Connect with us

សេដ្ឋកិច្ច

ដឹងមូលហេតុ ស្រូវប្រភេទ “អូអឹម” និងប្រភេទ “ណាំប៊ុង” ធ្លាក់តម្លៃ

បានផុស

នៅ

ទិន្នផលស្រូវពីរប្រភេទគឺ “អូអឹម” និង ប្រភេទ “ណាំប៊ុង” ត្រូវបានឈ្មួញទម្លាក់តម្លៃជាបន្តបន្ទាប់ ធ្វើឱ្យកសិករនៅភូមិបឹងទឹម ឃុំតាប៉ុន ស្រុកសង្កែ ខេត្តបាត់ដំបង ព្រួយបារម្ភថា តម្លៃស្រូវ ២ ប្រភេទនេះ នឹងធ្លាក់ចុះតម្លៃជាបន្តទៀត បើគ្មានការជួយទប់ស្កាត់ពីមន្ត្រីពាក់ព័ន្ធទៅលើក្រុមឈ្មួញ។

ប្រជាកសិករ បានឱ្យដឹងថា ដំបូងស្រូវប្រភេទខាងលើ មានតម្លៃជាង ១ ០០០ រៀលក្នុង ១ គីឡូក្រាម ធ្វើឱ្យកសិករខ្លះប្រញ៉ាប់ប្រមូលផល ហើយកសិករខ្លះក៏មិនទាន់ប្រមូល ទុកមួយរយៈទៀតក្រែងតម្លៃបានកើនឡើង។ តែបើគិតត្រឹមថ្ងៃទី៦ ខែកញ្ញា ឆ្នាំ២០២៤ នេះ តម្លៃក៏បានធ្លាក់នៅត្រឹម ១ លានរៀលក្នុង ១ តោន ឬក្រោមនេះទៀតផង។

ប្រជាកសិករបញ្ជាក់ថា ប្រជាកសិករនៅតំបន់ខាងលើ ទើបតែប្រមូលផលបាន ៥០ ភាគរយប៉ុណ្ណោះ នៅ ៥០ ភាគរយទៀតមិនទាន់ប្រមូល គឺទុកមួយរយៈសិនក្រែងហាងឆេងឡើងវិញ ប៉ុន្តែគិតមកដល់ពេលនេះ ហាងឆេងហាក់មិនបានតាមការរំពឹងទុក និងកាន់តែបន្តធ្លាក់ចុះជាបន្តបន្ទាប់បន្ថែមទៀត ធ្វើឱ្យពួកគាត់កាន់តែបារម្ភ បន្ទាប់ពីចំណាយថវិកាច្រើន។

ចំណែកកសិករនៅស្រុកមោងឫស្សីមួយចំនួន បានឱ្យដឹងថា ស្រូវពួកគាត់ត្រូវក្រុមឈ្មួញទិញត្រឹមតម្លៃ ៩៥០ រៀលប៉ុណ្ណោះក្នុង ១ គីឡូក្រាម ហើយពួកគាត់ក៏បង្ខំចិត្តលក់ បើសិនជាទុកមិនលក់ ស្រូវអាចនឹងចុះតម្លៃបន្ថែមទៀត ដែលនឹងកាន់តែខាតបង់ធំ។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

លោក ហេង សិទ្ធ មន្ត្រីកសិកម្មខេត្តបាត់ដំបង បានឱ្យ “កម្ពុជាថ្មី” ដឹងនៅ ថ្ងៃទី០៧ ខែកញ្ញានេះថា ស្រូវ ២ ប្រភេទខាងលើនេះ ជាប្រភេទស្រូវពូជពីប្រទេសវៀតណាម ដែលបានផ្តល់ឱ្យកសិករខ្មែរដាំ ដើម្បីតម្រូវការទីផ្សារនៅវៀតណាម ខណៈផ្ទៃដីដាំដុះនៅកម្ពជាទូលំទូលាយជាង។ ដូចនេះឈ្មួញវៀតណាមជាអ្នកទទួលទិញទិន្នផលស្រូវទាំង ២ ប្រភេទនេះ ដើម្បីបង្គ្រប់កង្វះខាតលើទីផ្សាររបស់ពួកគេ ដែលមិនអាចបង្គ្រប់ការដាំដុះក្នុងប្រទេសគេគ្រប់គ្រាន់ ប៉ុន្តែបើគេទិញក្នុងតម្លៃដែលគេដាក់ឱ្យជាង ១ ០០០ រៀលក្នុង ១ គីឡូក្រាម បានគ្រប់តាមតម្រូវការហើយនោះ គេនឹងទម្លាក់តម្លៃវិញ។

លោក ហេង សិទ្ធ បញ្ជាក់ថា ស្រូវ ២ ប្រភេទខាងលើ បើសម្រាប់ឈ្មួញខ្មែរ គឺមិនទិញចូលនោះទេ ព្រោះតែមិនពេញនិយមបរិភោគក្នុងប្រទេស ហើយក៏មិនមែនជាប្រភេទស្រូវរបស់ខ្មែរដែរ។ តែបើស្រូវពូជក្នុងស្រុក បើទោះធ្លាក់តម្លៃក៏ធ្លាក់ក្នុងកម្រិតទាបដែរ។

