Connect with us

សេដ្ឋកិច្ច

ការប្រមូលផលស្វាយចន្ទីសម្រេចបាន ៨៧ ម៉ឺនតោន ក្នុងរយៈពេល ៨ ខែ

បានផុស

នៅ

គិតចាប់ពីខែមករា ដល់ខែសីហា ឆ្នាំ ២០២៤ ការប្រមូលផលស្វាយចន្ទីកម្ពុជា​សម្រេច​បាន​ប្រមា​ណ​ ៨៧ ម៉ឺនតោន ក្នុងនោះនាំចេញទៅវៀតណាមជិត ៨០ ម៉ឺនតោន គិតជាទឹក​ប្រាក់​ប្រមា​ណ​ ១ ពាន់ ២ រយលានដុល្លារ។ នេះបើយោងតាមសមាគមស្វាយចន្ទីកម្ពុជា។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

លោក អួន ស៊ីឡុត ប្រធានសមាគមស្វាយចន្ទីកម្ពុជា ប្រាប់កម្ពុជាថ្មីនៅថ្ងៃទី ១០ ខែកញ្ញា ឆ្នាំ ២០២៤ នេះថា រយៈពេល ៨ ខែកន្លងមកនេះ ទិន្នផលដែលប្រមូលបានប្រមាណ ៨៧ ម៉ឺនតោន នៃការផលិតទូទៅ ក្នុងនោះនាំចេញទៅវៀតណាមប្រមាណ ៨០ ម៉ឺនតោន ដែលមានទឹក​ប្រាក់​ប្រមាណ ១ ពាន់ ២ រយលានដុល្លារ។

លោក អួន ស៊ីឡុត បានឱ្យដឹងថា៖ «នៅពេលស្វាយចន្ទីធ្លាក់ថ្លៃ នៅចុងខែកុម្ភៈ ឆ្នាំនេះ សមាគម​បាន​ប្រកាសឱ្យសមាជិករបស់ខ្លួនចាប់ផ្ដើមហាលគ្រាប់ទុក ដើម្បីកុំឱ្យគាត់លក់ប្រជែង​ជាមួយ​កសិករ​​​ទូទៅ ហើយនៅពេលដែលគាត់ហាលទុក ធ្វើឱ្យលំហូរ​គ្រាប់ស្រស់​ថយចុះរហូតដល់ ៣២% ដែលធ្វើឱ្យតម្លៃគ្រាប់សើមចាប់ផ្ដើមកើនឡើង យើងគិតថា រយៈពេល ១៥ ឆ្នាំនេះ មិន​ដែល​ឡើងថ្លៃនៅខែមេសាទេ ប៉ុន្តែដោយសារការរួបរួមគ្នារវាងសមាជិក និងសមាគម​ក្នុងការមើល​ទីផ្សារ ការវាយតម្លៃត្រឹមត្រូវ ធ្វើឱ្យកសិករទទួលផល»។​

បច្ចុប្បន្នតម្លៃគ្រាប់ស្វាយចន្ទីបានធ្លាក់ចុះ​បន្តិច ដោយលក់បាន ១៥៧០ ដុល្លារ ក្នុងមួយតោន។

យោងតាមក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ កម្ពុជាមានផ្ទៃដីដាំចន្ទីដាំចន្ទី ៧០ ម៉ឺនហិកតា ក្នុងនោះផ្ទៃដីដែលប្រមូលផលចំនួន ៥៨ ម៉ឺន ហិកតា និងជាង ១០ ម៉ឺនហិកតាទៀត​ជាផ្ទៃដី​ដាំ​ដុះ​ថ្មី​៕

អត្ថបទ៖ ឡេង ដេត

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានអន្ដរជាតិ២៤ ម៉ោង មុន

អាមេរិកទៀតហើយ! យន្តហោះមួយគ្រឿង បើកទៅបុកយន្តហោះមួយគ្រឿងទៀត 

ព័ត៌មានអន្ដរជាតិ២១ ម៉ោង មុន

មនុស្ស៥៥នាក់ស្លាប់ក្នុងហេតុការណ៍រថយន្តក្រុងធ្លាក់ចូលជ្រោះនៅ​ហ្គាតេម៉ាឡា

ព័ត៌មានអន្ដរជាតិ១៨ ម៉ោង មុន

ត្រាំ ទារឲ្យអ៊ុយក្រែន សងប្រាក់ ៥០០ពាន់លានដុល្លារ មកវិញ

ព័ត៌មានអន្ដរជាតិ២៤ ម៉ោង មុន

ត្រាំ គំរាម​ហាម៉ាស​ឲ្យ​ដោះលែង​ចំណាប់ខ្មាំង​ទាំង​អស់​ត្រឹម​ថ្ងៃ​សៅរ៍ បើ​មិន​ដូច្នោះ​លុប​បទ​ឈប់បាញ់ រួច​វាយ​កម្ទេច​ក្រុម​នេះ​តែ​ម្ដង

ព័ត៌មានអន្ដរជាតិ១៨ ម៉ោង មុន

ស្លាប់៤នាក់ និងបាត់ខ្លួន៣នាក់​ក្នុង​ហេតុការណ៍​ក្រឡាប់ទូក​ដោយសារខ្យល់​​​ខ្លាំង​និងរលក​ធំ​ៗ​​នៅ​​ឥណ្ឌូណេស៊ី

Sokha Hotels

ព័ត៌មានពេញនិយម