ព័ត៌មានជាតិ
ផែស្វយ័តភ្នំពេញរកចំណូលបានជាង២៧លានដុល្លារកើន១៥%ក្នុងរយៈពេល៨ខែឆ្នាំនេះ
ប្រាក់ចំណូលសរុបរបស់កំពង់ផែស្វយ័តភ្នំពេញ (PPAP) ដែលជាក្រុមហ៊ុនចុះបញ្ជីនៅផ្សារមូលបត្រកម្ពុជា (CSX)បានកើនប្រមាណ ១៥ ភាគរយ នៅក្នុងរយៈពេល៨ខែដើមឆ្នាំ ២០២៤ ធៀបនឹងរយៈពេលដូចគ្នាកាលពីឆ្នាំ ២០២៣។ នេះបើយោងតាមសេចក្តីប្រកាសរបស់ PPAP។

របាយការណ៍មិនបានធ្វើសវនកម្ម ដែល PPAP ផ្ញើទៅផ្សារមូលបត្រកម្ពុជាកាលពីម្សិលមិញឱ្យដឹងថា ក្នុងរយៈពេល៨ខែដើមឆ្នាំ ២០២១ កំពង់ផែស្វយ័តភ្នំពេញ រកចំណូលសរុបបានជាង២៧លានដុល្លារ កើន ១៥ ភាគរយធៀបទៅរយៈពេលដូចគ្នាកាលពីឆ្នាំ ២០២៣ដែលមានទឹក្រាក់២៣,៥៥លានដុល្លារ។
របាយការណ៍ឱ្យដឹងទៀតថា កំណើន ១៥ ភាគរយនេះ គឺបានមកពីការរួមចំណែកយ៉ាងច្រើនពីចំណូលពីប្រតិបត្តិការផែ (Port Operation) ដែលមានចំនួន២២,៥៥២លានដុល្លារ កើនឡើង ១៦ភាគរយពីចំនួន ១៩,៤៨២ លានដុល្លារ កាលពីរយៈពេលដូចគ្នាកាលពីឆ្នាំ ២០២៣។ ចំណូលពីអាជ្ញាធរផែ (Port Authority) មានចំនួនជាង ៣,៦៥៦ លានដុល្លារ កើនឡើង១៧ភាគរយ ពីចំនួន ជាង ៣,១២២ លានដុល្លារ និងចំណូលពីសេវាកម្មផ្សេងៗ (Other Services) មានចំនួន ៩៦៣ ៦២៤ ដុល្លារ កើន ២ ភាគរយ ពីចំនួន ៩៤៦ ៩៦៣ ៦២៤ ដុល្លារ ។
លោក ស៊ិន ចន្ធី ប្រធានសមាគមភ័ស្តុភារកម្មកម្ពុជា (CLA) បានប្រាប់កម្ពុជាថ្មីកាលពីពេលថ្មីៗមកនេះថា ចាប់តាំងពីមានការផ្ទុះរាលដាលជំងឺកូវីដ ១៩ ថមថយ និងទោះបីជាការបន្តឡើងកំដៅនៃបញ្ហាភូមិសាស្រ្តនយោបាយ ការដឹកជញ្ជូនលើគ្រប់មធ្យោបាយមានសភាពដូចមុនបន្តិច ដោយសារតែស្ថានភាពសេដ្ឋកិច្ចសកលនិងក្នុងតំបន់ហាក់ល្អប្រសើរ។ ការរក្សាបាននូវភាពវិជ្ជមានទោះក្នុងកម្រិតទាប ក៏ជារឿងល្អផងដែរនៅក្នុងដំណាក់កាលនេះ។