នាពេលកន្លងទៅថ្មីៗនេះ លោក អ៉ិន សុវណ្ណមុនី អនុប្រធានមន្ទីរ​កសិកម្មខេត្តបាត់ដំបង ​បាន​ផ្តល់ជាមតិថា កសិករគួរដាំ​ដំណាំស្រូវ​ណាដែលមាន​តម្រូវការទីផ្សារដូចជា ​ផ្ការំដួល ផ្ការំដេង ផ្ការាំងជ័យ សែនក្រអូបជាដើម ទើបរក្សាទីផ្សារបានល្អទាំងក្រៅ និងក្នុងស្រុក។ លោកបន្ថែមថា កសិករដែលដាំដុះស្រូវ ក៏ត្រូវតែអនុវត្តតាមការណែនាំពីមន្ត្រីជំនាញផងដែរ បើចង់ឱ្យទិន្នផល មានគុណភាពល្អ គឺមុនដាំ ត្រូវមើលប្រភពដីជាមុន ព្រោះកសិករខ្លះនៅមានកម្រិតនៅឡើយ រួមផ្សំបច្ចេកទេសផង។ លោកពន្យល់ថា ទិន្នផលស្រូវចុះថយគុណភាព ដោយសារតែកសិករមើលប្រភពដីមិនត្រូវ ដូចជាប្រភពដីនោះត្រូវដាំ “ស្រូវផ្ការំដួល” ស្រាប់តែកសិករទៅដាំ “ស្រូវសែនជ័យក្រអូប” វិញ៕

អត្ថបទ៖ សៅ សារិទ្ធ

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានជាតិ១០ ម៉ោង មុន

ករណីបាក់ស្ពាននៅស្រុកស្អាង÷ ពលរដ្ឋអាចធ្វើចរាចរចេញ-ចូល តាមខ្លោងទ្វារវត្តពាមប្រជុំ ជាប់ផ្លូវជាតិលេខ២១

ព័ត៌មានជាតិ១០ ម៉ោង មុន

ក្រសួងបរិស្ថាន÷ ខេត្តកោះកុង ជាខេត្តមានខ្យល់បំពុលកម្រិតខ្ពស់ជាងគេ  

ព័ត៌មានជាតិ១០ ម៉ោង មុន

លោក ហេង សួរ ៖ សាធារណជន​មាន​បំណង​ស្វែង​រក​ការងារធ្វើនៅក្រៅប្រទេស សូមមកប្រើប្រាស់ «បញ្ជរសេវាសាធារណៈចល័ត»

សន្តិសុខសង្គម១០ ម៉ោង មុន

រយៈពេល ២ ថ្ងៃ កម្លាំងកងរាជអាវុធហត្ថខេត្តបាត់ដំបង បង្ក្រាបថ្នាំញៀន ២០០ គីឡូក្រាម និងឃាត់ខ្លួនមុខសញ្ញា ១១ នាក់

ព័ត៌មានជាតិ១៣ ម៉ោង មុន

របាយការណ៍បឋម៖ រថយន្តដឹកគ្រឿង​ចក្រ​លើសទម្ងន់បណ្តាលឱ្យបាក់ស្ពានដែក

ព័ត៌មានអន្ដរជាតិ១៧ ម៉ោង មុន

អាមេរិក ផ្អាក​ជំនួយ​នៅ​បរទេស​ទាំង​អស់ លើកលែង​តែ​ប្រទេស​ចំនួន​២

ព័ត៌មានជាតិ១៣ ម៉ោង មុន

របាយការណ៍បឋម៖ រថយន្តដឹកគ្រឿង​ចក្រ​លើសទម្ងន់បណ្តាលឱ្យបាក់ស្ពានដែក

ព័ត៌មានជាតិ២០ ម៉ោង មុន

អេស៊ីលីដាទទួលបានការបញ្ជាទិញសញ្ញាបណ្ណជាង៨៥លានដុល្លារនៃការធ្វើបរិវិសកម្មដំណាក់ទី១

ព័ត៌មានជាតិ១០ ម៉ោង មុន

ករណីបាក់ស្ពាននៅស្រុកស្អាង÷ ពលរដ្ឋអាចធ្វើចរាចរចេញ-ចូល តាមខ្លោងទ្វារវត្តពាមប្រជុំ ជាប់ផ្លូវជាតិលេខ២១

ចរាចរណ៍១៩ ម៉ោង មុន

ពលរដ្ឋអ្នកធ្វើដំណើរ គាំទ្រចំពោះការដាក់រនាំងដែកពុះចែកទ្រូងផ្លូវ នៅផ្លូវ ៦០ ម៉ែត្រ ដើម្បីកាត់បន្ថយគ្រោះថ្នាក់ចរាចរណ៍

Sokha Hotels

ព័ត៌មានពេញនិយម