ព័ត៌មានជាតិ
រដ្ឋមន្រ្តីក្រសួងទេសចរណ៍រំពឹងថាក្រុមហ៊ុនអាមេរិក VISA នឹងចូលរួមចំណែកដល់ការទាក់ទាញភ្ញៀវទេសចរអន្តរជាតិមកកាន់កម្ពុជា
លោក សុខ សូកេន រដ្ឋមន្រ្តីក្រសួងទេសចរណ៍បានថ្លែងនៅថ្ងៃទី១០ ខែកញ្ញាថាក្រុមហ៊ុនទូទាត់លំដាប់អន្តរជាតិរបស់អាមេរិក VISA Worldwide នឹងជួយទាក់ទាញភ្ញៀវទេសចរអន្តរជាតិមកកាន់ប្រទេសកម្ពុជាកាន់តែច្រើនបន្ថែមទៀត ជាពិសេសការសម្រួលដល់ការទូទាត់របស់ពួកគេអំឡុងពេលទស្សនាកម្ពុជា។
![](https://www.kampucheathmey.com/wp-content/uploads/2024/09/c-5-1024x614.jpg)
ថ្លែងក្នុងកម្មវិធីចុះហត្ថលេខាភាពជាដៃគូយុទ្ធសាស្ត្រជាមួយ VISAនៅរសៀលថ្ងៃទី១០ខែកញ្ញាថា លោក សុខ សូកេនថាក្រសួងទេសចរណ៍មានចក្ខុវិស័យច្បាស់លាស់ក្នុងការរួមចំណែកពង្រឹងកិត្យានុភាពនិងភាពធន់របស់កម្ពុជា តាមរយៈការប្រែក្លាយកម្ពុជា ជាគោលដៅទេសចរណ៍ឈានមុខប្រកបដោយភាពសម្បូរបែប ពោរពេញដោយកាលានុវត្តភាព និងភាពកក់ក្តៅ។
លោកបានថ្លែងបញ្ជាក់ ៖ក្រសួងបានប្តេជ្ញាចិត្តសម្រាប់កិច្ចសហការជាយុទ្ធសាស្ត្រ នវានុវត្តន៍ និងការផ្តោតទៅលើអនាគតសម្រាប់វិស័យទេសចរណ៍ដែលមានថាមពល ការប្រកួតប្រជែង និងនិរន្តរភាពនៅកម្ពុជា ហើយថែមទាំងលើកទឹកចិត្តឱ្យមានការចូលរួមពីគ្រប់ភាគីពាក់ព័ន្ធ រួមទាំងវិស័យឯកជន ទាំងជាតិ និងអន្តរជាតិផងដែរ។ ក្រុមប្រឹក្សាភិបាលសិក្សាទីផ្សារ និងផ្សព្វផ្សាយទេសចរណ៍កម្ពុជា (CTB) គឺជាយន្តការស្ថាប័នមួយដ៏អំណោយផល និងបើកចំហដែលអាចឱ្យវិស័យឯកជនចូលរួមយ៉ាងពេញលេញជាមួយរាជរដ្ឋាភិបាលក្នុងការលើកកម្ពស់ការអភិវឌ្ឍវិស័យទេសចរណ៍នៅកម្ពុជា។
លោករដ្ឋមន្រ្តីថ្លែងថា៖«តាមរយៈ MOU នេះ ខ្ញុំជឿជាក់យ៉ាងមុតមាំថា ភាពជាដៃគូយុទ្ធសាស្ត្រជាមួយ VISA នឹងក្លាយជាយន្តការដ៏សំខាន់ និងជាផ្លែផ្កាសម្រាប់ជួយយើងឱ្យសម្រេចបាននូវចក្ខុវិស័យរបស់យើង។ ការយល់ដឹង និងជំនាញដែល VISA នាំមក នឹងជួយយើងកែលម្អ និងលើកកម្ពស់កិត្តិនាមវិស័យទេសចរណ៍របស់យើង ដើម្បីបំពេញតម្រូវការទីផ្សារពិភពលោក»។
![](https://www.kampucheathmey.com/wp-content/uploads/2024/09/Angkor-Wat1.png)
លោកថា ភាពជាដៃគូនេះគាំទ្រដល់កិច្ចខិតខំប្រឹងប្រែងរបស់យើងក្នុងការលើកកម្ពស់គុណភាពនៃបទពិសោធធ្វើដំណើរក្នុងប្រទេសកម្ពុជា ដោយធានាថាពួកគេមិនត្រឹមតែទទួលបានការយល់ដឹងទូលំទូលាយលើផ្នែកវប្បធម៌ប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងភ្ជាប់ទំនាក់ទំនងតាមប្រព័ន្ធឌីជីថលផងដែរ។ «កិច្ចសហការលើបរិវត្តកម្មឌីជីថល និង ជាពិសេសលើការកសាងសមត្ថភាព បានឆ្លុះបញ្ចាំងពីការប្តេជ្ញាចិត្តរបស់យើងចំពោះការអភិវឌ្ឍស្ថាប័ន ដែលជាចំណុចស្នូលនៃសមត្ថភាពរបស់យើងក្នុងការធ្វើដំណើរឆ្លងកាត់ភាពស្មុគស្មាញនៃទិដ្ឋភាពទេសចរណ៍ទំនើប»។
