លីម លីនណា បុគ្គលិកផ្នែកទីផ្សារ នៃសហគមន៍សំបូរមានជ័យ បានប្រាប់ កម្ពុជាថ្មី ថា សហគមន៍របស់កញ្ញា ក្រៅពីការផ្គត់ផ្គង់បន្លែ និងផ្លែឈើ សហគមន៍ ក៏បានផលិតជាប្រេងស្លឹកគ្រៃ ដែលជាផលិតគោលមួយរបស់សហគមន៍ផងដែរ។

កញ្ញា បន្តថា សម្រាប់ពេលបច្ចុប្បន្នសហគមន៍ ក៏បានគ្រោងនាំចេញផលិតផលប្រេងស្លឹកគ្រៃនេះ ចេញទៅលក់នៅក្រៅប្រទេស ដោយសហគមន៍កំពុងតែបានសិក្សាជាមួយក្រសួងពាណិជ្ជកម្មដើម្បីជួយសម្រួល ក្នុងការនាំចេញផលិតផលរបស់សហគមន៍ទៅកាន់ឆាកអន្តរជាតិ។

កញ្ញា លីម លីនណា បានប្រាប់ឱ្យដឹងទៀតថា មូលហេតុដែលសហគមន៍បានផលិតប្រេងស្លឹកគ្រៃនេះឡើងមក ដោយសារតែដំបូងឡើយ សហគមន៍មើលឃើញថាកសិករ ភាគច្រើនបាន​នាំគ្នាដាំដើមស្លឹកគ្រៃសម្រាប់លក់ ប៉ុន្តែស្លឹករបស់វាវិញ មិនទាន់អាចយកទៅប្រើប្រាស់ ឬផលិតអ្វីផ្សេងបាននោះទេ ក្រៅតែពីទុកចោល ម្ល៉ោះហើយ ទើបសហគមន៍បានសម្រេចកែច្នៃស្លឹកគ្រៃរបស់កសិករទាំងនេះ សម្រាប់ធ្វើប្រេងរឹតបែបធម្មជាតិ ដោយឱ្យកសិករយកស្លឹកដែលនៅសល់ទាំងនេះ ទៅដាក់ហាសឱ្យស្ងួត ដើម្បីយកថ្លឹងគីឡូលក់មកកាន់សហគមន៍ ចម្រាញ់ធ្វើប្រេងស្លឹកគ្រៃ។

សម្រាប់អត្ថប្រយោជន៍របស់ប្រេងស្លឹកគ្រៃនេះដែរ កញ្ញា លីម លីនណា បានបញ្ជាក់ដែរថា វាមានអត្ថប្រយោជន៍យ៉ាងច្រើន សម្រាប់សុខភាពមនុស្សដូចជា៖ ព្យាបាលជំងឺផ្ដាសាយ កាត់ក្លិនមិនល្អពីក្នុងរថយន្ត និងបន្ទប់ទឹក ការពារសត្វល្អិតតិចឬខាំ ជាដើម។

កញ្ញា លីម លីនណា ក៏បានប្រាប់ឱ្យដឹងទៀតថា សមគមន៍សំបូរមានជ័យ របស់កញ្ញា នាពេលខាងមុខនេះ ក៏គ្រោងនឹងវិវត្តខ្លួនទៅជាសហគមន៍ទំនើបមួយ ដោយទទួលបានការណែនាំ និងការឧបត្ថម្ភផ្ទះសំណាញ់សម្រាប់ការធ្វើកសិកម្មផ្សេងៗ​ តាមរយៈក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ។

គួរជម្រាបដែរថា កាលពីថ្មីៗនេះ លោក ឃឹម ហ្វីណង់ អនុរដ្ឋលេខាធិការក្រសួងកសិកម្ម ក៏បានចូលរួមផ្សព្វផ្សាយពីការធ្វើកសិកម្មបែបទំនើប ស្របតាមបច្ចេកទេស ដើម្បីប្រកួតប្រជែងលើទីផ្សារ និងទទួលបានតម្លៃខ្ពស់ ដោយក្រសួងជាអ្នករកទីផ្សារជូនជាមួយសហគមន៍សំបូរមានជ័យ ស្ថិតនៅភូមិសំបូរ ឃុំសូភាស ស្រុកស្ទឹងត្រង់ ខេត្តកំពង់ចាម ផងដែរ៕

អត្ថបទ ៖ សួស សិត

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

សន្តិសុខសង្គម១០ ម៉ោង មុន

ឆ្លង​ចរន្តអគ្គិភ័យ​ឆាបឆេះ​ផ្ទះ​ប្រជាពលរដ្ឋ​អស់​៣ខ្នង ​នៅខណ្ឌ​ដង្កោ​

ព័ត៌មានអន្ដរជាតិ២៤ ម៉ោង មុន

ត្រាំ៖ ហ្សេលេនស្គី យកលុយពីបៃដិន ស្រួលដូចយកស្ករគ្រាប់ពីកូនក្មេង​

ព័ត៌មានអន្ដរជាតិ២៤ ម៉ោង មុន

លោក ត្រាំ ប្រកាស​ថា អាមេរិក​ជិត​បើក​ការ​ផ្ដល់​ព័ត៌មាន​ចារកម្ម​ឲ្យ​អ៊ុយក្រែន​វិញ​ហើយ

ព័ត៌មានជាតិ១៣ ម៉ោង មុន

ការផ្សាយថាយុវតីម្នាក់ស្លាប់ព្រោះពត់ធ្មេញ៖ គណៈទន្តពេទ្យកម្ពុជា ចេញមកបញ្ជាក់ថាអ្នកជំងឺស្លាប់ព្រោះជំងឺពីកំណើត

ព័ត៌មានអន្ដរជាតិ៤៥ នាទីutes មុន

កប៉ាល់២គ្រឿងបុកគ្នា ធ្លាយប្រេងយន្តហោះនិងសារធាតុគីមី ចូលសមុទ្រខាងជើង បង្កហានិភ័យធ្ងន់ធ្ងរ

Sokha Hotels

ព័ត៌មានពេញនិយម