Connect with us

ព័ត៌មានអន្ដរជាតិ

ចិនស្នើការចរចាជាមួយសហភាពអឺរ៉ុប ដើម្បីដោះស្រាយ​បញ្ហា​ពន្ធ​លើ​រថយន្តអគ្គិសនី​

បានផុស

នៅ

ប្រទេសចិនបានបន្ត​ផ្ដល់​សំណើសម្រាប់កិច្ចពិភាក្សាជាមួយគណៈកម្មការអឺរ៉ុប ដើម្បីដោះស្រាយ​​បញ្ហា​បន្ថែម​ពន្ធលើ​រថយន្ត​អគ្គិសនីនាំ​ចូល​ពី​ចិនរបស់​សហភាព​អឺរ៉ុប​​។ នេះ​បើ​តាម​ការ​ចុះ​ផ្សាយ​របស់​ទីភ្នាក់ងារ​សារព័ត៌មាន​រ៉យទ័រ​។ ​

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

ក្រសួងពាណិជ្ជកម្ម​ចិន​បាន​និយាយ​ក្នុង​សេចក្ដី​ថ្លែង​ការណ៍​ចេញ​ផ្សាយ​កាល​ពី​ថ្ងៃ​អង្គារ​ថា​ ​ក្នុងអំឡុងពេលកិច្ចប្រជុំជាមួយអគ្គនាយកគណៈកម្មការអឺរ៉ុបសម្រាប់ពាណិជ្ជកម្មនៅទីក្រុងប្រ៊ុចសែលកាលពីថ្ងៃចន្ទ អនុរដ្ឋមន្ត្រីពាណិជ្ជកម្មចិន​ លោក Li Fei បានថ្លែង​ថា ប្រទេសចិនមានឆន្ទៈក្នុងការចូលរួមក្នុងកិច្ចសន្ទនា និងការពិគ្រោះយោបល់។

បើ​តាម​រ៉យទ័រ​ កិច្ច​ប្រជុំ​រវាង​មន្រ្តី​ចិន​ និង​អឺរ៉ុប​ដដែល​ ​ធ្វើឡើង១ថ្ងៃមុនពេល​រ៉យទ័រ​រាយការណ៍​ថា​ សហភាព​រំពឹង​នឹង​កាត់ ​បន្ថយអត្រាពន្ធក្នុងសំណើរ​​ចុងក្រោយ​សម្រាប់​រថយន្ត​អគ្គិសនី​របស់​​ក្រុមហ៊ុនអាមេរិក​ Tesla ផលិត​នៅ ចិន​​ ​និងកាត់បន្ថយអត្រាការប្រាក់បន្តិចបន្តួចសម្រាប់រថយន្តអគ្គិសនីរបស់ចិនផ្សេងៗទៀត។

ក្រសួងពាណិជ្ជកម្ម​ចិនបានសង្កត់ធ្ងន់ថា ​ការប្រឆាំង​លើ​ការ​ឧបត្ថម្ភធន​រថយន្តអគ្គិសនី​ចិនគឺជា​បញ្ហា​ស្មុគស្មាញ និងបង្ហាញពីបញ្ហាប្រឈមសំខាន់ៗ​ដើម្បី​ឈាន​ដល់​កិច្ចព្រមព្រៀងមួយ។ ​យ៉ាង​ណា​មិញ​​ «ចិនមានឆន្ទៈបន្តធ្វើការយ៉ាងជិតស្និទ្ធជាមួយភាគីអឺរ៉ុប ដើម្បីឈានទៅដល់ដំណោះស្រាយដែលឆ្លើយតបនឹងផលប្រយោជន៍រួមរបស់ភាគីទាំង២ និងស្របតាមច្បាប់របស់អង្គការ​ពាណិជ្ជកម្ម​ពិភព​លោក​ (WTO) ដើម្បីលើកកម្ពស់ការអភិវឌ្ឍប្រកបដោយសុខភាពល្អ និងស្ថិរភាពនៃទំនាក់ទំនងសេដ្ឋកិច្ច និងពាណិជ្ជកម្មចិន-សហភាពអឺរ៉ុប»។ ​

