Connect with us

ព័ត៌មានជាតិ

គ្រឹះស្ថានធនាគារ និងហិរញ្ញវត្ថុនានាកំពុង​រៀបចំឥណទានឡើងវិញដើម្បីសម្រួលបន្ទុកដល់អតិថិជន

បានផុស

នៅ

គ្រឹះស្ថានធនាគារ និងហិរញ្ញវត្ថុបានកំពុងធ្វើការរៀបចំឥណទានឡើងវិញដល់អតិថិជនរបស់ខ្លួនក្នុងការជួយសម្រួលបន្ទុកនៃការសងត្រឡប់តិច និងរយៈពេលសងវែងជាងមុន។ ការធ្វើបែបនេះធ្វើឡើងបន្ទាប់ពីធនាគារជាតិនៃកម្ពុជា(NBC) កាលពីចុងខែសីហាបានចេញសារាចរណែនាំស្តីពីការរៀបចំឥណទានឡើងវិញ។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

យោងតាមសារាចរណែនាំរបស់ NBC កាលពីថ្ងៃទី៣០ ខែសីហា ធនាគារជាតិនៃកម្ពុជាបានអនុញ្ញាតឱ្យគ្រឹះស្ថានធនាគារ និងហិរញ្ញវត្ថុអាចរៀប​ចំឥណ​ទានឡើងវិញជូនអតិថិជនបានចំនួន ២ ដង ដោយអាចរក្សាចំណាត់ថ្នាក់ដដែល និងមិន​ចាំបាច់ធ្វើសំវិធានធនបន្ថែម។

បើតាមសារាចរណែនាំ​ដដែលបញ្ជាក់ថា៖« គ្រឹះស្ថានធនាគារ និងហិរញ្ញវត្ថុ អាចអនុវត្តការដំឡើងចំណាត់ថ្នាក់ឥណទានរៀបចំឡើងវិញ ក្នុងអំឡុងពេលអនុគ្រោះនេះ លើកដំបូងពីមួយកម្រិតទៅមួយកម្រិត បន្ទាប់ពីអតិថិជនបានបំពេញកាតព្វកិច្ចទូទាត់សង បន្តបន្ទាប់គ្នាក្នុងរយៈពេលយ៉ាងតិច ៣ ខែ ចំពោះឥណទានដែលមានការទូទាត់សងប្រាក់ដើម និងការប្រាក់ប្រចាំខែ»។

លោក តូច ចៅចេក ប្រធាននាយកប្រតិបត្តិធនាគារ ប្រៃសណីយ៍កម្ពុជាសម្រាប់ធនាគារលោកនឹងធ្វើការរៀបចំឥណទានឡើងវិញប្រមាណជាជាង២០ភាគរយនៃឥណទានសរុប​ដែលមានចំនួនជាង១,១ពាន់លានដុល្លារ។ លោកថា៖« ដូច្នេះយើងនឹងធ្វើរៀបចំឥណទានឡើងវិញជាង២០០លានដុល្លារដែលយើងនឹងត្រូវធ្វើចាប់ពីពេលនេះរហូតដល់ដំណាច់ឆ្នាំ២០២៤»។

លោកបានគូសបញ្ជាក់ថា បើតាមសារាចរណែនាំរបស់ NBC  គឺល្អទាំងគ្រឹះស្ថានធនាគារនិងអតិថិជនដោយសារអតិថិជនដែលគាត់ត្រូវសងត្រឡប់ចំនួនច្រើននឹងមកសងចំនួនតិច​។

លោកថា៖«សម្រាប់ធនាគារគឺមិនចំណាយលើការចាត់ថ្នាក់ឥណទានទេ ត្រង់នេះមានន័យថាកាលណាយើងធ្វើការរៀបចំឥណទានឡើងវិញដល់អតិថិជនយើងនឹងបន្ថយចំណាត់ថ្នាក់អតិថិជិនពីកម្រិត១មកកម្រិត២ឬ៣ ដូច្នេះទាល់តែអតិថិជនសងទៀងទាត់៦ដងទើបយើងត្រឡប់ទៅចំណាត់ថ្នាក់ដើមវិញ។ ប៉ុន្តែបើតាមប្រកាសថ្មីរបស់ធនាគារជាតិគឺយើងមិនធ្វើការបន្ថយចំណាត់ថ្នាក់អតិថិជនឡើយ ទោះបីជាអតិថិជនធ្លាប់សងយឺងក៏ដោយ។ នៅពេលយើងរៀបចំឥណទានឡើងវិញជូនពួកគាត់គឺយើងមិនធ្វើការទំលាក់ចំណាត់ថ្នាក់ពួកគាត់ទេ។​ បើសិនជាគាត់សងទៀងទាត់តែបីខែយើងនឹងផ្លាស់ប្តូរចំណាត់ថ្នាក់ពួកគាត់មកកម្រិតដើមវិញ»។

