Connect with us

ព័ត៌មានអន្ដរជាតិ

តម្លៃ​អង្ករថៃធ្លាក់​ចុះ​ទាប​បំផុត​ក្នុង​រយៈ​ពេលជាង​១​ឆ្នាំ​

បានផុស

នៅ

តម្លៃអង្ករថៃបានធ្លាក់ចុះដល់កម្រិតទាបបំផុតក្នុងរយៈពេលជាង១ឆ្នាំ ​ខណៈ​តម្លៃអង្ករនាំចេញក៏ស្ថិត​ក្នុងនិន្នាការ​ដូច​គ្នា​នៅ​សប្តាហ៍នេះ ដល់ចុះ​ដល់​កម្រិតទាបបំផុត​ក្នុងរយៈពេល៨ខែ ចំ​ពេល​តម្រូវ​ការ​ចុះ​ខ្សោយ​។ នេះ​បើ​តាម​ការ​ចុះ​ផ្សាយ​របស់​ទីភ្នាក់ងារសារព័ត៌មាន​រ៉យទ័រ​។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

តម្លៃ​អង្ករដែល​បាក់ ៥ ភាគរយ​ របស់​ថៃ​ ​បានធ្លាក់ចុះមកនៅចន្លោះពី ៥៥០-៥៦០ ដុល្លារ​/តោន​ ​នៅ​សប្តាហ៍នេះ ដែលជាតម្លៃ​ទាប​បំផុតរាប់​ចាប់តាំងពីថ្ងៃទី ២០ ខែកក្កដា ឆ្នាំ ២០២៣ ដោយ​វាធ្លាក់​ចុះ​ពី​ ៥៨៥ ដុល្លារ​/តោន​ កាល​ពី​សប្ដាហ៍​មុន​។ ​

ចំណែក​អង្ករសំរូបបាក់ ៥ ភាគរយ​ របស់​ឥណ្ឌាវិញ​ ​ត្រូវ​បាន​ជួញដូរ​ក្នុង​តម្លៃ ៥៣៤ ដុល្លារ​/តោន​ នៅ​សប្ដាហ៍​នេះ​ ដែល​ជា​តម្លៃ​ទាប​បំផុត​ចាប់​តាំង​ពី​ពាក់​កណ្ដាល​ខែ​មករា ដោយ​វា​ធ្លាក់​ចុះ​ពី​ ៥៤០ ដុល្លារ​/តោន​ កាលពី​សប្ដាហ៍​មុន​។

​ប្រធាន​សមាគម​អ្នក​នាំ​ចេញ​អង្ករឥណ្ឌា​ លោក Krishna Rao ​បាន​ថ្លែង​ថា​៖ «​តម្រូវ​ការ​បាន​ធ្លាក់​ចុះ​ខ្លាំង​ក្នុង​រយៈ​ពេល​ប៉ុន្មាន​សប្តាហ៍​កន្លង​មក​នេះ។ អ្នកទិញ​រំពឹង​ពី​កាត់បន្ថយ​ពន្ធនាំចេញរបស់​ឥណ្ឌា ហើយកំពុងពន្យារពេលការទិញ​»។

​ទោះ​បី​ជាតម្លៃ​ធ្លាក់​ក៏​ដោយ​ អាជីវករ​នៅទីក្រុងបាងកកបាននិយាយថា ទីផ្សារទិញអង្ករ​​នៅតែចាត់​ទុក​ថា​អង្ករ​ថៃ​នៅ​មាន​តម្លៃ​ខ្ពស់​ពេក​។ យ៉ា​ង​ណា​មិញ​ ​ទឹកជំនន់ភ្លាមៗ​ក្នុង​ស្រុក​ថៃ​ កំពុងប៉ះពាល់ដល់ទិន្នផលប្រមូលផលក្នុងរយៈពេលខ្លី ដូច្នេះតម្លៃអាចនឹងប្រសើរឡើង​វិញ​នៅ​ពេល​​ខាង​មុខ​។

ពាណិជ្ជករថៃ​ម្នាក់ទៀតបាននិយាយថា ការ​ធ្លាក់​ចុះ​នៃ​តម្លៃអង្ករ​ថៃ កើត​ចេញ​ពី​ការ​ប្រកួត​ប្រជែង​ ​ប៉ុន្តែ​ថា​ វា​នឹងមានតម្រូវការពីអតិថិជនអាហ្វ្រិក និងអឺរ៉ុបមុនខែតុលា ពីព្រោះការបញ្ជាទិញទាំងនោះនឹង​ដឹក​ជញ្ជូន​នៅ​ចុងខែធ្នូ។

