Connect with us

ព័ត៌មានជាតិ

តំណាងវិស័យឯកជនជំរុញ​វិនិយោគិន​ចិនមកបណ្តាក់ទុនបន្ថែម ដើម្បីចាប់យកប្រយោជន៍ ពីកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរី

បានផុស

នៅ

ប្រធានសភាពាណិជ្ជកម្មកម្ពុជាបានលើកទឹកចិត្តដល់ប្រធានក្រុមប្រឹក្សាជំរុញពាណិជ្ជកម្មអន្តរជាតិចិនសៀងហៃណែនាំដល់វិនិយោគិនចិនមកបណ្តាក់ទុនវិនិយោគ និងរកស៊ីនៅកម្ពុជាដើម្បីទាញយកប្រយោជន៍ពីការអនុវត្តកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីទ្វេរភាគីរវាងប្រទេសទាំងពីរ និងកិច្ចព្រមព្រៀងពាណិជ្ជកម្មពហុភាគី​ទាំងក្នុងតំបន់និងសកលលោក។​

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

ការលើកឡើងនេះត្រូវបានអ្នកឧកញ៉ា លឹម ហេង អនុប្រធានសភាពាណិជ្ជកម្មកម្ពុជាក្នុងជំនួបជាមួយលោក ជូ មីញហាវ (Zhou Minhao) ប្រធានក្រុមប្រឹក្សាជំរុញពាណិជ្ជកម្មអន្តរជាតិចិនសៀងហៃ ក្នុងឱកាសដែលលោកដឹកនាំគណៈប្រតិភូ បំពេញទស្សនកិច្ចនៅកម្ពុជាកាលពីព្រឹក​ថ្ងៃទី៣ ខែ​កញ្ញានៅទីស្នាក់ការសភា។

លោក ជូ មីញហាវ (Zhou Minhao) បានលើកឡើង អំពីចំណងមិត្តភាពដ៏រឹងមាំរវាងកម្ពុជាចិន និងកិច្ចសហប្រតិបត្តិការលើគ្រប់វិស័យ ដែលក្នុងនោះការវិនិយោគផ្ទាល់និងទំហំពាណិជ្ជកម្មទ្វេភាគី បន្តកើនឡើងជាលំដាប់។

លោកថា៖«ក្នុងន័យនេះ លោកប្រធាន បង្ហាញនូវចំណាប់អារម្មណ៍ចំពោះផលិតផលកសិកម្មកម្ពុជា និងលើកទឹកចិត្តការនាំចេញទៅកាន់ទីផ្សារសៀងហៃ តាមរយៈយន្តការដែលមានស្រាប់ និងតាមរយៈពាណិជ្ជកម្មតាមប្រព័ន្ធអេឡិចត្រូនិក (e-commerce)»។

លោក ជូ មីញហាវ ក៏អញ្ជើញគណៈប្រតិភូសភាពាណិជ្ជកម្ពុជា ចូលរួមពិព័រណ៍ពាណិជ្ជកម្មនាំចេញនាំចូលចិនលើកទី៧ ដែលនឹងប្រព្រឹត្តទៅនៅទីក្រុងសៀងហៃប្រទេសចិន នាខែវិច្ឆិកាខាងមុខ។

លោកប្រធាន បានសង្កត់ធ្ងន់ថា៖« ក្រុមហ៊ុនសៀងហៃមួយចំនួនដែលកំពុងធ្វើអាជីវកម្មនៅកម្ពុជា ទទួលបានជោគជ័យយ៉ាងខ្លាំង ដែលនេះជាឧទាហរណ៍ដ៏ល្អមួយ សម្រាប់កិច្ចសហប្រតិបត្តិការសៀងហៃនិងកម្ពុជា»។

អ្នកឧកញ៉ា លឹម ហេង ​បានលើកឡើង​​ អំពីទំនាក់ទំនងដ៏ជិតស្និទ្ធរវាងប្រទេសចិននិងកម្ពុជា ដែលលើកកម្ពស់ដល់កម្រិត ភាពជាដៃគូយុទ្ធសាស្ត្រគ្រប់ជ្រុងជ្រោយ នៅឆ្នាំ២០១០។ ជាមួយគ្នានេះដែរ រាដ្ឋាភិបាលនៃប្រទេសទាំងពីរបានឯកភាពជំរុញ ក្របខណ្ឌកិច្ចសហប្រតិបត្តិការត្បូងពេជ្រ លើវិស័យអាទិភាពចំនួន ៦ រួមមាន​ កិច្ចសហប្រតិបត្តិការនយោបាយ គុណភាពនិងសមត្ថភាពផលិតកម្ម វិស័យកសិកម្ម ថាមពល សន្តិសុខ និងការផ្លាស់ប្តូរប្រជាជន និងប្រជាជន។

