Connect with us

សេដ្ឋកិច្ច

ក្រុមហ៊ុនជាង ៣០០ មកពីជិត១០ប្រទេស ដាក់តាំងផលិតផល និងម៉ាកល្បីៗ ក្នុងពិព័រណ៍សំណង់នៅកោះពេជ្រ

បានផុស

នៅ

ក្រុមហ៊ុនជាតិ និងអន្តរជាតិប្រមាណជាង ៣០០ ក្រុមហ៊ុន មកពីប្រទេសសិង្ហបុរី ចិន ម៉ាឡេស៊ី កូរ៉េ ឥណ្ឌា តៃវ៉ាន់ ថៃ វៀតណាម និងកម្ពុជាបានដាក់តាំង ផលិតផល និងម៉ាកល្បីៗនៅក្នុងព្រិត្តិការណ៍ពិព័រណ៍វិស័យសំណង់ និងសម្ភារៈ​សាងសង់ខ្នាតអន្តរជាតិលំដាប់លេខ១ (CAMBUILD 2024) រយៈពេល៣ថ្ងៃចាប់ពីថ្ងៃទី១១ ដល់ថ្ងៃទី ១៣ ខែកញ្ញា ឆ្នាំ២០២៤ នៅមជ្ឈមណ្ឌលពិព័រណ៍ និងសន្និបាតកោះពេជ្រ។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

លោកស្រី Alice Lem នាយកផ្នែកអភិវឌ្ឍន៍អាជីវកម្ម ប្រចាំប្រទេសម៉ាឡេស៊ី និងកម្ពុជា នៃក្រុមហ៊ុន Informa Markets បានលើកឡើងថា ខេមបៀល ២០២៤ ជាព្រឹត្តិការណ៍បង្ហាញថេរវេលាផ្លាស់ប្តូរមួយសម្រាប់ឧស្សាហកម្មសំណង់របស់កម្ពុជាជាមួយនិងការដោះដូរកិច្ចសន្ទនា និងការផ្គូរផ្គង់កិច្ចសហប្រតិបត្តិការប្រកបដោយអត្ថន័យ។

ព្រឹត្តការណ៍នេះ មានបំណងជំរុញភាពជាដៃគូ និងការផ្លាស់ប្តូរចំណេះដឹងជាស្ពានតភ្ជាប់ឧស្សាហកម្មមួយនេះ ឲ្យមានកំណើនប្រកបដោយនិរន្តរភាព និងការច្នៃប្រឌិតសម្រាប់អនាគត។

លោកស្រី បានបញ្ជាក់ថា សារៈសំខាន់នៃការតាំងពិព័រណ៍នេះ ទទួលការគាំទ្រពីក្រសួងពាណិជ្ជកម្ម ក្រសួងដែនដីនគរូបនីយកម្ម និងសំណង់ ក្រសួងឧស្សាហកម្ម វិទ្យាសាស្ត្រ បច្ចេកវិទ្យា និងនវានុវត្តន៍ សមាគមអ្នកវិនិយោគអ្នកសាងសង់​និងស្ថាបត្យករកម្ពុជា គណៈវិស្វករកម្ពុជា សមាគមអ្នកផ្គត់ផ្គង់ទឹកស្អាតកម្ពុជា និងបណ្ឌិតសភាវិស្វកម្ម និងបច្ចេកវិទ្យាអាស៊ាន។

លោក សាយ សំអាល់ ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់បានថ្លែងបើកកម្មវិធីពិព័រណ៍ថាពិព័រណ៍ ខេមបៀល បានបង្ហាញនៃគំរូដ៍ល្អឥតខ្ចោះស្របតាមផែនការនិងគោលដៅរបស់រដ្ឋាភិបាល សម្រាប់ការអភិវឌ្ឍន៍ទីក្រុង និងពង្រីកហេដ្ឋារចនាសម្ព័ន្ធ ប្រកបដោយនិរន្តរភាព។

