Connect with us

សេដ្ឋកិច្ច

ពាណិជ្ជកម្មកម្ពុជា-អន្តរជាតិ សម្រេចបានទឹកប្រាក់ជាង ៣៦ ពាន់លានដុល្លារ

បានផុស

នៅ

នៅក្នុងរយៈពេល ៨ ខែ ឆ្នាំ ២០២៤ ទំហំពាណិជ្ជកម្មកម្ពុជា-អន្តរជាតិ សម្រេចបានទឹកប្រាក់ជាង ៣៦ ពាន់លានដុល្លារ កើនឡើងជាង ១៦,៥ ភាគរយ បើប្រៀបធៀបរយៈពេលដូច​គ្នាកាល​ពីឆ្នាំ​មុន។ នេះ​បើយោងតាម​ទិន្ន​​ន័យ​របស់អគ្គនាយកដ្ឋាន​គយ និង​រដ្ឋាករ​កម្ពុជា ​(GDCE) ចេញ​ផ្សាយ​​​​​​នៅថ្ងៃ​ទី១០ ខែកញ្ញា ឆ្នាំ ២០២៤។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

ទិន្នន័យដដែលបង្ហាញថា ​ទំហំនៃការនាំចេញមានទំហំទឹកប្រាក់ ១៧,៥៨ ពាន់លានដុល្លារ កើន​ឡើង​ ១៦,៧ ភាគរយ ចំណែកឯទំនិញនាំចូលពីក្រៅប្រទេសមានទំហំទឹកប្រាក់ចំនួន ១៨,៩០ ពាន់​លានដុល្លារ កើន ១៦,២ ភាគរយ។

លោកស្រី ចម និម្មល រដ្ឋមន្ត្រីក្រសួងពាណិជ្ជកម្ម មានប្រសាសន៍នៅថ្ងៃទី ១០ ខែកញ្ញា ឆ្នាំ ២០២៤ នេះថា ក្រសួងពាណិជ្ជកម្មកំពុងខិតខំប្រឹងប្រែងបន្តធ្វើពិពិធកម្មទីផ្សារ តាមរយៈការ​ចរ​ចារ​​​បង្កើត​កិច្ចព្រមព្រៀងពាណិជ្ជកម្មសេរី និងការធ្វើពិពិធកម្មមុខ​ទំនិញនាំចេញ​ឱ្យរក្សា​អាទិ​ភាព​ចំពោះទំនិញនាំចេញក្រៅពីកសិផលយើងមានដូចជា សម្លៀកបំពាក់ ស្បែកជើង កាបូប ទោចក្រ​យានយន្ត គ្រឿងបន្លាស់ គ្រឿងបង្គុំ និងទំនិញកសិផលកែច្នៃជាច្រើនទៀត ដើម្បីបង្កើននូវផលិត​ភាពនៃផលិតកម្ម។

លោកបណ្ឌិត ឆេង គឹមឡុង ប្រធានវិទ្យាស្ថានចក្ខុវិស័យអាស៊ី (AVI) ប្រាប់កម្ពុជាថ្មីថា តម្រូវ​ការ​នៅអឺរ៉ុប និងអាមេរិក បានធ្វើឱ្យការនាំចេញរបស់កម្ពុជា មានកំណើន​។

ម្យ៉ាងទៀត ដោយ​សារ​តែ រោងចក្រសហគ្រាសនៅក្នុងផ្នែកកមន្តសាលមួយចំនួន គាត់​ផ្ទេរ​ពីការ​ផលិត​​តែ​សម្លៀក​បំពាក់​ទៅ​​លើទំនិញផ្សេងៗទៀត ដែលនាំឱ្យកម្ពុជា​​​នៅតែមាន​ឧត្តមភាព​នៅក្នុង​ការ​នាំចេញ ខណៈទំនិញកម្ពុជានៅតែមានភាពប្រកួតប្រជែង។

ទំនិញដែលកម្ពុជា នាំចេញទៅទីផ្សារអន្តរជាតិ រួមមាន សម្លៀកបំពាក់ ស្បែកជើង ម៉ាស៊ីន និង​ឧបករណ៍អគ្គិសនី វត្ថុធាតុធ្វើ​អំពីស្បែក បរិក្ខារធ្វើពីរោមសត្វ ធញ្ញជាតិ កៅស៊ូ និងផលិតផល​ធ្វើ​អំ​ពី​កៅស៊ូ និងគ្រឿងសង្ហារឹមជាដើម៕

អត្ថបទ៖ ឡេង ដេត

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានអន្ដរជាតិ៨ ម៉ោង មុន

អង់គ្លេស ថែម​ប្រាក់​កម្ចី​ឲ្យ​អ៊ុយក្រែន ជិត​៣​ពាន់​លាន​ដុល្លារ សម្រាប់​ផលិតកម្ម​អាវុធ

ព័ត៌មានជាតិ៥ ម៉ោង មុន

អ្នកឃ្លាំមើលសង្គម៖ពលរដ្ឋខ្មែរនៅ​កូរ៉េ ៩៩% មិនបា​នចូលរួមបាតុកម្ម និង​បន្តជឿជាក់​រាជរដ្ឋាភិបាល​លើ​បញ្ហា​ទឹក​ដី​

ព័ត៌មានអន្ដរជាតិ២២ ម៉ោង មុន

មេដឹកនាំ​បណ្តា​ប្រទេសនៅ​អឺរ៉ុប​បង្ហាញ​ជំហរ​​ពិត​ក្នុងជម្លោះត្រាំ​និង​ហ្សេលេនស្គី​ ​

ព័ត៌មានជាតិ២០ ម៉ោង មុន

ផ្លូវថ្មើរជើងរាត្រីនេះ មានល្ខោន​បាសាក់ ចាបុីដងវែងនៅសប្តាហ៍ក្រោយ នឹងមានកំប្លែងនាយក្រឹម

ព័ត៌មានជាតិ១៨ ម៉ោង មុន

បណ្ឌិត សូ ណារ៉ូ ៖ ពលរដ្ឋ​កុំធ្វើតាមទណ្ឌិត សម រង្ស៊ី ព្រោះជាការ​ញុះញង់​ផ្តួល​រំលំ​រដ្ឋាភិបាល​ និង​​ជា​បទល្មើស​ព្រហ្មទណ្ឌ​កម្រិតធ្ងន់

Sokha Hotels

ព័ត៌មានពេញនិយម