សេដ្ឋកិច្ច
ការនាំចេញរបស់ចិនកើនដល់កម្រិតខ្ពស់បំផុតជាង២ទសវត្សរ៍នេះ ទោះកូវិដ-១៩
កំណើននាំចេញរបស់ប្រទេសចិនបានលោតឡើងឈានដល់កម្រិតខ្ពស់បំផុតនៅក្នុងរយៈពេលជាង២ទសវត្សរ៍ចុងក្រោយ។ នេះបើតាមទិន្នន័យផ្លូវការដែលបានបង្ហាញកាលពីថ្ងៃអាទិត្យ ទី៧ ខែមីនា ម្សិលមិញ ហើយការនាំចូលក៏កើតឡើងខ្លាំងដែរ បើទោះជាមានការផ្ទុះកូវិដ-១៩។
ការនាំចេញគ្រឿងអេឡិចត្រូនិក និងវាយនភ័ណ្ឌដូចជាម៉ាស់ជាដើមបានរួមចំណែកសំខាន់ក្នុងការនាំចេញទៅក្រៅប្រទេសខ្លាំង ខណៈតម្រូវការផ្គត់ផ្គង់ឧបករណ៍ធ្វើការតាមផ្ទះ និងឧបករណ៍ការពារកូវិដ-១៩ ក៏កើនឡើងគួរឲ្យកត់សំគាល់។
ទិន្នន័យផ្លូវការបានបង្ហាញថា ការនាំចេញបានកើនឡើងដល់៦០.៦%ប្រចាំឆ្នាំ គិតចាប់តាំងពីខែមករា ដល់ខែកុម្ភៈ ដែលលើសពីការរំពឹងទុករបស់អ្នកវិភាគ ខណៈការនាំចូលបានកើនឡើង ២២.២%។
តួលេខគយចុងក្រោយបំផុតបានផ្ទុយស្រឡះទៅនឹងការធ្លាក់ចុះកាលពីឆ្នាំមុនប្រហែល១៧%នៃការនាំចេញ និងធ្លាក់ចុះ៤%ពីនាំចូល។

ចិនបានជួបបញ្ហាដំបូងក្នុងការទប់ស្កាត់ពីការរីករាលដាលកូវិដ-១៩ ដែលអ្នកប្រើប្រាស់ស្នាក់នៅផ្ទះ ហើយអាជីវកម្មឃើញថា វិលត្រឡប់មកប្រតិបត្តិការវិញយឹត។
រដ្ឋាបាលគយបាននិយាយថា ប្រៀបធៀបជាមួយឆ្នាំមុនទំនងជាបានជំរុញដល់តួលេខចុងក្រោយ ដោយនិយាយក្នុងរបាយការណ៍ថា មូលដ្ឋានគ្រឹះទាបគឺជាហេតុផលមួយដែលធ្វើឲ្យកើនឡើងយ៉ាងធំនៅឆ្នាំនេះ។
នៅថ្ងៃអាទិត្យ ទិន្នន័យផ្លូវការបានបង្ហាញថា ការនាំចេញឧបករណ៍អេឡិចត្រូនិកបានកើនឡើងចំនួន៥៤.១% ខណៈវាយនភ័ណ្ឌរាប់បញ្ចូលទាំងម៉ាស់បានកើនឡើងដល់៥០.២%។
រដ្ឋបាលគយបាននិយាយថា ពាណិជ្ជកម្មទូទៅរបស់ចិនមានចំនួនជាទឹកប្រាក់ ១០៣.៣ពាន់លានដុល្លារអាមេរិក។
អាជ្ញាធរចិនបានចាប់ផ្តើមបញ្ចូលទិន្នន័យពាណិជ្ជកម្មខែមករា និងកុម្ភៈ ឆ្នាំមុន ដែលជាពេលប្រយុទ្ធប្រឆាំងនឹងការផ្ទុះកូវិដ-១៩។
ទិន្នន័យពាណិជ្ជកម្មបរទេសរបស់ប្រទេសចិននៅតែមានស្ថេរភាពរឹងមាំ បើទោះជារដូវកាលមិនសូវមានអ្នកទិញ ឬអ្នកធ្វើដំណើរច្រើនក៏ដោយ។
