Connect with us

ព័ត៌មានជាតិ

VISA នឹងចូលរួមគាំទ្រគម្រោង Bakong Tourists App ជំរុញកំណើនទេសចរអន្តរជាតិនៅកម្ពុជា

បានផុស

នៅ

ក្រុមហ៊ុនប័ណ្ណទូទាត់យក្សរបស់អាមេរិក VISA Worldwide នឹងចូលរួមសហការជាមួយ​ធនាគារជាតិ​នៃកម្ពុជា (NBC) ដើម្បីរួមចំណែកគាំទ្រលើប្រតិបត្តិការនៃបាគងសម្រាប់ទេសចរ (Bakong Tourists App) ដែលត្រូវបានដាក់ឱ្យដំណើការកាលពីពេលថ្មីៗនេះ។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

ក្នុងជំនួបជាមួយលោកជំទាវបណ្ឌិត ជា សិរី ទេសាភិបាល NBC ​ កាលពីថ្ងៃទី ១០ខែកញ្ញានៅ NBC ​​​លោក Arturo Planell អនុប្រធានជាន់ខ្ពស់ និងជានាយកប្រចាំតំបន់អាស៊ីអាគ្នេយ៍ បានសាទរចំពោះវឌ្ឍនភាពនៃការអភិវឌ្ឍប្រព័ន្ធទូទាត់សងប្រាក់របស់ធនាគារជាតិនៃកម្ពុជា ជាពិសេសប្រតិបត្តិការប្រព័ន្ធបាគង Bakong និងបាគងសម្រាប់ទេសចរ (Bakong Tourists App) ដែលត្រូវបានដាក់ឱ្យដំណើរការកាលពីថ្មីៗនេះ។

លោកក៏បានបញ្ជាក់ថា៖«Visa បានត្រៀមខ្លួនគាំទ្រក្នុងដំណើរការគម្រោងនេះ សំដៅចូលរួមចំណែកជំរុញកំណើនទេសចរអន្តរជាតិនៅកម្ពុជា និងលើកកម្ពស់ការទូទាត់ជាប្រាក់រៀលផងដែរ»។

​ លោកស្រីបណ្ឌិត ជា សិរី ​ការគាំទ្រគំនិតផ្តួចផ្តើមនានាទាក់ទងប្រព័ន្ធទូទាត់សងប្រាក់នៅកម្ពុជា និងបានរំលេចពីលទ្ធភាពនៃការប្រើប្រាស់ទិន្នន័យប្រតិបត្តិការទូទាត់នេះ សម្រាប់ការវិភាគពីឥរិយាបថចំណាយរបស់ភ្ញៀវទេសចរ សំដៅបង្កើតជាមូលដ្ឋានរឹងមាំ ក្នុងការរៀបចំយុទ្ធសាស្រ្តទាក់ទាញទេសចរឱ្យមកទស្សនាកម្ពុជាកាន់តែច្រើនថែមទៀត។

លោកស្រីបណ្ឌិត ក៏បានលើកឡើងពីវិសាលភាពនៃការប្រើប្រាស់កម្មវិធីទូរស័ព្ទបាគងសម្រាប់ទេសចរ ដែលអាចប្រើប្រាស់នៅប្រទេសដែលកម្ពុជាបានតភ្ជាប់ប្រព័ន្ធទូទាត់ជាមួយដូចជា ប្រទេសថៃ វៀតណាម និងឡាវ និងបណ្តាប្រទេសជាច្រើនទៀតនាពេលឆាប់ៗខាងមុខ។

ថ្លែងក្នុងកម្មវិធីដាក់​ឱ្យដំណើរការបឋម កម្មវិ​ធីទូទាត់​បាគងទេសចរ “Bakong Tourist​ App”កាលពីថ្ងៃទី១៩ខែសីហាកន្លងទៅនេះ លោកស្រីបណ្ឌិត ជា សិរី​ថា គិតត្រឹមឆមាសទី១ ឆ្នាំ២០២៤ នេះ ប្រព័ន្ធបាគងមានសមាជិកសរុបចំនួន ៧២ គ្រឹះស្ថាន ក្នុងនោះមានគ្រឹះស្ថានចំនួន ៦០ បានដាក់ឱ្យដំណើរការជាផ្លូវការ និងគ្រឹះស្ថានចំនួន ១២ ទៀតបាននិងកំពុងបន្តធ្វើសន្ធានកម្មប្រព័ន្ធ។

លោកស្រីបណ្ឌិតបានគូសបញ្ជាក់ទៀតថា​ចំពោះប្រតិបត្តិការផ្ទេរប្រាក់ និងទូទាត់ដែលធ្វើឡើងតាមរយៈប្រព័ន្ធបាគងមានចំនួន២២២,៤៣លានប្រតិបត្តិការ (ក្នុងនោះ ៩៨,០៥ លានប្រតិបត្តិការ ជាប្រាក់រៀល និង ១២៤,៣៨លានប្រតិបត្តិការជាប្រាក់ដុល្លារ) និងមានទំហំជាប្រាក់រៀលចំនួន៧៧,៣៦ ទ្រីលានរៀល និងជាប្រាក់ដុល្លារអាមេរិកចំនួន៤៦,៣៣ប៊ីលានដុល្លារ។​

