ព័ត៌មានជាតិ
អ្នកជំនាញ៖សេដ្ឋកិច្ចមួយមិនអាចរីកចម្រើនអស់លទ្ធភាពបានទេបើវិស័យមូលបត្រមិនមានការរីកចម្រើន
លោក ហុង សុហួរ ប្រតិភូរាជរដ្ឋាភិបាលទទួលបន្ទុកជាអគ្គនាយកផ្សារមូលបត្រកម្ពុជាបានមានប្រសាសន៍ថាសេដ្ឋកិច្ចមួយមិនអាចរីកចម្រើនអស់លទ្ធភាពបានទេ ប្រសិនបើវិស័យមូលបត្រមិនមានការរីកចម្រើនទេនោះ។ ការណ៍នេះវិស័យឯកជនអាចជ្រើសរើសធ្វើការបោះផ្សាយជាមូលបត្រកម្មសិទ្ធិ ឬសញ្ញាបណ្ណក្នុងការទទួលបាននូវប្រភពទុនថ្មីមួយទៀតសម្រាប់ការពង្រីកអាជីវកម្ម។

ថ្លែងក្នុងកម្មវិធី “វេទិកាក្រុមហ៊ុនចុះបញ្ជី”កាលពីថ្ងៃទី០៤កញ្ញា លោកបានបន្តថា សេដ្ឋកិច្ចមួយរីកចម្រើនឈរទៅលើកត្តាចំនួន២គឺសកម្មភាពផលិតនិងសកម្មភាពហិរញ្ញវត្ថុដែលមានផ្នែកធនាគារនិងផ្សារមូលបត្រ។
លោកបានថ្លែងបន្តថានៅប្រទេសគេអាទាំងពីរផ្នែកនេះវាប្រតមប្រសងគ្នាមានន័យថាម្ចាស់អាជីវកម្មណាដំណើរអាជីកម្មបានល្អគាត់អាចចាប់ផ្តើមដំបូងពីការខ្ចីលុយពីធនាគារតាមពេលដែលអាជីវកម្មអាចរីចម្រើនដល់កម្រិតមួយគាត់អាចលក់ភាគហ៊ុនទៅឱ្យសាធារណជនហើយអាចកៀរគរលុយបានមួយចំណែកបន្ទាប់មកគាត់អាចខ្ចីលុយធនាគារបន្ថែមអាចបោះភាគហ៊ុនបន្ថែមឆ្លាស់ទៅឆ្លាស់មក។
លោកបានថ្លែងបញ្ចាក់ថា៖«ខ្ញុំទទួលស្គាល់ថាវិស័យធនគារ ក្រោមការខិតខំប្រឹងប្រែងរបស់ធនាការជាតិនៃកម្ពុជាមានការរីកចម្រើនខ្លាំងរយៈពេល២០ឆ្នាំចុងក្រោយនេះនេះប៉ុន្តែតាមតួលេខមួយចំនួនឃើញថាមានការកើនឡើងបំណុលរាងខ្ពស់បើធៀបទៅនឹងចំណូលទូទាំងប្រទេសលើសទាំងកម្រិត ជីឌីភីទៀត។អីចឹងជូនកាលវាអាបង្កហានិភ័យខ្លះសម្រាប់សេដ្ឋកិច្ចសម្រាប់តួអង្គនៅក្នុងសេដ្ឋកិច្ចមួយចំនួន។អីចឹងហើយបានជាត្រូវការវិស័យមូលបត្រមួយដែលរីកចម្រើនដើម្បីជួយកៀរគភាគហ៊ុនបន្ថែមសម្រាប់ម្ចាស់អាជីវកម្ម»។
ជាមួយគ្នានេះដែឬ លោកថានៅពេលអាជីវកម្មរីកចម្រើនគាត់អាចខ្ចីប្រាក់ពីធនាគារក៏បានលក់ភាគហ៊ុនក៏បានព្រោះភាគហ៊ុនប្រៀបដូចជាខ្ចីលុយពីគេដែរតែខ្ចីលុយមិនត្រូវការសងយកតែកេរ្តិ៍ឈ្មោះទៅបញ្ចាំហើយពេលដែលម្ចាស់អាជីវកម្មបានលុយពីការលក់ភាគហ៊ុនអាជីវកម្មគាត់ត្រូវបានពង្រីកធំជាងមុនអាចខ្ចីលុយពីធនាគារបានច្រើនជាងមុនធ្វើឱ្យទីផ្សារហ៊ុនមានការរីកចម្រើនខ្លាំងបង្កើតបានជាសកម្មភាពសេដ្ឋកិច្ចនិងការងារច្រើនជួយលើកស្ទួយសេដ្ឋកិច្ចជាតិ ។ដូចនេះសេដ្ឋកិច្ចមួយមិនអាចរីកចម្រើនអស់លទ្ធភាពបានទេប្រសិនបើជាវិស័យមូលបត្រមិនមានការរីកចម្រើនទេនោះ។

