Connect with us

ព័ត៌មានជាតិ

AMRO៖ កំណើនសេដ្ឋកិច្ចកម្ពុជានឹងសម្រចបាន៥,៦% ខណៈអត្រាអតិផរណា​ក្នុងរង្វង់ ២,២%ឆ្នាំនេះ

បានផុស

នៅ

ស្ថាប័នស្រាវជ្រាវសេដ្ឋកិច្ច​អាស៊ានបូក៣ ឬ AMRO ​បានចេញការព្យាករណ៍របស់ខ្លួននៅថ្ងៃនេះថា កំណើនសេដ្ឋកិច្ចកម្ពុជាត្រូវបានគេរំពឹងថានឹងបន្តការងើបឡើងវិញបន្តិចម្តងៗ ជាមួយនឹងកំណើនក្នុងរង្វង់ ៥,៦%នៅឆ្នាំ ២០២៤ និង ៥,៩%ភាគរយនៅឆ្នាំ ២០២៥។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

យោងតាមរបាយការណ៍របស់ AMRO ដែលជាស្ថាប័នមានមូលដ្ឋាននៅប្រទេសសីង្ហបុរីចេញផ្សាយ​នៅថ្ងៃទី៥ ខែកញ្ញានេះ ជាមួយនឹង​កំណើននេះ គាំទ្រដោយការកើនឡើងក្នុងវិស័យកាត់ដេរត្រូវបានព្យាករណ៍ថានឹងស្ទុះងើបឡើងវិញជាលំដាប់នៅឆ្នាំ២០២៤ និងឆ្នាំ ២០២៥ ដែលជំរុញដោយតម្រូវការទំនិញប្រើប្រាស់កាន់តែរឹងមាំ និងកំលាំងទិញខ្ពស់​នៅទីផ្សារសំខាន់ៗរបស់កម្ពុជា។

​ជាមួយគ្នានេះដែរ AMRO ក៏បានលើកឡើងថា វិស័យមិនមែនកាត់ដេរត្រូវបានព្យាករណ៍ថានឹងរក្សាបាននូវសន្ទុះកំណើនដ៏រឹងមាំ​គាំទ្រដោយរំហូរនៃការវិយោគផ្ទាល់​ពីបរទេស(FDI) ​។ ការស្ទុះងើបឡើងវិញនៃវិស័យទេសចរណ៍ ដោយសារតែការកើនឡើង​នៃជើងហោះហើរ ការបន្តត្រឡប់មកវិញនៃភ្ញៀវទេសចរបរទេស ជាពិសេសពីប្រទេសចិន និងការប្រើប្រាស់ក្នុងស្រុកក៏មានការកើនឡើងនឹងជំរុញឱ្យស្ថានភាពកាន់តែប្រសើរឡើងនៅក្នុងវិស័យសេវាកម្ម។

​ទោះជាយ៉ាងណាក៏ដោយ វិស័យសំណង់នៅតែជួបប្រទះនឹងការស្ទុះងើប​យឺត ដោយកំណើនអាចធ្លាក់ចុះទាបធៀបនឹងកម្រិតមុនការរាតត្បាតនៃជំងឺកូវីដ១៩ ​។ ទន្ទឹមនឹងដែរនេះ ការកើនឡើងនៃការវិនិយោគលើហេដ្ឋារចនាសម្ព័ន្ធ គាំទ្រដោយផែនការមេ​របស់រដ្ឋាភិបាលសម្រាប់ការដឹកជញ្ជូន និងភស្តុភារកម្មចូលរួមចំណែកក្នុងជួយស្រោចស្រង់នូវភាពទន់ខ្សោយក្នុងវិស័យអចលនទ្រព្យបានមួយផ្នែក។

​AMRO បានលើកឡើងថា៖«ការស្ទុះងើបឡើងវិញនៃវិស័យកាត់ដេរ ដោយសារតម្រូវការកាន់តែខ្លាំងនៅក្នុងទីផ្សារ​ធំៗ និងការស្ទុះងើបឡើងវិញនៃវិស័យទេសចរណ៍​ជំរុញកំណើនសេដ្ឋកិច្ចរបស់ប្រទេសកម្ពុជានៅឆ្នាំ ២០២៤ និង ២០២៥។ វិស័យផលិតកម្មមិនមែនកាត់ដេរត្រូវបានគេរំពឹងថានឹងរក្សានូវសន្ទុះកំណើនដ៏រឹងមាំផងដែរ​ គាំទ្រដោយស្ថិរភាពនៃរំហូរនៃការវិនិយោគផ្ទាល់ពីបរទេស (FDI)» ។

