Connect with us

សេដ្ឋកិច្ច

ក្រុមហ៊ុននាំចេញ និងមន្ត្រី ទទូចកុំឱ្យកសិករប្រើថ្នាំគីមីពុលលើសកម្រិត ក្រោយកម្ពុជាចាប់ផ្ដើមរកឃើញសាធាតុគីមីពុលក្នុងគ្រាប់អង្ករ

បានផុស

នៅ

លោកស្រី ឃី មុន្នី ​ស្ថាបនិក​ក្រុមហ៊ុន​នាំចេញអង្ករសរីរាង្គ Amru Rice បានឱ្យដឹងថា ការគ្រប់​គ្រង​ការ​​ប្រើប្រាស់ថ្នាំជីគីមីលើស្រូវជារឿងសំខាន់ ពីព្រោះ នៅពេល​ដែលប្រជាកសិករ​ ប្រើប្រាស់​សារ​ជាតិ​គី​មីដែលគេហាមឃាត់ មិនយូរមិនឆាប់ទីផ្សារ និងតឹងតែងចំពោះយើង។

លោកស្រី ឃី មុន្នី លើកឡើងបែបនេះ បន្ទាប់ពីការធ្វើតេស្តរកឃើញសារជាតិគីមីពុល​ក្នុងគ្រាប់​អង្ករ​របស់កម្ពុជា​ដែល​គេហាមឃាត់។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

លោកស្រី ឃី មុន្នី បញ្ជាក់ថា៖ «ថ្ងៃនេះវៀតណាមទិញយើង តែបើថ្ងៃក្រោយស្រូវយើង​ដូចតែ​ស្រូវវៀត​ណាមដែលសំបូរទៅដោយសារជាតិគីមីហាមឃាត់ វៀតណាមក៏មិនដឹងទិញយើង​យកទៅធ្វើអី ហើយកាន់តែលំបាកបើយើងប្រើជីថ្នាំគីមីរហូតដល់​ដីយើងរឹងខ្សោះ​ដាំលែង​បានផល​នោះ​គ្មានទាំងអ្នកទិញ គ្មានទាំងដីដាំ»។

លោកស្រី ឃី មុន្នី អំពាវនាវដល់អ្នកជំនាញផ្នែកលក់ជីថ្នាំគីមី ត្រូវគិតគូរបានវែងឆ្ងាយណែនាំ​កសិករពីបច្ចេកទេសប្រើប្រាស់អោយបានត្រឹមត្រូវ។

លោក កាន់ គន្ធី អគ្គនាយករងក្រុមហ៊ុន AMRU Rice Cambodia មានប្រសាសន៍ថា ការកសាង​​ទីផ្សារ​ឱ្យ​បរទេសស្គាល់ និងទទួលយកផលិតផលកសិកម្មរបស់កម្ពុជាមិនងាយទេ ជាពិសេស​ស្រូវអង្ករនេះតែម្តង យើងបានខិតខំប្រឹងប្រែងជាមួយគ្នាជាង១០ឆ្នាំមកហើយទៅសហគមន៍អឺរ៉ុប សហរដ្ឋអាមេរិក និងប្រទសផ្សេងៗ អង្ករកម្ពុជាក៏បានជាប់ចំណាត់ថ្នាក់​លេខមួយចំនួន៥​ដងមកហើយដែរ។

លោក កាន់ គន្ធី បានឱ្យដឹងថា ​ការនាំផលិតផលកសិកម្មទៅក្រៅប្រទេសជាពិសេស​សហគមន៍អឺរ៉ុប និងសហរដ្ឋអាមេរិក ការគ្រប់គ្រងគុណភាព សុវត្តិភាពមានភាពតឹងរឹងណាស់ ហើយអុនុញ្ញាតឱ្យនាំចូលតែផលិតផលដែលមានគុណភាពខ្ពស់​អនុឡោមតាមស្តង់ដាសុវត្តិភាព និងគុណភាពតែប៉ុណ្ណោះ។

លោក កាន់ គន្ធី​បានបញ្ជាក់ថា៖«​យើងត្រូវការវិធានការដែលមានប្រសិទ្ធិភាព​មួយដើម្បី​ការពារឆ្នាំង​​បាយរបស់យើង(ទីផ្សារ) កុំអោយធ្លាក់ចូលដានចាស់ប្រទេសជិតខាង យើងមិន​ត្រូវដើរថយក្រោយទេ ត្រូវការពង្រឹង ពង្រីកនិងអភិវឌ្ឃន៍ខ្លួន»។

