Connect with us

ព័ត៌មានជាតិ

និយ័តករពីររួមគ្នាចាត់វិធានការលើ​បណ្តាញសង្គមនានាដែលផ្សព្វផ្សាយលើគម្រោងវិនិយោគ​ដែលគ្មានច្បាប់អនុញ្ញាត

បានផុស

នៅ

និយ័តករមូលបត្រកម្ពុជា (SERC)និងនិយ័តករទូរគមនាគមន៍កម្ពុជា (TRC) ស្របពេលដែលប្រព័ន្ធបច្ចេកវិទ្យាកាន់តែមានការអភិវឌ្ឍ បណ្តាជនខិលខួចមួយចំនួនបានបង្កើតក្រុមតាមបណ្តាញទំនាក់ទំនងសង្គម និងប្រើប្រាស់ឈ្មោះថ្នាក់ដឹកនាំ ឬ​និមិ្មត្តសញ្ញាស្ថាប័ននានា ​ដើម្បីធ្វើការបញ្ចុះបញ្ចូលឱ្យដាក់ទុនវិនិយោគដោយសន្យាថានឹងទទួលបានផលចំណេញខ្ពស់និងឆាប់រហ័ស។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

យោងតាមសេចក្តីថ្លែងការរួមរបស់និយ័តករទាំងពីរខាងលើ​​ ដោយបានពិនិត្យឃើញថាមានការផ្សព្វផ្សាយអំពីផលិតផល និងសេវាកម្មពាក់ព័ន្ធនឹងមូលបត្រ ដែលគ្មានអាជ្ញាបណ្ណ ឬការ អនុញ្ញាតពី ន.ម.ក. តាមមធ្យោបាយទូរគមនាគមន៍ផ្សេងៗដូចជា គេហទំព័រ បណ្តាញទំនាក់ទំនងសង្គម និង មធ្យោបាយទំនាក់ទំនងផ្សេងទៀត ក្នុងគោលបំណងទាក់ទាញសាធារណជនឱ្យដាក់ប្រាក់វិនិយោគ ឬធ្វើប្រតិបត្តិការ ជួញដូរដែលខុសច្បាប់ ដែលនាំឱ្យខាតបង់ថវិកា និងទ្រព្យសម្បត្តិ។

SERC បានលើកឡើងថា៖« គេហទំព័រ ឬបណ្តាញទំនាក់ទំនងសង្គមមួយ ចំនួនមានប្រភពនៅក្រៅប្រទេសដែលធ្វើឱ្យ SERC ពិបាកនឹងគ្រប់គ្រង ចំណែកគេហទំព័រ ឬមធ្យោបាយ ទូរគមនាគមន៍មួយចំនួនទៀត ត្រូវបានបង្កើតឡើងដោយក្លែងបន្លំ តាមរយៈការប្រើប្រាស់ឈ្មោះ និងរូបភាពរបស់ ថ្នាក់ដឹកនាំស្ថាប័ន ឬក្រុមហ៊ុនផ្សេងៗដែលមានអាជ្ញាបណ្ណ ឬការអនុញ្ញាត ដើម្បីទាក់ទាញសាធារណជនឱ្យដាក់ប្រាក់ វិនិយោគ ឬធ្វើប្រតិបត្តិការជាមួយ ទោះបីជាមានវិធានការ និងចំណាត់ការផ្លូវច្បាប់ជាច្រើនត្រូវបានធ្វើឡើងដោយ អាជ្ញាធរមានសមត្ថកិច្ចក៏ដោយ»។

«សកម្មភាពទាំងនេះ បានធ្វើឱ្យសាធារណជនមានការភាន់ច្រឡំជាមួយក្រុមហ៊ុន មានអាជ្ញាបណ្ណ ឬការអនុញ្ញាតត្រឹមត្រូវ ប៉ះពាល់ដល់កិត្តិយសរបស់ថ្នាក់ដឹកនាំស្ថាប័ន បង្កការរំខានដល់បរិយាកាស វិនិយោគនៅកម្ពុជា និងប៉ះពាល់ដល់ជំនឿទុកចិត្តរបស់វិនិយោគិនក្នុងវិស័យហិរញ្ញវត្ថុ ជាពិសេសវិស័យមូលបត្រនៅប្រទេសកម្ពុជា»។ នេះបើយោងតាមសេចក្តីថ្លែងការណ៍រួម។

«ក្នុងន័យនេះ និយ័តករមូលបត្រកម្ពុជា ​និងនិយ័តករទូរគមនាគមន៍កម្ពុជា នឹងសហការគ្នាយ៉ាងជិតស្និទ្ធលើការចាត់វិធានការបិទខ្ទប់គេហទំព័រ មាតិកានៅក្នុងបណ្តាញទំនាក់ទំនងសង្គម និងមាតិកាផ្សព្វផ្សាយលើមធ្យោបាយទូរគមនាគមន៍ផ្សេងៗ ដែលធ្វើ ប្រតិបត្តិការពាក់ព័ន្ធនឹងមូលបត្រដោយគ្មានអាជ្ញាបណ្ណ ឬការអនុញ្ញាតពី SERC សំដៅរួមគ្នាបង្ការ និងទប់ស្កាត់ តាមយន្តការច្បាប់ ដែលមានជាធរមាន»។

ជាមួយគ្នានេះ សាធារណជនអាចស្វែងរកបញ្ជីបច្ចុប្បន្នភាពនៃក្រុមហ៊ុន ទទួលបានអាជ្ញាបណ្ណ ឬការអនុញ្ញាតពី ន.ម.ក. រួមទាំងគេហទំព័រផ្លូវការរបស់ក្រុមហ៊ុនទាំងនេះ តាមរយៈគេហទំព័រ របស់ ន.ម.ក. www.serc.gov.kh ឬតាមរយៈ QR Code៕

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

សន្តិសុខសង្គម១៤ ម៉ោង មុន

ជនសង្ស័យប្លន់រថយន្តលើផ្លូវល្បឿនលឿន ត្រូវសមត្ថកិច្ចស្រុកអង្គស្នួលឃាត់ខ្លួនបានហើយ

ព័ត៌មានជាតិ១១ ម៉ោង មុន

សពអ្នកឧកញ៉ា ហ៊ុន សាន នឹងត្រូវដង្ហែទៅបញ្ចុះនៅវត្តច័ន្ទបុរីវង្ស ព្រឹកថ្ងៃទី២ ខែមេសា

ព័ត៌មានអន្ដរជាតិ១៧ ម៉ោង មុន

របាយការណ៍​ចុងក្រោយ​បំផុត​អំពី​ការ​បំផ្លិចបំផ្លាញ និង​រង​គ្រោះ​ ព្រោះ​ការ​​រញ្ជួយ​ដី​នៅ​អាស៊ីអាគ្នេយ៍

ព័ត៌មានជាតិ៩ ម៉ោង មុន

ព័ត៌មានលម្អិតជុំវិញការបង្រ្កាបក្រុមឆក់ប្លន់នៅខេត្តកណ្ដាល ខណៈជនសង្ស័យម្នាក់ជាមុខសញ្ញាចាស់ កំពុងរត់គេចខ្លួន

ព័ត៌មានជាតិ១១ ម៉ោង មុន

ករណីនៅផ្លូវល្បឿនលឿន សមត្ថកិច្ច ថា ផ្ដើមពីករណីឆក់ តែជនសង្ស័យម្នាក់ដើម្បីគេចខ្លួន ក៏ភ្ជង់យកឡានពលរដ្ឋទៅ

Sokha Hotels

ព័ត៌មានពេញនិយម