ពាណិជ្ជកម្មក៏មានកម្រិតខ្ពស់ផងដែរ ដោយសារតែការស្ទុះងើបឡើងនៃផលិតកម្ម និងការប្រើប្រាស់នៅក្នុងប្រទេសដែលមានសេដ្ឋកិច្ចធំៗដូចជា អឺរ៉ុប និងសហរដ្ឋអាមេរិកចំពេលរីករាលដាលកូវិដ-១៩ ព្រមទាំងការធ្វើឲ្យប្រសើរឡើងនូវការប្រើប្រាស់ក្នុងស្រុក។
រដ្ឋបាលគយបន្ថែមថា ទោះជាសកម្មភាពពាណិជ្ជកម្មជាទូទៅធ្លាក់ចុះនៅក្នុងកំឡុងពេលពិធីបុណ្យចូលឆ្នាំចិនដែលជាពេលពលករធ្វើដំណើរទៅស្រុកកំណត់ក៏ដោយ ក៏ការអំពាវនាវជាផ្លូវការដើម្បីជៀសវាងធ្វើដំណើរឆ្នាំនេះ ក្នុងគោលបំណងទប់ស្កាត់ផ្ទុះនូវកូវិដ-១៩ បានគាំទ្រដល់សង្វាក់ផលិតកម្ម។
«សហគ្រិនជាច្រើននៅក្នុងបណ្តាខេត្តដែលមានពាណិជ្ជកម្មបរទេសធំៗដូចជា ក្វាងទុង និង ចឺជាំង បានរក្សាសង្វាក់ផលិតកម្មកំឡុងពេលបុណ្យចូលឆ្នាំថ្មី។ តម្រូវការទីផ្សារត្រូវបានរំពឹងថា នឹងស្ទុះងើបឡើងបន្ថែមទៀត»៕
ប្រែសម្រួល៖ វីរបុត្រ
ប្រភព៖ CNA

-
ព័ត៌មានអន្ដរជាតិ១ ថ្ងៃ ago
កម្មករសំណង់ ៤៣នាក់ ជាប់ក្រោមគំនរបាក់បែកនៃអគារ ដែលរលំក្នុងគ្រោះរញ្ជួយដីនៅ បាងកក
-
សន្តិសុខសង្គម២ ថ្ងៃ ago
ករណីបាត់មាសជាង៣តម្លឹងនៅឃុំចំបក់ ស្រុកបាទី ហាក់គ្មានតម្រុយ ខណៈបទល្មើសចោរកម្មនៅតែកើតមានជាបន្តបន្ទាប់
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ ago
រដ្ឋបាល ត្រាំ ច្រឡំដៃ Add អ្នកកាសែតចូល Group Chat ធ្វើឲ្យបែកធ្លាយផែនការសង្គ្រាម នៅយេម៉ែន
-
ព័ត៌មានជាតិ២ ថ្ងៃ ago
បងប្រុសរបស់សម្ដេចតេជោ គឺអ្នកឧកញ៉ាឧត្តមមេត្រីវិសិដ្ឋ ហ៊ុន សាន បានទទួលមរណភាព
-
ព័ត៌មានជាតិ៤ ថ្ងៃ ago
សត្វមាន់ចំនួន ១០៧ ក្បាល ដុតកម្ទេចចោល ក្រោយផ្ទុះផ្ដាសាយបក្សី បណ្តាលកុមារម្នាក់ស្លាប់
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ ago
ពូទីន ឲ្យពលរដ្ឋអ៊ុយក្រែនក្នុងទឹកដីខ្លួនកាន់កាប់ ចុះសញ្ជាតិរុស្ស៊ី ឬប្រឈមនឹងការនិរទេស
-
សន្តិសុខសង្គម១ ថ្ងៃ ago
ការដ្ឋានសំណង់អគារខ្ពស់ៗមួយចំនួនក្នុងក្រុងប៉ោយប៉ែតត្រូវបានផ្អាក និងជម្លៀសកម្មករចេញក្រៅ
-
សន្តិសុខសង្គម១០ ម៉ោង ago
ជនសង្ស័យប្លន់រថយន្តលើផ្លូវល្បឿនលឿន ត្រូវសមត្ថកិច្ចស្រុកអង្គស្នួលឃាត់ខ្លួនបានហើយ