លោកថ្លែងថា៖«យើងសង្កេតឃើញថាក្រោយពីបញ្ហាកូវិដ១៩ មក យើងនៅតែបន្តជួបប្រទះបញ្ហាប្រឈមមួយចំនូនពីខាងក្រៅពាក់ព័ន្ធនឹងរឿងសង្រ្គាមរុស៊្សីនិងអ៊ុយក្រែន ប៉ុន្តែស្ថានភាពសេដ្ឋកិច្ចសកលនិងក្នុងតំបន់មានភាពល្អប្រសើរបន្តិចជាហេតុអំណោយផលខ្លះៗដល់វិស័យដឹកជញ្ជូនទំនិញ។ ជាមួយគ្នានេះដែរ យើងក៏ឃើញថាការនាំចេញនិងនាំចូលរបស់យើងក៏មានកំណើនផងដែរ»។
ការនាំចេញ-នាំចូលទំនិញរបស់កម្ពុជាទៅកាន់ទីផ្សារអន្តរជាតិក្នុងរយៈពេល៥ខែនេះសម្រេចបានទឹកប្រាក់ប្រមាណ ២១ពាន់លានដុល្លារអាមេរិក មានការកើនឡើង ១៣% បើប្រៀបធៀបនឹងពេលដូចគ្នា កាលពីឆ្នាំមុន។ នេះបើយោងតាមទិន្នន័យផ្លូវការចេញផ្សាយដោយ អគ្គនាយកដ្ឋានគយ និងរដ្ឋាករកម្ពុជា។
អគ្គនាយកដ្ឋានគយ បានបញ្ជាក់បន្ថែមថា កម្ពុជា សម្រេចបានការនាំចេញជាង ១០ពាន់លានដុល្លារអាមេរិក ដែលកើនឡើង ១៥% ធៀបទៅនឹងរយៈពេលដូចគ្នានៅឆ្នាំ ២០២៣ មានទឹកប្រាក់ ៨,៧លាពាន់លានដុល្លារអាមេរិក។

នៅក្នុងឆមាសទី ០១ ឆ្នាំ ២០២៤ ទំហំពាណិជ្ជកម្មអន្តរជាតិរបស់កម្ពុជា សម្រេចបានទឹកប្រាក់ជាង ២៦ ពាន់លានដុល្លារ កើនឡើងជាង ១២,៧ ភាគរយ បើប្រៀបធៀបរយៈពេលដូចគ្នាកាលពីឆ្នាំមុន។ នេះបើយោងតាមទិន្នន័យរបស់អគ្គនាយកដ្ឋានគយ និងរដ្ឋាករកម្ពុជា (GDCE) ចេញផ្សាយនៅថ្ងៃទី១០ ខែកក្កដា ឆ្នាំ ២០២៤។
ទិន្នន័យដដែលបង្ហាញថា ទំហំនៃការនាំចេញ-នាំចូលសរុបនេះ ក្នុងនោះទំនិញកម្ពុជានាំចេញមានទំហំទឹកប្រាក់ជាង ១២,២៩ ពាន់លានដុល្លារ កើនឡើង ១២,៦ ភាគរយ ចំណែកឯទំនិញនាំចូលពីក្រៅប្រទេសមានទំហំទឹកប្រាក់ចំនួន ១៣,៧៩ ពាន់លានដុល្លារ កើន ១២,៨ ភាគរយ៕

-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ ago
រថយន្តដឹកសិស្សចុះកម្មសិក្សានៅថៃ ក្រឡាប់ពេលចុះភ្នំ ស្លាប់១៧នាក់ របួសជាង៤០នាក់
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ ago
ចិន រកឃើញមេរោគស៊ីសួតថ្មី បង្កក្តីបារម្ភផ្ទុះជំងឺរាតត្បាត ដូច កូវីដ-១៩
-
ព័ត៌មានជាតិ៥ ថ្ងៃ ago
កូនប្រុសអភិបាលខណ្ឌ៧មករា ស្លាប់ទាំងវ័យក្មេង ដោយសារគាំងបេះដូង
-
សន្តិសុខសង្គម៦ ថ្ងៃ ago
បង្ក្រាបហាងផឹកស៊ីបង្កប់សេវាកម្មផ្លូវភេទមួយកន្លែងក្នុងមូលដ្ឋានខណ្ឌសែនសុខ ឃាត់ខ្លួននារីជាង២០នាក់
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ ago
ហ្សេលេនស្គី ផ្តាំទៅ ត្រាំ ថា អ៊ុយក្រែន មិនសងអាមេរិក ដាច់ខាត
-
សន្តិសុខសង្គម៣ ថ្ងៃ ago
Update៖ អគ្គិភ័យឆេះនៅជិតស្ពានជ្រោយចង្វារ មានទារកពីរនាក់បាត់បង់ជីវិត
-
ព័ត៌មានជាតិ៦ ថ្ងៃ ago
ឯកឧត្តម ឌី វិជ្ជា ប្រាប់ទៅលោក សម រង្ស៊ី ថា ល្មមៗបានហើយ កម្ពុជា មានច្បាប់ត្រឹមត្រូវ មិនមែនធ្វើអ្វីស្រេចលើការនឹកឃើញទេ
-
ជីវិតកម្សាន្ដ១ សប្តាហ៍ ago
គ្រឿងអលង្ការរបស់កញ្ញា លីនដា បង្ហាញខ្លួននៅ Bvlgari ថ្ងៃមុន តម្លៃសរុបចូលដល់ខ្ទង់លានដុល្លារ