ជាមួយគ្នានេះដែរ សាយ សូនី នាយកប្រតិបត្តិគ្រប់គ្រងទីផ្សារនៃគ្រឹះស្ថាន​​មីក្រូហិរញ្ញ​វត្ថុ ហ្វឺស ហ្វាយ​​​នែនក៏បានថ្លែងមកកាន់កម្ពុជាថ្មីផងដែរថា ស្ថាប័នលោកបានកំពុងធ្វើការរៀបចំឥណទានឡើងវិញជូនអតិថិជនរបស់ខ្លួន ស្របតាមសារាចរណែនាំរបស់NBC។

លោកបានលើកឡើងថា៖«សារាចរណែនាំនេះគឺពិតជាបានជួយច្រើនណាស់ដល់អតិថិជនដែលមានការលំបាក។ មន្រ្តីឥណទានរបស់ខ្ញុំបានកំពុងតែចុះជួបអតិថិជនដើម្បីពន្យល់ណែនាំអំពីអត្ថប្រយោជន៍នៃការរៀបចំឥណទានឡើងវិញនេះ»។

គួរបញ្ជាក់ផងដែរថា កាលពីថ្ងៃទី១១ ខែកញ្ញាកន្លងទៅនេះលោកជំទាវបណ្ឌិត ជា សិរី ទេសាភិបាល ធនាគារជាតិនៃកម្ពុជា បានដឹកនាំមន្ត្រីធនាគារជាតិនៃកម្ពុជា ចុះត្រួតពិនិត្យដំណើរការអនុវត្តន៍សារាចរណែនាំស្តីពីការរៀបចំឥណទានឡើងវិញ នៅតាមបណ្តាគ្រឹះស្ថានធនាគារនិងហិរញ្ញវត្ថុ ​ ដើម្បីធ្វើការវាយតម្លៃវឌ្ឍនភាព និងប្រសិទ្ធភាពនៃការអនុវត្តសារាចរនេះ៕

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានអន្ដរជាតិ២ ម៉ោង មុន

​រូប​ភាព​រលំបាក់​អគារ​គួររន្ធត់​នៅថៃ ប៉ុន្តែ​​អាជ្ញាធរ​​បញ្ជាក់ថា​ ចំនួន​អ្នកស្លាប់​មាន៩នាក់​ដល់​ពេលនេះ​

ព័ត៌មានអន្ដរជាតិ៣ ម៉ោង មុន

​​រហូត​ដល់​ពេល​នេះ មីយ៉ាន់​ម៉ារកឃើញ​អ្នក​ស្លាប់​​​និងរបួស​ជិត​៩០០​នាក់​ក្នុងគ្រោះរញ្ជួយដី​

ព័ត៌មានជាតិ៥ ម៉ោង មុន

ក្រុមហ៊ុន​បច្ចេកវិទ្យា​ទំនើប​​ចិន ប្ដេជ្ញា​ជំរុញ​កម្មវិធី​សិក្សា TVET កម្ពុជា ឱ្យ​ស្រប​តាមស្តង់ដារ​សិក្សា​នៃ​ប្រទេសចិន និងអាល្លឺម៉ង់

ព័ត៌មានជាតិ៦ ម៉ោង មុន

មន្ត្រីក្រសួងសេដ្ឋកិច្ច ៖ ម្ចាស់​អាជីវកម្ម ដែលប្រឈមហានិភ័យ ត្រូវ​មាន​ធានារ៉ាប់រង​សម្រាប់​អាជីវកម្ម​ខ្លួន

ព័ត៌មានអន្ដរជាតិ៨ ម៉ោង មុន

​​តើគ្រោះ​​រញ្ជួយដី​កើត​នៅ​មីយ៉ាន់​ម៉ា​​​ប៉ះពាល់​និង​ជះឥទ្ធិពលដល់​ណាខ្លះ?​

ព័ត៌មានអន្ដរជាតិ១០ ម៉ោង មុន

កម្មករសំណង់ ៤៣នាក់ ជាប់ក្រោមគំនរបាក់បែកនៃអគារ ដែលរលំក្នុងគ្រោះរញ្ជួយដីនៅ បាងកក

ព័ត៌មានជាតិ២០ ម៉ោង មុន

បងប្រុសរបស់សម្ដេចតេជោ គឺអ្នកឧកញ៉ាឧត្តមមេត្រីវិសិដ្ឋ ហ៊ុន សាន បានទទួលមរណភាព

ក្រុងប៉ោយប៉ែត
សន្តិសុខសង្គម៩ ម៉ោង មុន

ការដ្ឋានសំណង់អគារខ្ពស់ៗមួយចំនួនក្នុងក្រុងប៉ោយប៉ែតត្រូវបានផ្អាក និងជម្លៀសកម្មករចេញក្រៅ

ព័ត៌មានអន្ដរជាតិ១០ ម៉ោង មុន

ការ​ខូចខាត​បឋម ព្រោះ​គ្រោះរញ្ជួយដីដ៏ខ្លាំងក្លា​ដែល​វាយប្រហារអាស៊ីអាគ្នេយ៍

ព័ត៌មានអន្ដរជាតិ១០ ម៉ោង មុន

នាយករដ្ឋមន្ត្រី​ថៃ ដាក់​ចេញ​បទបញ្ជា​​បន្ទាន់ដើម្បី​គ្រប់គ្រង់​គ្រោះរញ្ជួយដី​

Sokha Hotels

ព័ត៌មានពេញនិយម