លោករដ្ឋមន្រ្តីបានលើកឡើងបន្ថែមទៀតថា៖«ជាមួយនឹងការចូលប្រើប្រាស់ទិន្នន័យ និងការយល់ដឹងជាសកលដ៏ទូលំទូលាយរបស់ VISA ក្រសួងនឹងអាចតាមដាននិន្នាការ កំណត់ទីផ្សារដែលកំពុងរីកចម្រើន និងទទួលបានការយល់ដឹងកាន់តែស៊ីជម្រៅអំពីអាកប្បកិរិយាអ្នកប្រើប្រាស់។ ការយល់ដឹងទាំងនេះនឹងអនុញ្ញាតឱ្យយើងកែសម្រួលឱ្យបានកាន់តែល្អប្រសើរនូវសេវាទេសចរណ៍របស់យើង ឱ្យស្របទៅតាមចំណូលចិត្តរបស់អ្នកធ្វើដំណើរ»។
![](https://www.kampucheathmey.com/wp-content/uploads/2024/09/Angkor6.jpg)
លោក Arturo Planell នាយកគ្រប់គ្រងប្រចាំតំបន់ អាស៊ីអាគ្នេយ៍នៃក្រុមហ៊ុន Visa មានប្រសាសន៍ថា៖«Visa មានសេចក្តីសោមនស្សរីករាយក្នុងការសហការជាមួយក្រសួងទេសចរណ៍ ដើម្បីគាំទ្រដល់ការរីកលូតលាស់យ៉ាងឆាប់រហ័សនៃវិស័យទេសចរណ៍នៅកម្ពុជា។ ការដឹកនាំរបស់ក្រសួងគឺជាមូលដ្ឋានគ្រឹះក្នុងការស្តារវិស័យទេសចរណ៍នៅក្នុងប្រទេស ហើយវាជាកិត្តិយសសម្រាប់ Visa ក្នុងការជួយពន្លឿនកិច្ចខិតខំប្រឹងប្រែងនោះ។
លោកបានថ្លែងថា៖«យើងទន្ទឹងរង់ចាំកិច្ចសហការយ៉ាងជិតស្និទ្ធជាមួយក្រសួងទេសចរណ៍ ដោយសារតែក្រសួងនឹងដឹកនាំជំរុញភាពប្រសើរឡើងនៃការអភិវឌ្ឍន៍កំណើន និងជំរុញកំណើនសេដ្ឋកិច្ចសម្រាប់ប្រទេសកម្ពុជា»។
ប្រទេសកម្ពុជាបានទាក់ទាញភ្ញៀវទេសចរបរទេសចំនួន ៣,៧៤ លាននាក់ក្នុងរយៈពេល ៧ខែនៃឆ្នាំ ២០២៤ កើនឡើង ២៣ ភាគរយដោយកើនពីជិត ៣,០៤ លាននាក់ក្នុងរយៈពេលដូចគ្នាកាលពីឆ្នាំមុន ដែលភ្ញៀវភាគច្រើនគឺមិនពីប្រទេសក្នុងតំបន់។ នេះបើយោងតាមរបាយការណ៍របស់ក្រសួងទេចរណ៍៕
![](https://kampucheathmey.com/wp-content/uploads/2020/12/1-01-2-01-1.png)
-
សន្តិសុខសង្គម២៤ ម៉ោង ago
Breaking News៖ អគ្គិភ័យកំពុងឆេះក្លឹបមួយកន្លែងនៅជិតវត្តឬស្សីសាញ់(មានវីដេអូ)
-
ព័ត៌មានជាតិ២៤ ម៉ោង ago
ព័ត៌មានបន្ថែម៖ មានមនុស្ស៣នាក់រងរបួសក្នុងហេតុការណ៍ឆេះក្លឹប
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ ago
ការស្លាប់របស់ពិធីការនី កូរ៉េ ដោយសារតែទ្រាំទ្រសម្ពាធ និងការធ្វើបាបពីមិត្តរួមការងារលែងបាន
-
ព័ត៌មានជាតិ៧ ថ្ងៃ ago
ជនជាតិខ្មែរជិត២ពាន់នាក់ស្ថិតក្នុងបញ្ជីអ្នកត្រូវបណ្ដេញចេញពីអាមេរិក
-
សន្តិសុខសង្គម៦ ថ្ងៃ ago
Update! ដុំដែក៣ដុំដែលធ្លាក់បុកទម្លុះប្លង់សេផ្ទះប្រជាពលរដ្ឋ គឺកើតចេញពីផ្ទុះម៉ូទ័រស្តុកប្រេងរបស់ឧកញ៉ាម្នាក់
-
ព័ត៌មានជាតិ៦ ថ្ងៃ ago
សម្ដេចតេជោ ស្នើឱ្យតុលាការចាត់ការលើសំណុំរឿង Mr Seth អ្នករៀបចំធ្វើបាតុកម្ម ១៨ សីហា ក្រោយបុគ្គលនេះក្បត់សន្យា
-
ជីវិតកម្សាន្ដ៥ ថ្ងៃ ago
បានឱកាសចូលសម្តែងជាថ្មី តាចេក ស៊ូកើយអង្រឹងនៅចេតីយ៍រង់ចាំថតរឿងខ្មោច
-
បច្ចេកវិទ្យា៥ ថ្ងៃ ago
ធ្វើម៉េច ទើបធ្វើឱ្យទូរស័ព្ទដៃ នៅតែកាន់ថ្មបានល្អ ទោះប្រើយូរក៏ដោយ?