​សន្ទស្សន៍តម្លៃទំនិញប្រើប្រាស់ (CPI) ​ ត្រូវបានគេរំពឹងថានឹងកើនឡើងក្នុងអត្រា ២,២%​នៅឆ្នាំ ២០២៤ និង ២,៣%ភាគរយនៅឆ្នាំ ២០២៥ ដោយសារតែតម្រូវការក្នុងស្រុកកាន់តែខ្ពស់ និងការស្ទុះងើបឡើងវិញនៃតម្លៃថាមពល។

ក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុកាលពីពាក់កណ្តាលខែសីហា​ តាមរយៈសកម្មភាពសេដ្ឋកិច្​ចក្នុងរយៈពេល ៦ ខែ ដើមឆ្នាំ ២០២៤ នេះ, សេដ្ឋកិច្ចកម្ពុជា ត្រូវបានវាយតម្លៃថាអាចនឹងសម្រេចបានក្នុង អត្រាកំណើន ៦% ក្នុងឆ្នាំ ២០២៤ ជាមួយនឹងអត្រាអតិផរណាប្រមាណ ២.៧១%។

គួរបញ្ជាក់ថាស្ថាប័ន AMRO បានព្យាករណ៍ថាសេដ្ឋកិច្ច​កម្ពុជា​​​ក្នុង​ឆ្នាំ​២០២៣កើនឡើង ៥,០ ភាគរយ​ ដោយត្រូវបានគាំទ្រដោយវិស័យសេវាកម្ម ជាពិសេសការងើបឡើងវិញនៃវិស័យទេសចរណ៍ ក៏ដូចជាវិស័យផលិតកម្មមិនមែនកាត់ដេរ ជាពិសេសការនាំចេញបន្ទះសូឡា គ្រឿងបន្លាស់រថយន្ត និងសំភារះអគ្គិសនី។ ចំណែកឯ ការនាំចេញសម្លៀកបំពាក់ និងវិស័យអចលនទ្រព្យនៅតែទន់ខ្សោយ៕

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

បទល្មើសចោរកម្ម
សន្តិសុខសង្គម២២ ម៉ោង មុន

ករណីបាត់មាសជាង៣តម្លឹងនៅឃុំចំបក់ ស្រុកបាទី ហាក់គ្មានតម្រុយ ខណៈបទល្មើសចោរកម្មនៅតែកើតមានជាបន្តបន្ទាប់

ព័ត៌មានជាតិ៣ ម៉ោង មុន

បងប្រុសរបស់សម្ដេចតេជោ គឺអ្នកឧកញ៉ាឧត្តមមេត្រីវិសិដ្ឋ ហ៊ុន សាន បានទទួលមរណភាព

ព័ត៌មានជាតិ២១ ម៉ោង មុន

មន្ទីរសុខាភិបាលភ្នំពេញ ឱ្យម្ចាស់ហ្វេសប៊ុក Mommy Natural លុបវីដេអូ​ដែលថា លេបប្រមាត់ទាកាប៉ាស្រស់ល្អសម្រាប់អ្នកកាត់ប្រមាត់

ព័ត៌មានអន្ដរជាតិ២១ ម៉ោង មុន

នាយក​រដ្ឋមន្ត្រី​៣រូបក្នុងត្រកូល «ស៊ីណាវ៉ាត្រា»​ មាន​វាសនា​​​ខ្ពស់​រួច​ផុត​ពីការទម្លាក់​អំណាច​ដោយសភា ប៉ុន្តែ​​​២រូប​​​​​ឆ្លងមិនផុត​រដ្ឋប្រហារ​

ព័ត៌មានអន្ដរជាតិ១៦ ម៉ោង មុន

មេសន្តិសុខជាតិប៉ូឡូញ៖ បើរុស្ស៊ីវាយ ខ្លួនអាចទប់ជាប់បានត្រឹម២សប្តាហ៍ប៉ុណ្ណោះ

Sokha Hotels

ព័ត៌មានពេញនិយម