លោករដ្ឋមន្ត្រីបានបន្តថា វេទិកាដ៏សំខាន់នេះ ជាភស្ត័តាងសម្រាប់បង្ហាញនូវសក្តានុពលរបស់ប្រទេសកម្ពុជាដើម្បីទាក់ទាញអ្នកជំនាញក្នុងឧស្សាហកម្ម និងអ្នកវិនិយោគ ដែលត្រូវការដើម្បីសម្រេចបាននូវចក្ខុវិស័យរបស់កម្ពុជា។

គួរបញ្ជាក់ថា ពិព័រណ៍ឧស្សាហកម្មសំណង់ ខេមបៀល ២០២៤ មានការដាក់តាំងផលិតផល និងសេវាកម្មលើផ្នែកផ្សេងៗគ្នាចំនួន ៩វិស័យ មានដូចជា៖ វិស័យថាមពល, វិស័យទឹកស្អាត, វិស័យថាមពលដើរដោយព្រះអាទិត្យ, ប្រព័ន្ធសុវត្ថិភាព, ម៉ាស៊ីនត្រជាក់ និងគ្រឿងបន្ធុតខ្យល់, គ្រឿងចក្រ, ឧបករណ៍ធ្វើដោយដៃ, គ្រឿងសង្ហារឹម និងសំណង់បេតុង។

ពិព័រណ៍នេះក៏នឹងមានរៀបចំកម្មវិធីសិក្ខាសាលាបច្ចេកទេស នៃឧស្សាហកម្មពាក់ព័ន្ធពីសំណាក់អ្នកជំនាញ ដែលនឹងចែករំលែកលើប្រធានបទសំខាន់ៗ និងសន្និសីទស្តីពី “រួមគ្នាពន្លឿនការផ្គត់ផ្គង់ទឹក ដើម្បីឈានទៅដល់គោលដៅអភិវឌ្ឍន៍​​ប្រកបដោយចីរភាព ២០៣០” ដើម្បីបង្កើតឱកាសអ្នកចូលរួមបង្កើតទំនាក់ទំនងអាជីវកម្មថ្មី ស្វែងយល់ពីប្រភពផ្គត់ផ្គង់ សក្តានុពលនៃការវិត្តន៍ស្របតាមបច្ចេកវិទ្យា និងស្វែងរកដៃគូរបណ្តាក់ទុនជាដើម៕

អត្ថបទ៖ សំអឿន

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានជាតិ១០ នាទីutes មុន

សហភាពសហព័ន្ធយុវជនកម្ពុជាខេត្តកំពង់ចាម និងអ្នកស្ម័គ្រចិត្តជាច្រើននាក់ ចូលរួមបរិច្ចាគឈាមក្នុងថ្ងៃ១៤ កុម្ភៈ

ព័ត៌មានជាតិ១៩ នាទីutes មុន

មេដឹកនាំក្រុមយុវជនសង្គមស៊ីវិល ថ្កោលចំពោះគម្រោងវាយប្រហារដោយដ្រូន ចូលភូមិគ្រឹះរបស់សម្តេចតេជោ

សុខភាព២០ នាទីutes មុន

ទម្លាប់ទុកបាយសល់មិនត្រឹមត្រូវ ដូចនាំ​ជំងឺ​ចូលរាងកាយ​ដោយ​មិន​ដឹង​ខ្លួន

នយោបាយ២២ នាទីutes មុន

ក្រុមប្រឹក្សាធម្មនុញ្ញថាគម្រោងធ្វើឃាតសម្ដេចតេជោជាអំពើភេរវកម្មនិងបំពានរដ្ឋធម្មនុញ្ញ

ព័ត៌មានអន្ដរជាតិ២២ នាទីutes មុន

ឆេះ​ការដ្ឋាន​សំណង់​នៅ​កូរ៉េខាងត្បូង បណ្តាល​ឲ្យ​មនុស្ស​យ៉ាងតិច៦នាក់​ស្លាប់

Sokha Hotels

ព័ត៌មានពេញនិយម