ព័ត៌មានអន្ដរជាតិ
ឥណ្ឌូណេស៊ីគ្រោងបិទរោងចក្រថាមពលធ្យូងថ្មចំនួន ៨០០ ដើម្បីសម្រេចគោលដៅអាកាសធាតុត្រឹមឆ្នាំ ២០៦០
ប្រទេសឥណ្ឌូណេស៊ីគ្រោងនឹងបិទរោងចក្រថាមពលធ្យូងថ្មចំនួន ៨០០ កន្លែង នៅឆ្នាំ ២០២៦ ដើម្បីជាផ្នែកមួយនៃការប្តេជ្ញាចិត្តរបស់ខ្លួនក្នុងការសម្រេចបាននូវគោលដៅគ្មានការបំភាយឧស្ម័នផ្ទះកញ្ចក់(NZE) ដោយនឹងជំនួសមកវិញដោយរោងចក្រថាមពលប្រើឧស្ម័ន និងប្រភពថាមពលជីវម៉ាស។ នេះបើតាមការចុះផ្សាយរបស់កាសែត Jakarta Globe។
នាយកគ្រប់គ្រងគម្រោង និងថាមពលកកើតឡើងវិញនៅក្រុមហ៊ុនអគ្គិសនីរដ្ឋ PLN លោក Wiluyo Kusdwiharto បានប្រកាសពីផែនការនេះក្នុងសម័យប្រជុំពេញអង្គនៃវេទិកានិរន្តរភាពអន្តរជាតិឥណ្ឌូណេស៊ីឆ្នាំ ២០២៤ (ISF) នៅទីក្រុងហ្សាកាតា កាលពីថ្ងៃព្រហស្បតិ៍សប្ដាហ៍មុន។
លោក Wiluyo បាននិយាយយ៉ាងដូច្នេះថា៖ «យើងមានផែនទីបង្ហាញផ្លូវច្បាស់លាស់សម្រាប់ឱ្យសម្រេចបាននូវគោលដៅគ្មានការបំភាយឧស្ម័ននៅឆ្នាំ ២០៦០ ដែលរួមមានការបិទរោងចក្រថាមពលធ្យូងថ្មចំនួន ៨០០ កន្លែង ដោយជំនួសមកវិញនូវរោងចក្រថាមពលដើរដោយឧស្ម័ន និងការអនុវត្តកម្មវិធីជីវម៉ាស»។
ទោះជាយ៉ាងណាក៏ដោយ លោក Wiluyo បានកត់សម្គាល់ថា ការសម្រេចបាននូវគោលដៅនេះនឹងតម្រូវឱ្យមានការវិនិយោគសំខាន់ៗ ដែលប៉ាន់ស្មានថាមានចន្លោះពី ៧០០ ប៊ីលានដុល្លារ ទៅ ១ ទ្រីលានដុល្លារ។ មូលនិធិនេះ នឹងគាំទ្រដល់ការអភិវឌ្ឍន៍ ៤២៣ ជីហ្គាវ៉ាត់ (GW) នៃអគ្គិសនីបៃតង ឬអគ្គិសនីទាញចេញពីថាមពលកកើតឡើងវិញ។
លោក Wiluyo ក៏បានគូសបញ្ជាក់ផងដែរ ពីកម្មវិធីកាត់ផ្ដាច់ការប្រើប្រាស់ប្រេងឆាំងរបស់ក្រុមហ៊ុន PLN ដែលមានគោលបំណងជំនួសរោងចក្រថាមពលម៉ាស៊ូត (PLTD) ជាមួយនឹងប្រភពថាមពលស្អាតជាងមុន។ នេះពាក់ព័ន្ធនឹងការបង្កើតរោងចក្រថាមពល «កូនកាត់» នៅទូទាំងប្រទេសឥណ្ឌូណេស៊ី ដោយរួមបញ្ចូលគ្នានូវប្រេងម៉ាស៊ូតជាមួយនឹងប្រភពថាមពលកកើតឡើងវិញដូចជាបន្ទះសូឡា និងថ្មអាគុយ៕
-
ព័ត៌មានជាតិ១ សប្តាហ៍ ago
ព្យុះ ប៊ីប៊ីនកា បានវិវត្តន៍ទៅជាព្យុះសង្ឃរា បន្តជះឥទ្ធិពលលើកម្ពុជា
-
ព័ត៌មានជាតិ៤ ថ្ងៃ ago
ព្យុះ ពូលឡាសាន ជាមួយវិសម្ពាធទាប នឹងវិវត្តន៍ទៅជាព្យុះទី១៥ បង្កើនឥទ្ធិពលខ្លាំងដល់កម្ពុជា
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ ago
ឡាវ បើកទំនប់ទឹកនៅខេត្ត Savannakhet
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ ago
អឺរ៉ុបកណ្តាលនិងខាងកើត ក៏កំពុងរងគ្រោះធ្ងន់ធ្ងរ ដោយទឹកជំនន់ដែរ
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ ago
វៀតណាម ប្រាប់ឲ្យពលរដ្ឋត្រៀមខ្លួន ព្រោះព្យុះថែមទៀត នឹងវាយប្រហារ ចុងខែនេះ
-
ព័ត៌មានជាតិ៣ ថ្ងៃ ago
Breaking News! កម្ពុជា សម្រេចដកខ្លួនចេញពីគម្រោងCLV-DTA
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ ago
ព្យុះកំបុងត្បូង នឹងវាយប្រហារប្រទេសថៃ នៅថ្ងៃសុក្រនេះ
-
ព័ត៌មានជាតិ៦ ថ្ងៃ ago
ព្យុះចំនួន២ នឹងវាយប្រហារក្នុងពេលតែមួយដែលមានឥទ្ធិពលខ្លាំងជាងមុន ជះឥទ្ធិពលលើកម្ពុជា