កិច្ចខិតខំប្រឹងប្រែងចរចាជាថ្មីរបស់ប្រទេសចិន ធ្វើ​ឡើងនៅពេល​ចិន​​ទាម​ទារ​ឱ្យ​អឺរ៉ុប​លុប​ចោល​នូវ​វិធានការ​បន្ថែម​ពន្ធ​លើ​រថយន្តអគ្គិសនីរបស់​ខ្លួន​។ ​កាល​ពី​សប្តាហ៍​មុន ចិន​បាន​បង្ហាញ​ពី​ឆន្ទៈ​ក្នុង​ការ​បន្ធូរបន្ថយ​ភាព​តានតឹង​ ដោយ​ច្រាន​ចោល​ការ​ដាក់​វិធានការ​ប្រឆាំង​ការ​លក់​បង្ខូច​ថ្លៃ​បណ្តោះអាសន្ន​លើ​ផលិតផល​នាំ​ចូល​ពីអឺរ៉ុប​​​។ គណៈកម្មការអឺរ៉ុប គ្រោងនឹងបោះឆ្នោតនៅខែតុលា ថាតើត្រូវយកពន្ធបន្ថែមលើរថយន្តអគ្គិសនីដែលផលិតដោយចិនដែរ​ឬ​ទេ​៕ ​

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានអន្ដរជាតិ១៥ នាទីutes មុន

គណៈរដ្ឋមន្ត្រីថៃអនុម័ត​ បុណ្យបណ្តែត​​កន្ទោង​​ ក្នុងបញ្ជីភណ្ឌវប្បធម៌អរូបីរបស់យូណេស្កូ

ព័ត៌មានអន្ដរជាតិ៣៨ នាទីutes មុន

មីយ៉ាន់ម៉ា​​សុខចិត្ត​ដោះលែង​អ្នក​ទោស​នេសាទ​ថៃ​៤នាក់​ ក្រោយសម្របសម្រួល​ជិតកន្លះឆ្នាំ​​

ព័ត៌មានអន្ដរជាតិ៨ ម៉ោង មុន

​រូប​ភាព​រលំបាក់​អគារ​គួររន្ធត់​នៅថៃ ប៉ុន្តែ​​អាជ្ញាធរ​​បញ្ជាក់ថា​ ចំនួន​អ្នកស្លាប់​មាន៩នាក់​ដល់​ពេលនេះ​

ព័ត៌មានអន្ដរជាតិ៩ ម៉ោង មុន

​​រហូត​ដល់​ពេល​នេះ មីយ៉ាន់​ម៉ារកឃើញ​អ្នក​ស្លាប់​​​និងរបួស​ជិត​៩០០​នាក់​ក្នុងគ្រោះរញ្ជួយដី​

ព័ត៌មានជាតិ១១ ម៉ោង មុន

ក្រុមហ៊ុន​បច្ចេកវិទ្យា​ទំនើប​​ចិន ប្ដេជ្ញា​ជំរុញ​កម្មវិធី​សិក្សា TVET កម្ពុជា ឱ្យ​ស្រប​តាមស្តង់ដារ​សិក្សា​នៃ​ប្រទេសចិន និងអាល្លឺម៉ង់

ព័ត៌មានអន្ដរជាតិ១៦ ម៉ោង មុន

កម្មករសំណង់ ៤៣នាក់ ជាប់ក្រោមគំនរបាក់បែកនៃអគារ ដែលរលំក្នុងគ្រោះរញ្ជួយដីនៅ បាងកក

ក្រុងប៉ោយប៉ែត
សន្តិសុខសង្គម១៥ ម៉ោង មុន

ការដ្ឋានសំណង់អគារខ្ពស់ៗមួយចំនួនក្នុងក្រុងប៉ោយប៉ែតត្រូវបានផ្អាក និងជម្លៀសកម្មករចេញក្រៅ

ព័ត៌មានអន្ដរជាតិ១៦ ម៉ោង មុន

ការ​ខូចខាត​បឋម ព្រោះ​គ្រោះរញ្ជួយដីដ៏ខ្លាំងក្លា​ដែល​វាយប្រហារអាស៊ីអាគ្នេយ៍

ព័ត៌មានអន្ដរជាតិ១៦ ម៉ោង មុន

នាយករដ្ឋមន្ត្រី​ថៃ ដាក់​ចេញ​បទបញ្ជា​​បន្ទាន់ដើម្បី​គ្រប់គ្រង់​គ្រោះរញ្ជួយដី​

ព័ត៌មានអន្ដរជាតិ១៧ ម៉ោង មុន

អាស៊ីអាគ្នេយ៍ច្រើនប្រទេសជួបរញ្ជួយដី ប៉ុន្តែ ថៃនិងមីយ៉ាន់ម៉ា ធ្ងន់ជាងគេ 

Sokha Hotels

ព័ត៌មានពេញនិយម