Connect with us

ព័ត៌មានអន្ដរជាតិ

ឥណ្ឌូណេស៊ី​បង្កើន​ការ​ប្រើប្រាស់​រថយន្តក្រុង​អគ្គិសនី​ ដើម្បី​ដោះស្រាយ​ការ​បំពុល​បរិយាកាស

បានផុស

នៅ

រដ្ឋាភិបាលឥណ្ឌូណេស៊ីកំពុងបង្កើនការប្រើប្រាស់ធនធាន និងមូលនិធិបៃតង​ ដើម្បីបង្កើន​ប្រព័ន្ធ​ដឹកជញ្ជូនសាធារណៈអគ្គិសនី ​ក្នុង​គោលបំណង​កាត់បន្ថយការបំពុលបរិយាកាស និងលើកទឹកចិត្តឱ្យប្រើប្រាស់​ឥន្ធនៈស្អាត​។ នេះ​បើ​តាម​ការ​ចុះ​ផ្សាយ​របស់​ទីភ្នាក់ងារ​សារព័ត៌មាន Antara។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

​​មន្រ្តី​បន្ទុកផ្នែកហេដ្ឋារចនាសម្ព័ន្ធ និងដឹកជញ្ជូន នៃក្រសួងសម្របសម្រួលកិច្ចការសមុទ្រ និងការវិនិយោគឥណ្ឌូណេស៊ី​ លោក Rachmat Kaimuddin បានកត់សម្គាល់​កាល​ពី​ថ្ងៃ​សុក្រ​ថា៖ «យើងមានបំណងចង់ឱ្យមានជីវឥន្ធនៈ​​ស្អាតនៅត្រីមាសទី ៤ ឆ្នាំ ២០២៤ និងប្រេង​សាំង​ស្អាតនៅត្រីមាសទី ១ ឆ្នាំ ​២០២៥»។  

​លើស​ពី​នេះ​ លោក Rachmat  ​​បានកត់សម្គាល់ថា លើសពីនេះ ​ឥណ្ឌូណេស៊ីបានពង្រីកលទ្ធភាពនៃបណ្ដាញ​រថយន្តក្រុង TransJakarta និងការប្រើប្រាស់រថយន្តក្រុងអគ្គិសនី (EV) ។ បណ្ដាញ​ TransJakarta បានប្រើប្រាស់រថយន្តក្រុង EV ចំនួន ២០០ គ្រឿង ហើយគ្រោង​នឹងបន្ថែមប្រមាណ​ ២០០ គ្រឿងទៀត នៅចុងឆ្នាំ ២០២៤។

ជាមួយ​គ្នា​នេះ​ លោក​បាន​លើក​ឡើង​ពី​​ការយកចិត្តទុកដាក់ចំពោះកិច្ចខិតខំប្រឹងប្រែងកាត់បន្ថយការបំពុលពីរោងចក្រថាមពលចំហាយ (PLTU) ដែលជាប្រភពនៃការបំពុល ជាពិសេស​ក្នុងតំបន់ទីក្រុង ដូចជាទីក្រុងហ្សាការតា បន្ទាប់មកគឺការបំភាយឧស្ម័នចេញពីយានយន្ត ការដុតចំហ និងគុណភាពនៃឥន្ធនៈឥណ្ឌូណេស៊ី ដែលមិនទាន់បំពេញតាមស្តង់ដារអឺរ៉ុប​ហើយ​នោះ​។​​

លោកក៏បានចង្អុលបង្ហាញផង​ដែរ​ ពីភាពគ្មានប្រសិទ្ធភាពនៃការចំណាយក្នុងការអនុវត្តដំណោះស្រាយដើម្បីកាត់បន្ថយការបំពុលបរិយាកាស ដែលចាំបាច់ត្រូវមានការសម្របសម្រួលពីភាគីពាក់ព័ន្ធផ្សេងៗ៕

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

Sokha Hotels

ព័ត៌មានពេញនិយម