លោក ហុងសុហួរបានអំពាវនាវដល់តួអង្គដែលេពាក់ព័ន្ធទាំងអស់ត្រូវចូលរួមទាំងអស់ដើម្បីសេដ្ឋកិច្ចយើងដោយត្រូវវិនិយោគលើវិស័យមូលបត្រ។សម្រាប់អ្នកមានលុយក្រៅពីយកលុយវិនិយោគនិងដាក់ធនាគារក៏អាចដាក់លុយវិនិយោលើវិស័យនេះបានដែរបង្កើនប្រាក់ចំណូលបន្ថែមវាចំណេញច្រើនសម្រាប់តួអង្គរបស់យើង។
គួររំលឹកថាគិតចាប់តាំងពីឆ្នាំ២០១២ដល់ឆ្នាំ២០១៨ យើងមានការយឺតមែនទែនតែចាប់ពីឆ្នាំ២០១៨មានការកើនឡើងជាបន្តបន្ទាប់ដោយកើនឡើងពី១ម៉ឺនដុល្លារក្នុង១ថ្ងៃនៅឆ្នាំ២០២១៧មកជាង២ម៉ឺនដុល្លារនៅឆ្នាំ២០១៩ឡើងជាង១៥ម៉ឺននៅឆ្នាំ២០២០ឡើងជាង២៥ដុល្លារក្នុង១ថ្ងៃដែលកំណើននេះមិនកើនឡើងខ្លាំងទេបើធៀបទៅនឹងសេដ្ឋកិច្ចនៅស្រុកគេកៀរគបានរាប់ពាន់ដុល្លារខណៈស្រុកយើងបាន៥០ទៅ១០០លានដុល្លារក្នុងឆ្នាំក្នុងចំណោមប្រជាជន១៧លាននាក់ហើយមានគណនីជួញដូរភាគហ៊ុនប្រមាណ៥៥០០០នាក់ប៉ុណ្ណោះ ។

លោកហុង សុហួរ បានបញ្ជាក់ថា« ប៉ុន្តែសម្រាប់ខ្ញុំមិនគិតថាតិចទេតែវាជាសក្តានុពលទៅវិញទេប្រសិនបើយើងកៀរគទុនបាន១លាននាក់ក្នុង១ឆ្នាំហើយពួកគាត់ដាក់ម្នាក់ៗ១ពាន់ដុល្លារនឹងមាន១ពាន់លានដុល្លារសម្រាប់យកទៅវិនិយោគ»៕
អត្ថបទ៖សំអឿន

-
សន្តិសុខសង្គម៦ ថ្ងៃ ago
ឥទ្ធិពលថ្នាំញៀន! កូនមេភូមិបែកថ្នាំចូលកាប់សម្លាប់ប្រពន្ធនាយកសាលានៅបាត់ដំបង
-
សន្តិសុខសង្គម៥ ថ្ងៃ ago
កុំចេះតែហ៊ាន! អ្នកចងការប្រាក់ម្នាក់ត្រូវកូនបំណុលប្ដឹងឲ្យជាប់ពន្ធនាគារ២ឆ្នាំ ក្រោយឆាតទារលុយតាមហ្វេសប៊ុក
-
ព័ត៌មានជាតិ៥ ថ្ងៃ ago
ក្រសួងយុត្តិធម៌កំពុងសិក្សាលើករណីម្ចាស់បំណុលជាប់ពន្ធនាគារព្រោះទារលុយកូនបំណុលហើយ
-
សន្តិសុខសង្គម៦ ថ្ងៃ ago
ភរិយាមេព្រហ្មទណ្ឌកម្រិតធ្ងន់ខេត្តបាត់ដំបង និងបក្សពួកត្រូវចាប់ខ្លួន ករណីជួញដូរគ្រឿងញៀន
-
សន្តិសុខសង្គម៤ ថ្ងៃ ago
លោក ជួន ណារិន្ទ៖ សមត្ថកិច្ចមិនអនុញ្ញាតឲ្យយកដងផ្លូវសាធារណៈជាទីលានលេងគប់ទឹក ឬប៉ាតម្សៅឡើយ
-
ព័ត៌មានជាតិ១ ថ្ងៃ ago
នគរបាលខណ្ឌសែនសុខ ហៅយុជនក្រុមសម្រួលចរាចរណ៍ មកណែនាំ និងដកហូតឯកសណ្ឋាន
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ ago
ពន្ធគយបដិការរបស់ត្រាំ ចូលជាធរមាន ដោយមិនលើកលែងប្រទេសណាមួយ
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ ago
បាតុភូតចម្លែក៖ ខេត្តថៃទាំង៧៧ កើតបាតុភូតព្រះអាទិត្យដើរចំពីលើក្បាល