សេដ្ឋកិច្ច
ប្រធានមន្ទីរកសិកម្ម៖ ឆ្នាំនេះស្រូវស្រង៉ែ និងស្រូវសែនក្រអូប នៅបាត់ដំបងមានទីផ្សារល្អ
បច្ចុប្បន្នប្រជាកសិករនៅក្នុងខេត្តបាត់ដំបងកំពុងសម្រុកប្រមូលផលស្រូវស្រាលដើមដៃ ដែលជាប្រភេទស្រូវស្រង៉ែ និងស្រូវសែនក្រអូប។
លោក ឈឹម វជិរា ប្រធានមន្ទីរកសិកម្មរុក្ខាប្រមាញ់និងនេសាទ បានបញ្ជាក់ប្រាប់អ្នកសារព័ត៌មានថា យោងតាមរបាយការណ៍ដែលមន្ទីរទទួលបាន គឺនៅឆ្នាំនេះប្រជាកសិករបានដាំប្រភេទស្រូវស្រាលជាង ២២ ម៉ឺនហិចតា ហើយបច្ចុប្បន្ននេះការប្រមូលផលរបស់កសិករគឺបានចំនួន ២៣៥,០០០ហិចតាហើយ ដែលនៅសល់តែបន្តិចបន្តួចទៀតប៉ុណ្ណោះ ការសម្រុកប្រមូលផលរបស់ប្រជាកសិករនៅពេលនេះក៏ដោយសារតែតម្លៃទីផ្សារប្រភេទស្រូវស្រាលស្រូវស្រង៉ែ និងស្រូវសែនក្រអូបកំពុងមានតម្លៃខ្ពស់អាចទទួលយកបាន។
លោកប្រធានមន្ទីរកសិកម្មបានបន្ថែមថា ឆ្នាំនេះប្រភេទស្រូវស្រងែ គឺលក់បានតម្លៃ ១.២០៤រៀលក្នុងមួយគីឡូក្រាម បើប្រៀបធៀបនឹងឆ្នាំកន្លងទៅគឺមានការកើនឡើង ១៥០ រៀល ក្នុងមួយគីឡូក្រាម ។ ដោយឡែកប្រភេទស្រូវសែនក្រអូបគឺលក់បានតម្លៃ ១៣១៤ រៀល ក្នុងមួយគីឡូក្រាម បើប្រៀបធៀបទៅនឹងឆ្នាំកន្លងទៅគឺមានការកើនឡើង ១៩៤ រៀលក្នុងមួយគីឡូក្រាម។
លោកប្រធានមន្ទីរបានបញ្ជាក់ថា មានតែស្រូវស្រាលប្រភេទ OM ៥៤ ៥១ ប៉ុណ្ណោះដែលមានការធ្លាក់ថ្លៃគឺបញ្ហាមកពីប្រភេទស្រូវនេះមានតែឈ្មួញកណ្ដាលនិងឈ្មួញវៀតណាមប៉ុណ្ណោះដែលចុះមកទិញបន្តិចបន្តួច រីឯឈ្មួញធំៗនិងក្រុមហ៊ុនកែច្នៃអង្ករគេមិនទិញសោះឡើយ ដោយសារតែការនាំចេញទៅប្រទេសឥណ្ឌូនេស៊ីមានការកាត់បន្ថយច្រើនទៅលើប្រភេទស្រូវស្រាល OM ៥៤ ៥១ នេះ ។
ជាចុងក្រោយលោកប្រធានមន្ទីរកសិកម្មរុក្ខាប្រមាញ់និងនេសាទ បានឲ្យដឹងអំពីការប្រមូលផលស្រូវជាមធ្យមរបស់ប្រជាកសិករក្នុងខេត្តបាត់ដំបងទៅលើស្រូវបីប្រភេទគឺ ប្រភេទស្រូវស្រងែ ទិន្នផលជាមធ្យមក្នុងមួយហិចតាចាប់ពីរ ៤តោនកន្លះ ទៅ ៦តោន។ រីឯទិន្នផលស្រូវសែនក្រអូបក្នុងមួយហិចតាជាមធ្យមគឺ ៤តោនកន្លះ ។ ដោយឡែកប្រភេទស្រូវស្រាល OM ៥៤ ៥១ គឺអាចទទួលទិន្នផលក្នុងមួយហិចតាចាប់ពី ៤.៨ តោន ទៅ ៦តោនកន្លះ៕
អត្ថបទ ៖ សោ និយមរ័ត្ន
-
ព័ត៌មានជាតិ១ សប្តាហ៍ ago
ព្យុះ ប៊ីប៊ីនកា បានវិវត្តន៍ទៅជាព្យុះសង្ឃរា បន្តជះឥទ្ធិពលលើកម្ពុជា
-
ព័ត៌មានជាតិ៤ ថ្ងៃ ago
ព្យុះ ពូលឡាសាន ជាមួយវិសម្ពាធទាប នឹងវិវត្តន៍ទៅជាព្យុះទី១៥ បង្កើនឥទ្ធិពលខ្លាំងដល់កម្ពុជា
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ ago
ឡាវ បើកទំនប់ទឹកនៅខេត្ត Savannakhet
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ ago
អឺរ៉ុបកណ្តាលនិងខាងកើត ក៏កំពុងរងគ្រោះធ្ងន់ធ្ងរ ដោយទឹកជំនន់ដែរ
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ ago
វៀតណាម ប្រាប់ឲ្យពលរដ្ឋត្រៀមខ្លួន ព្រោះព្យុះថែមទៀត នឹងវាយប្រហារ ចុងខែនេះ
-
ព័ត៌មានជាតិ៣ ថ្ងៃ ago
Breaking News! កម្ពុជា សម្រេចដកខ្លួនចេញពីគម្រោងCLV-DTA
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ ago
ព្យុះកំបុងត្បូង នឹងវាយប្រហារប្រទេសថៃ នៅថ្ងៃសុក្រនេះ
-
ព័ត៌មានជាតិ៦ ថ្ងៃ ago
ព្យុះចំនួន២ នឹងវាយប្រហារក្នុងពេលតែមួយដែលមានឥទ្ធិពលខ្លាំងជាងមុន ជះឥទ្ធិពលលើកម្ពុជា