កញ្ញា អ៊ឹម រចនា អ្នកនាំពាក្យក្រសួងកសិកម្ម រុក្ខា ប្រមាញ់ និងនេសាទ មានប្រសាសន៍នៅថ្ងៃទី ០៩ ខែកញ្ញា ឆ្នាំ ២០២៤​ថា នេះជារឿងដែលកើតឡើងច្រំដែល ជាដើមចមនៃការធ្លាក់ថ្លៃស្រូវ និងអាចឈានទៅ​បាត់បង់ទីផ្សារដែលយើងមានស្រាប់។

កញ្ញា អ៊ឹម រចនា លើកឡើងថា៖ «ចង់ចំណេញ ដាច់ចំណង បើពូមីងបងប្អូននៅ​តែបន្តធ្វើតាមទម្លាប់ចាស់ មិនស្ដាប់តាមការអំពាវនាវរបស់ក្រសួង នៅទីបំផុត អ្នករងគ្រោះ​មិនមែនមានតែបងប្អូនពូមីងដែលលក់ស្រូវ «ចំណេញតិចជាងមុន» ប៉ុណ្ណោះទេ វាប៉ះពាល់​ផងដែរដល់សន្តិសុខស្បៀង សុវត្ថិភាពចំណីអាហារ និងទីផ្សារអង្ករខ្មែរលើឆាកអន្ដរជាតិ»។

បើតាមអ្នកនាំពាក្យរូបនេះ យើងធ្វើបានល្អហើយ​បើយើងមិនអាចប្រឹង​ប្រែងឱ្យកាន់​តែប្រសើរ​ឡើងទេ យ៉ាងហោចណាស់ គួររក្សាឱ្យបាននូវគុណភាពដែលមានស្រាប់ ដាច់ខាតកុំដើរ​ថយក្រោយ ទោះក្នុងកាលៈទេសៈណាក៏ដោយ។

សហព័ន្ធស្រូវអង្ករកម្ពុជា​(CRF) បានឱ្យដឹងថា នៅក្នុងរយៈពេល៨ខែដើមឆ្នាំនេះ  កម្ពុជាបាននាំចេញអង្ករបានចំនួនសរុប ៤១២ ០២៣ តោន​ គិតជាទឹកប្រាក់ជាង៣០៥,១៥​ លានដុល្លារទៅកាន់ទីផ្សារគោលដៅចំនួន​ ៦៥ប្រទេស ទាំងនៅក្នុងតំបន់ និងលើសកលលោក៕

អត្ថបទ៖ ឡេង ដេត

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានអន្ដរជាតិ៣ នាទី មុន

អ៊ីរ៉ង់ ចង់ប្តូររដ្ឋធានីចេញពី តេហេរ៉ង់

ព័ត៌មានអន្ដរជាតិ១៥ នាទី មុន

ចិនបើកដៃឲ្យបរទេសវិនិយោគលើវិស័យឧស្សាហ​កម្ម​និងសុខាភិបាល តែហាមទិញ​ពេទ្យរដ្ឋ​​ និង​ឱសថបុរាណ​

ព័ត៌មានជាតិ២២ នាទី មុន

លោក សុខ សូកេន៖ ការរៀបចំព្រឹត្តិការណ៍ផ្សេងៗរវាងកម្ពុជា-ចិន ជាការផ្សព្វផ្សាយទេសចរណ៍យ៉ាងទូលំទូលាយនៃប្រទេសទាំង២

សន្តិសុខសង្គម៣២ នាទី មុន

ពលរដ្ឋនៅមូលដ្ឋានសង្កាត់បឹងកេងកងទី១ ស្នើអាជ្ញាធរជួសជុលផ្លូវមួយខ្សែកំពុងខូចខាតខ្លាំង

ព័ត៌មានអន្ដរជាតិ៣៤ នាទី មុន

ញត្តិថ្មី​ប្តឹងទៅ​​គណៈកម្មការ​​បោះឆ្នោត​ថៃ​ទាមទារ​​រំលាយ​បក្ស​ ៦ រួម​ទំាងបក្ស​ភឿថៃ​​​

Sokha Hotels

ព័ត៌មានពេញនិយម