អ្នកឧកញ៉ា ក៏បានលើកឡើង វិនិយោគិនបរទេស អាចបណ្តាក់ទុនវិនិយោគ ១០០% និងទទួលបានការលើកទឹកចិត្តកម្រិតខ្ពស់ ព្រមទាំងមានទីផ្សារទូលំទូលាយនៅទូទាំងពិភពលោក។ ចិននិងកម្ពុជា មានក្របខណ្ឌកិច្ចសហប្រតិបត្តិការជាច្រើនដូចជា៖ កិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីចិនកម្ពុជា គំនិតផ្តួចផ្តើមខ្សែក្រវ៉ាត់ និងផ្លូវ កិច្ចសហប្រតិបត្តិការឡាងឆាងមេគង្គ កិច្ចព្រមព្រៀងសេរីចិនអាស៊ាន និង កិច្ចព្រមព្រៀងភាពជាដៃគូសេដ្ឋកិច្ចគ្រប់ជ្រុងជ្រោយតំបន់ (អាសិប) ។

អ្នកឧកញ៉ា៖«សៀងហៃ គឺជាទីក្រុងសេដ្ឋកិច្ចដ៏ចម្បងមួយរបស់ចិន លើវិស័យ ហិរញ្ញវត្ថុ បច្ចេកវិទ្យា និង កម្មន្តសាល។ ​យើងលើកទឹកចិត្តវិនិយោគិនចិនឲ្យវិនិយោគបន្ថែមទៀតនៅកម្ពុជា ដែលពោរពេញទៅដោយកាលានុវត្តភាព និងមានកំណើនសេដ្ឋកិច្ចខ្ពស់»៕

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានជាតិ៥ ម៉ោង មុន

ខេត្តបន្ទាយមានជ័យ​ និង​ក្រសួង​សន្តិសុខ​សាធារណៈ​ចិន សន្យា​សហការ​គ្នា​បំបែក​ទី​តាំង​ឧក្រិដ្ឋកម្ម និង​អំពើ​ឆបោក​ឱ្យ​អស់

សន្តិសុខសង្គម៦ ម៉ោង មុន

ភ្លៀង​មួយ​មេធំ​ លាយឡំ​នឹង​ខ្យល់​កន្ត្រាក់ បណ្ដាល​ឱ្យ​រលំ​ដើមឈើ​សង្កត់​លើ​រថយន្តមួយគ្រឿង

ព័ត៌មានជាតិ៧ ម៉ោង មុន

ក្រសួងការងារ ៖ សមភាព​រវាងបុរស និងស្ត្រី ជាកិច្ចការ​ស្នូល​គោល​នយោបាយ​រាជរដ្ឋាភិបាល​កម្ពុជា

ព័ត៌មានជាតិ៨ ម៉ោង មុន

សម្តេចតេជោ ហ៊ុន សែន “អត់ធ្មត់ អត់ធ្មត់ និងអត់ធ្មត់ នេះ​ជា​មេរៀន​របស់ខ្ញុំ ក្នុងវ័យ៣៧ ឆ្នាំ”

ជីវិតកម្សាន្ដ៩ ម៉ោង មុន

បុណ្យសពលោក ប៉ែន ច័ន្ទសិទ្ធ រៀបចំធ្វើនៅ វត្តតាំងក្រសាំងខាងជើង រាជធានីភ្នំពេញ

សន្តិសុខសង្គម៦ ម៉ោង មុន

ភ្លៀង​មួយ​មេធំ​ លាយឡំ​នឹង​ខ្យល់​កន្ត្រាក់ បណ្ដាល​ឱ្យ​រលំ​ដើមឈើ​សង្កត់​លើ​រថយន្តមួយគ្រឿង

ជីវិតកម្សាន្ដ១២ ម៉ោង មុន

តារាប្រុសល្បីឈ្មោះក្នុងវិស័យថតស្ពតពាណិជ្ជកម្ម ប៉ែន ចាន់សិទ្ធ ទទួលមរណភាពដោយរាគាពាធ

ចរាចរណ៍១២ ម៉ោង មុន

បុរសម្នាក់ ស្លាប់ភ្លាមៗ ខណៈជិះម៉ូតូឆ្លងផ្លូវត្រូវរថយន្ត ១ គ្រឿង បុកពេញទំហឹង

សហគ្រាសចិន
សន្តិសុខសង្គម១៨ ម៉ោង មុន

ពលរដ្ឋ​ចោទជនជាតិ​ចិនមួយ​ក្រុមនៅ​​ក្រុមហ៊ុន​ចម្ការ​ចេក​​ខេត្ត​ក្រចេះ បាញ់សត្វគោក្របី​អ្នកស្រុក​លេីកដាក់ឡានយ៉ាងអានាធិបតេយ្យ

ព័ត៌មានអន្ដរជាតិ២០ ម៉ោង មុន

រុស្ស៊ី បាញ់មីស៊ីលពន្លិចកប៉ាល់ដឹកទំនិញមួយគ្រឿង សង្ស័យដឹកអាវុធអង់គ្លេស យកទៅឲ្យអ៊ុយក្រែន

Sokha Hotels

ព័ត៌មានពេញនិយម