លោកស្រីបណ្ឌិតបានថ្លែងថា៖«ផ្អែកលើទិន្នន័យខាងលើបង្ហាញថា ប្រតិបត្តិការទូទាត់សងប្រាក់ជាអេឡិចត្រូនិកតាមប្រព័ន្ធបាគង និងKHQR ទទួលបានការពេញនិយមក្នុងការប្រើប្រាស់យ៉ាង​ឆាប់​រហ័សក្នុងចំណោមសាធារណជន ដែលបានលើកទឹកចិត្ត​ឱ្យធនាគារជាតិនៃកម្ពុជាបន្តអភិវឌ្ឍប្រព័ន្ធបាគ​ងនៅក្នុងជំហានបន្ទាប់ ក្រោយពីបានដាក់ដំណើរការប្រកបដោយភាពជោគជ័យ ដើម្បីឱ្យប្រព័ន្ធបាគងអាចបំ​ពេ​ញ​មុខងារ​កាន់តែសម្បូរបែប អាច​សម្រួល​ដល់សាធារណជនជាតិ និងអន្តរជាតិ ​ធ្វើប្រតិបត្តិការទូទាត់ឌីជីថល ប្រកបដោយបរិយាបន្ន»៕​

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានជាតិ២ ម៉ោង មុន

លោក​សន្តិបណ្ឌិត នេត សាវឿន អញ្ជើញ​បិទ​វគ្គបណ្តុះបណ្តាលកម្រិត​បឋមវិជ្ជាជីវៈនគរបាល ជំនាន់ទី១៨ លើកទី៣

សន្តិសុខសង្គម៣ ម៉ោង មុន

នគរបាលច្បារអំពៅទី២ ឆ្មក់​ចាប់​អ្នក​លេង​អាប៉ោង ដក​ហូត​បាន​វត្ថុតាង​មួយ​ចំនួន

ព័ត៌មានជាតិ៤ ម៉ោង មុន

លោក​នេត្រ ភក្ត្រា លើកទឹកចិត្ត​ឱ្យក្រុមហ៊ុន Tik Tok ពង្រឹងស្តង់ដារសហគន៍ ដើម្បី​ចូលរួម​លើក​កម្ពស់​សុវត្ថិភាព​ព័ត៌មាន​អ្នកប្រើប្រាស់

ព័ត៌មានជាតិ៦ ម៉ោង មុន

អ្នកវិភាគ៖ ដំណើរសម រង្ស៊ីទៅអាមេរិក គឺជារូបភាពនយោបាយប្រជាភិថុតិ និងបោកប្រាស់អ្នកគាំទ្ររបស់ខ្លួន

ព័ត៌មានអន្ដរជាតិ៨ ម៉ោង មុន

ត្រី Blobfish ក្លាយជាសត្វមានរូប​អាក្រក់បំផុតក្នុងពិភពលោក

ព័ត៌មានអន្ដរជាតិ៩ ម៉ោង មុន

និយាយជាមួយពូទីនចប់ភ្លាម ត្រាំ ថា បើផ្ទុះសង្គ្រាមលោកលើកទី៣ ទ័ពអាមេរិក ក៏អាចចូលប្រយុទ្ធដែរ

ព័ត៌មានជាតិ១៧ ម៉ោង មុន

ព្រះតេជគុណ ជួន កក្កដា គ្រោងលាចាកសិក្ខាបទនៅព្រឹកនេះ

ព័ត៌មានអន្ដរជាតិ១៤ ម៉ោង មុន

ហ៊ូធី បាញ់​មីស៊ីល​ដាក់​អ៊ីស្រាអែល ក្រោយហ្គាហ្សា​ផ្ទុះ​អាវុធ​ឡើង​វិញស្លាប់​មនុស្ស​ជាង​៤០០​នាក់

ព័ត៌មានអន្ដរជាតិ១២ ម៉ោង មុន

ប្រជាជនថៃមកពី១៩​ខេត្ត តវ៉ា​ដោយ​ដឹកត្រី​ទីឡាព្យ៉ា​​ថ្ពាល់​ខ្មៅចាក់នៅមុខវិមានរដ្ឋាភិបាល

ព័ត៌មានអន្ដរជាតិ១៨ ម៉ោង មុន

ពូទីន ព្រមឈប់បាញ់តែលើសំណង់ហេដ្ឋារចនាសម្ព័ន្ធ និងរោងចក្រថាមពលអ៊ុយក្រែន ប៉ុណ្ណោះ

Sokha Hotels

ព័ត៌មានពេញនិយម