សេដ្ឋកិច្ច
តម្លៃមាសបានហក់ឡើងបំបែកកំណត់ត្រាថ្មី
មាសបានបង្កើនតម្លៃខ្លួនបន្ថែមទៀតនៅថ្ងៃទី ១៣ ខែកញ្ញា ឆ្នាំ ២០២៤ ដែលបានឈានទៅបំបែកកំណត់ត្រាថ្មី ក្នុងតម្លៃ ៣០៩២ ដុល្លារ ក្នុងមួយតម្លឹង។

លោក ឡុង សំណាង ប្រធានផ្នែកប្រឹក្សាយោបល់ហិរញ្ញវត្ថុនៅក្រុមហ៊ុន PP Link securities ប្រាប់កម្ពុជាថ្មី នៅថ្ងៃទី ១៣ ខែកញ្ញា ឆ្នាំ ២០២៤ នេះថា ហាងឆេងមាសបច្ចុប្បន្ន គឺបានបំបែកកំណត់ត្រាតម្លៃខ្ពស់កាលពី ២៥៣១ ដុល្លារ ក្នុងមួយអោន មកដល់ ២៥៦៧ ដុល្លារក្នុងមួយអោន ក្នុងទីផ្សារអន្តរជាតិ ឬស្មើនឹង ៣០៩២ ដុល្លារក្នុងមួយតម្លឹងនៅទីផ្សារកម្ពុជា។
លោក ឡុង សំណាង បានលើកឡើងថា មូលហេតុដែលធ្វើឱ្យតម្លៃមាសកើនឡើងដោយសារអាមេរិកនឹងកាត់បន្ថយអត្រាការប្រាក់ ០.២៥ នៅថ្ងៃទី ១៨ ខែកញ្ញាខាងមុខនេះ ដែលធ្វើឱ្យលុយដុល្លារអាមេរិកធ្លាក់ថ្លៃ ហើយរុញច្រានឱ្យតម្លៃហាងឆេងមាសកើនឡើងតែម្ដង។ អ្នកជំនាញរូបនេះ យល់ឃើញថា និន្នាការនេះនឹងបន្តរហូតដល់បញ្ចប់ព័ត៌មាននៃការកាត់បន្ថយអត្រាការប្រាក់។

ម្ចាស់ហាងលក់មាស ដារ៉ា-ជាងរ៉ា នៅផ្សារជម្ពូវន្ត បានប្រាប់ថា តម្លៃមាសហក់ឡើង ធ្វើឱ្យសកម្មភាពទិញ-លក់ ធ្លាក់ចុះ ដោយសារការព្រួយបារម្ភរបស់អតិថិជន។
ម្ចាស់ហាងលក់មាស ដារ៉ា-ជាងរ៉ាបញ្ជាក់ថា៖ «ឆ្នាំនេះ លក់អត់សូវដាច់ទេ ដោយសារមាសវាឡើងពេក គាត់ទិញដែរ តែមិនច្រើនដូចពេលមាសនៅធូរថ្លៃទេ មាសវាថ្លៃពេកអ្នកខ្លះគាត់មិនទាន់ហានទិញ គាត់ខ្លាចចុះវិញ»។

ហាងឆេងមាសលក់ចេញនៅហាងលក់មាស ដារ៉ា-ជាងរ៉ាតម្លៃ ៣០៥ ដុល្លារ ក្នុងមួយជី នៅថ្ងៃទី ១៣ ខែកញ្ញា ឆ្នាំ ២០២៤ នេះ។
នៅថ្ងៃទី ១៣ ខែកញ្ញា នេះ តម្លៃហាងឆេងមាសកំពុងជួញដូរ ២៥៦៧ ដុល្លារក្នុងមួយអោន នៅលើទីផ្សារអន្តរជាតិ ស្មើនឹង ៣០៩២ ដុល្លារក្នុងមួយតម្លឹង ទីផ្សារក្នុងស្រុក៕
អត្ថបទ៖ ឡេង ដេត

-
ព័ត៌មានអន្ដរជាតិ១០ ម៉ោង ago
កម្មករសំណង់ ៤៣នាក់ ជាប់ក្រោមគំនរបាក់បែកនៃអគារ ដែលរលំក្នុងគ្រោះរញ្ជួយដីនៅ បាងកក
-
សន្តិសុខសង្គម២ ថ្ងៃ ago
ករណីបាត់មាសជាង៣តម្លឹងនៅឃុំចំបក់ ស្រុកបាទី ហាក់គ្មានតម្រុយ ខណៈបទល្មើសចោរកម្មនៅតែកើតមានជាបន្តបន្ទាប់
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ ago
រដ្ឋបាល ត្រាំ ច្រឡំដៃ Add អ្នកកាសែតចូល Group Chat ធ្វើឲ្យបែកធ្លាយផែនការសង្គ្រាម នៅយេម៉ែន
-
ព័ត៌មានជាតិ២០ ម៉ោង ago
បងប្រុសរបស់សម្ដេចតេជោ គឺអ្នកឧកញ៉ាឧត្តមមេត្រីវិសិដ្ឋ ហ៊ុន សាន បានទទួលមរណភាព
-
ព័ត៌មានជាតិ៤ ថ្ងៃ ago
សត្វមាន់ចំនួន ១០៧ ក្បាល ដុតកម្ទេចចោល ក្រោយផ្ទុះផ្ដាសាយបក្សី បណ្តាលកុមារម្នាក់ស្លាប់
-
កីឡា១ សប្តាហ៍ ago
កញ្ញា សាមឿន ញ៉ែង ជួយឲ្យក្រុមបាល់ទះវិទ្យាល័យកោះញែក យកឈ្នះ ក្រុមវិទ្យាល័យ ហ៊ុនសែន មណ្ឌលគិរី
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ ago
ពូទីន ឲ្យពលរដ្ឋអ៊ុយក្រែនក្នុងទឹកដីខ្លួនកាន់កាប់ ចុះសញ្ជាតិរុស្ស៊ី ឬប្រឈមនឹងការនិរទេស
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ ago
តើជោគវាសនារបស់នាយករដ្ឋមន្ត្រីថៃ «ផែថងថាន» នឹងទៅជាយ៉ាងណាក្នុងការបោះឆ្នោតដកសេចក្តីទុកចិត្តនៅថ្ងៃនេះ?