មិន​មែន​ថៃ​ និង​ឥណ្ឌា​ទេ​ ដែល​ឃើញ​ពី​តម្លៃ​អង្ករ​ធ្លាក់​ចុះ​។ យោងតាមសមាគមស្បៀងអាហារវៀតណាម​ អង្ករបាក់ ៥ ភាគរយ របស់វៀតណាម ត្រូវបានដាក់​លក់​ក្នុង​តម្លៃ ៥៦៧ ដុល្លារ​/តោន​ កាល​ពី​ថ្ងៃ​ព្រហស្បតិ៍​ ដោយ​ធ្លាក់​ចុះ​ពី​ ៥៧៥ ដុល្លារ​/តោន​ កាល​ពី​សប្ដាហ៍​មុន​។ ​ពាណិជ្ជករ​នៅទីក្រុងហូជីមិញ បាននិយាយថា៖ «សកម្មភាពជួញដូរនៅតែមានភាពយឺតយ៉ាវ ខណៈ​តម្រូវការធ្លាក់ចុះ»៕

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានអន្ដរជាតិ៥ ម៉ោង មុន

​រូប​ភាព​រលំបាក់​អគារ​គួររន្ធត់​នៅថៃ ប៉ុន្តែ​​អាជ្ញាធរ​​បញ្ជាក់ថា​ ចំនួន​អ្នកស្លាប់​មាន៩នាក់​ដល់​ពេលនេះ​

ព័ត៌មានអន្ដរជាតិ៦ ម៉ោង មុន

​​រហូត​ដល់​ពេល​នេះ មីយ៉ាន់​ម៉ារកឃើញ​អ្នក​ស្លាប់​​​និងរបួស​ជិត​៩០០​នាក់​ក្នុងគ្រោះរញ្ជួយដី​

ព័ត៌មានជាតិ៨ ម៉ោង មុន

ក្រុមហ៊ុន​បច្ចេកវិទ្យា​ទំនើប​​ចិន ប្ដេជ្ញា​ជំរុញ​កម្មវិធី​សិក្សា TVET កម្ពុជា ឱ្យ​ស្រប​តាមស្តង់ដារ​សិក្សា​នៃ​ប្រទេសចិន និងអាល្លឺម៉ង់

ព័ត៌មានជាតិ៩ ម៉ោង មុន

មន្ត្រីក្រសួងសេដ្ឋកិច្ច ៖ ម្ចាស់​អាជីវកម្ម ដែលប្រឈមហានិភ័យ ត្រូវ​មាន​ធានារ៉ាប់រង​សម្រាប់​អាជីវកម្ម​ខ្លួន

ព័ត៌មានអន្ដរជាតិ១១ ម៉ោង មុន

​​តើគ្រោះ​​រញ្ជួយដី​កើត​នៅ​មីយ៉ាន់​ម៉ា​​​ប៉ះពាល់​និង​ជះឥទ្ធិពលដល់​ណាខ្លះ?​

ព័ត៌មានអន្ដរជាតិ១៣ ម៉ោង មុន

កម្មករសំណង់ ៤៣នាក់ ជាប់ក្រោមគំនរបាក់បែកនៃអគារ ដែលរលំក្នុងគ្រោះរញ្ជួយដីនៅ បាងកក

ព័ត៌មានជាតិ២៣ ម៉ោង មុន

បងប្រុសរបស់សម្ដេចតេជោ គឺអ្នកឧកញ៉ាឧត្តមមេត្រីវិសិដ្ឋ ហ៊ុន សាន បានទទួលមរណភាព

ក្រុងប៉ោយប៉ែត
សន្តិសុខសង្គម១២ ម៉ោង មុន

ការដ្ឋានសំណង់អគារខ្ពស់ៗមួយចំនួនក្នុងក្រុងប៉ោយប៉ែតត្រូវបានផ្អាក និងជម្លៀសកម្មករចេញក្រៅ

ព័ត៌មានអន្ដរជាតិ១៣ ម៉ោង មុន

ការ​ខូចខាត​បឋម ព្រោះ​គ្រោះរញ្ជួយដីដ៏ខ្លាំងក្លា​ដែល​វាយប្រហារអាស៊ីអាគ្នេយ៍

ព័ត៌មានអន្ដរជាតិ១៣ ម៉ោង មុន

នាយករដ្ឋមន្ត្រី​ថៃ ដាក់​ចេញ​បទបញ្ជា​​បន្ទាន់ដើម្បី​គ្រប់គ្រង់​គ្រោះរញ្ជួយដី​

Sokha Hotels

ព័ត៌មានពេញនិយម