ព័ត៌មានអន្ដរជាតិ
វៀតណាមរំពឹងការនាំចេញម្រេច ឈានដល់ ១ ប៊ីលានដុល្លារ ជាថ្មីនៅឆ្នាំនេះ
សមាគមម្រេច និងគ្រឿងទេសវៀតណាម (VPSA) បានឱ្យដឹងថា ការនាំចេញម្រេចរបស់វៀតណាមរំពឹងថានឹងកើនដល់ជាង ១ ប៊ីលានដុល្លារ ឆ្នាំនេះ ដោយសារតែតម្រូវការលើទីផ្សារសកលខ្ពស់ ខណៈការផ្គត់ផ្គង់មានកម្រិត។ នេះបើតាមការចុះផ្សាយរបស់កាសែត Viet Nam News កាលពីថ្ងៃពុធ។
សមាគមបាននិយាយថា ឧស្សាហកម្មម្រេចកំពុងស្ថិតនៅលើផ្លូវត្រឡប់ទៅក្រុមទំនិញដែលមានតម្លៃនៃការនាំចេញលើសពី ១ ប៊ីលានដុល្លារ ខណៈគិតត្រឹមថ្ងៃទី ៣០ ខែកក្កដា ការនាំចេញម្រេចបានឈានដល់ ៧៦៤,២ លានដុល្លារ។
ក្នុងរយៈពេល៧ដើមឆ្នាំដដែល ម្រេចជាង ១៦៤ ៣០០ តោន ត្រូវបានលក់ចេញទៅទីផ្សារបរទេស ក្នុងតម្លៃនាំចេញជាមធ្យម ៤ ៥៦៨ ដុល្លារ/តោន សម្រាប់ម្រេចខ្មៅ (កើនឡើង ៣២,៧ ភាគរយ ក្នុងអត្រាប្រចាំឆ្នាំ) និង ៦ ១៩៥ ដុល្លារ/តោន សម្រាប់ម្រេចស (កើនឡើង ២៥ ភាគរយ)។
សហរដ្ឋអាមេរិក គឺជាប្រទេសទិញម្រេចវៀតណាមធំ ហើយបន្ទាប់មកគឺអាល្លឺម៉ង់ អេមីរ៉ាតអារ៉ាប់រួម (UAE) និងឥណ្ឌា។
VPSA និយាយថា ប្រេស៊ីល ដែលជាប្រទេសផលិត និងនាំចេញម្រេចខ្មៅធំជាងគេទី២របស់ពិភពលោកបានទទួលរងការខូតខាតដំណាំម្រេច ដែលជំរុញឱ្យតម្លៃសកលលោកកើនឡើងខ្ពស់ក្នុងរយៈពេលប៉ុន្មានខែចុងក្រោយនៃឆ្នាំ ២០២៤។ ការឡើងថ្លៃ ក៏ជំរុញផងដែរ នៅពេលផលិតកម្មនៅវៀតណាម ម៉ាឡេស៊ី និងឥណ្ឌូណេស៊ី រំពឹងថានឹងធ្លាក់ចុះខ្លាំង ដោយសារតែផលប៉ះពាល់នៃបាតុភូតអាកាសធាតុ អែល នីណូ ដែលបង្កការអូសបន្លាយនៃគ្រោះរាំងស្ងួត។ សមាគមព្យាករថា ក្នុងរយៈពេលពី ៣ ទៅ ៥ ឆ្នាំខាងមុខ ការផ្គត់ផ្គង់ម្រេចនឹងយឺតជាងតម្រូវការ។
-
វប្បធម៌ ជំនឿ៣ ថ្ងៃ ago
កត់ចំណាំ បើមានប្រជ្រុយនាំសំណាង៣កន្លែងលើរាងកាយ ដូចនាំកំណប់ទ្រព្យមកឲ្យដល់ផ្ទះ
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ ago
ក្រុមហ៊ុនអាមេរិក ប្រកាសដាក់លក់ថ្នាំចាក់ព្យាបាលជំងឺអេដស៍ក្នុងតម្លៃថោក នៅ១២០ប្រទេស
-
សេដ្ឋកិច្ច១ សប្តាហ៍ ago
ក្រុមហ៊ុន Royal Railway បញ្ជាទិញទូរថភ្លើងដឹកទំនិញ ៦០ គ្រឿងបន្ថែមទៀតពីប្រទេសចិន
-
ព័ត៌មានជាតិ៤ ថ្ងៃ ago
«ភូមិទៀមលើ» មានប្រវត្តិជូរចត់ ចេញកើតពីចម្បាំងរវាងកុលសម្ព័ន្ធ និងកុលសម្ព័ន្ធជនជាតិដើមភាគតិចនៅក្នុងខេត្តរតនគិរី
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ ago
វៀតណាម អនុម័តគម្រោងផ្លូវរថភ្លើងល្បឿនលឿនតម្លៃ ៦៧ពាន់លានដុល្លារ
-
សន្តិសុខសង្គម១៨ ម៉ោង ago
Update៖ អ្នកកាសែតដែលត្រូវខ្មាន់កាំភ្លើងបាញ់ប្រហារនៅស្រុកជីក្រែង បានបាត់បង់ជីវិតហើយ ក្រោយបញ្ជូនដល់មន្ទីរពេទ្យជាង១ថ្ងៃ
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ ago
ទឹកជំនន់នៅភាគខាងត្បូងថៃ រឹតតែធ្ងន់ ឯមនុស្សស្លាប់ កើនច្រើនឡើងៗ
-
ព័ត៌មានជាតិ៧ ថ្ងៃ ago
ឃ្លាំងស្តុកដំឡូងមី ដែលប្រមូលទិញពីកសិករក្នុងស្រុកកែវសីមា ត្រូវបង្ខំចិត្តបិទទ្វារ ដោយសារបញ្ហាដឹកជញ្ជូន