Connect with us

ព័ត៌មានអន្ដរជាតិ

ឥណ្ឌា​គ្រោង​ដាក់​ពន្ធ​រហូតដល់ ៣០ ភាគរយ លើ​ដែកថែបនាំ​ចូល​ពី​ចិន​ និង​វៀតណាម

បានផុស

នៅ

ឯកសារ​ពី​ក្រសួងហិរញ្ញវត្ថុឥណ្ឌាបានបង្ហាញថា ប្រទេសឥណ្ឌានឹងដាក់ពន្ធចន្លោះពី ១២-៣០ ភាគរយ​ លើ​​ផលិតផលដែកមួយចំនួនដែលនាំចូលពីប្រទេសចិន និងវៀតណាម ក្នុងគោលបំណងដើម្បីការពារ និងជំរុញឧស្សាហកម្មក្នុងស្រុក។ នេះ​​បើ​តាម​ការ​ចុះ​ផ្សាយ​របស់​ទីភ្នាក់ងារសារព័ត៌មាន​រ៉យទ័រ​។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

​ឯកសារ​​ដែល​ចេញ​ផ្សាយ​កាល​ពី​ថ្ងៃ​អង្គារ​ ​​បានបង្ហាញថា ​ដែកថែប​ដែល​នាំ​ចូល​ចិន ដែលជាប្រទេសផលិតដែកថែបដ៏ធំបំផុតរបស់ពិភពលោក និងប្រទេសវៀតណាម នឹងត្រូវជាប់ពន្ធសម្រាប់រយៈពេល ៥ ឆ្នាំតទៅ​ខាងមុខ។

គេ​មើលឃើញ​ថា​ ការ​ដាក់​​បន្ធ​បែប​នេះ​ធ្វើ​ឡើង​ក្នុង​លំនាំ​ដូច​លោក​ខាង​លិច​ចំពោះ​ចិន​ ដែល​គេ​ចាត់​ទុក​ថា​វា​ជា​គោលនយោបាយ​ពាណិជ្ជកម្ម​បែប​ការពារ​និយម​ ខណៈ​ប្រទេស​ផ្សេង​ៗ​ត្អូញត្អែរ​ និង​ស៊ើប​អង្កេត​ប្រឆាំង​ការ​លក់​បង្ខូច​តម្លៃ​លើ​ដែក​ថែប​នាំចូល​ពី​ចិន​ និង​វៀតណាម​ដូច​គ្នា​។

បច្ចុប្បន្ន​ ទំនាក់ទំនងរវាងប្រទេសឥណ្ឌា​ និងចិន ​​ស្ថិត​នៅ​ក្នុង​ភាព​តានតឹងចាប់តាំងពីយោធារបស់​ប្រទេស​ទាំង​២​បានប៉ះទង្គិចគ្នានៅតាមព្រំដែន​ក្នុងឆ្នាំ ២០២០​ ដែលជំរុញឱ្យទីក្រុងញូវដេលីរឹតបន្តឹងការត្រួតពិនិត្យការវិនិយោគរបស់ចិន និងបញ្ឈប់គម្រោងធំៗក្នុង​ស្រុក​ឥណ្ឌា​ផ្សេង​ៗ​។

ទោះបីជាយ៉ាងណាក៏ដោយ រដ្ឋមន្ត្រីការបរទេសឥណ្ឌា លោក Subrahmanyam Jaishankar បាននិយាយកាលពីថ្ងៃអង្គារថា ឥណ្ឌា​មិន​បិទ​ទ្វារ​ចំពោះ​ជំនួញ​ពី​ចិន​នោះ​ទេ​​។ ហើយ​ជុំ​វិញ​វៀតណាម​វិញ​ រដ្ឋាភិបាល​ឥណ្ឌា​បាន​ផ្តួចផ្តើម​ការ​ស៊ើបអង្កេត​ប្រឆាំង​ការ​​លក់​បង្ខូច​តម្លៃ​ផលិតផល​ដែកថែប​មួយ​ចំនួន​នាំ​ចូល​ពី​ប្រទេស​នេះ​។ ​

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានអន្ដរជាតិ៩ នាទីutes មុន

គណៈរដ្ឋមន្ត្រីថៃអនុម័ត​ បុណ្យបណ្តែត​​កន្ទោង​​ ក្នុងបញ្ជីភណ្ឌវប្បធម៌អរូបីរបស់យូណេស្កូ

ព័ត៌មានអន្ដរជាតិ៣២ នាទីutes មុន

មីយ៉ាន់ម៉ា​​សុខចិត្ត​ដោះលែង​អ្នក​ទោស​នេសាទ​ថៃ​៤នាក់​ ក្រោយសម្របសម្រួល​ជិតកន្លះឆ្នាំ​​

ព័ត៌មានអន្ដរជាតិ៨ ម៉ោង មុន

​រូប​ភាព​រលំបាក់​អគារ​គួររន្ធត់​នៅថៃ ប៉ុន្តែ​​អាជ្ញាធរ​​បញ្ជាក់ថា​ ចំនួន​អ្នកស្លាប់​មាន៩នាក់​ដល់​ពេលនេះ​

ព័ត៌មានអន្ដរជាតិ៩ ម៉ោង មុន

​​រហូត​ដល់​ពេល​នេះ មីយ៉ាន់​ម៉ារកឃើញ​អ្នក​ស្លាប់​​​និងរបួស​ជិត​៩០០​នាក់​ក្នុងគ្រោះរញ្ជួយដី​

ព័ត៌មានជាតិ១១ ម៉ោង មុន

ក្រុមហ៊ុន​បច្ចេកវិទ្យា​ទំនើប​​ចិន ប្ដេជ្ញា​ជំរុញ​កម្មវិធី​សិក្សា TVET កម្ពុជា ឱ្យ​ស្រប​តាមស្តង់ដារ​សិក្សា​នៃ​ប្រទេសចិន និងអាល្លឺម៉ង់

ព័ត៌មានអន្ដរជាតិ១៦ ម៉ោង មុន

កម្មករសំណង់ ៤៣នាក់ ជាប់ក្រោមគំនរបាក់បែកនៃអគារ ដែលរលំក្នុងគ្រោះរញ្ជួយដីនៅ បាងកក

ក្រុងប៉ោយប៉ែត
សន្តិសុខសង្គម១៥ ម៉ោង មុន

ការដ្ឋានសំណង់អគារខ្ពស់ៗមួយចំនួនក្នុងក្រុងប៉ោយប៉ែតត្រូវបានផ្អាក និងជម្លៀសកម្មករចេញក្រៅ

ព័ត៌មានអន្ដរជាតិ១៦ ម៉ោង មុន

ការ​ខូចខាត​បឋម ព្រោះ​គ្រោះរញ្ជួយដីដ៏ខ្លាំងក្លា​ដែល​វាយប្រហារអាស៊ីអាគ្នេយ៍

ព័ត៌មានអន្ដរជាតិ១៦ ម៉ោង មុន

នាយករដ្ឋមន្ត្រី​ថៃ ដាក់​ចេញ​បទបញ្ជា​​បន្ទាន់ដើម្បី​គ្រប់គ្រង់​គ្រោះរញ្ជួយដី​

ព័ត៌មានអន្ដរជាតិ១៧ ម៉ោង មុន

អាស៊ីអាគ្នេយ៍ច្រើនប្រទេសជួបរញ្ជួយដី ប៉ុន្តែ ថៃនិងមីយ៉ាន់ម៉ា ធ្ងន់ជាងគេ 

Sokha Hotels

ព័ត៌មានពេញនិយម