Connect with us

សេដ្ឋកិច្ច

កម្ពុជារកចំណូលបានជាង ៦,៧៤ ពាន់លានដុល្លារពីការនាំចេញទៅអាមេរិកក្នុងរយៈពេល ៨ ខែ

បានផុស

នៅ

គិតចាប់ពីខែមករា ដល់ខែសីហា ឆ្នាំ ២០២៤ ពាណិជ្ជកម្មទ្វេភាគកម្ពុជា-អាមេរិកសម្រេច​បានទឹក​ប្រាក់ ៦,៩២ ពាន់​លាន​ដុល្លារ កើនឡើងពី ៦,២៧ ពាន់លានដុល្លារក្នុងរយៈពេលដូចគ្នាក្នុងឆ្នាំ ២០២៣ ស្មើនឹង ១០,៤ ភាគរយ។ នេះ​បើ​យោងតាម​អគ្គនាយកដ្ឋាន​គយ និង​​​រដ្ឋាករ​កម្ពុជា ​(GDCE)​។​

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

ទិន្នន័យរបស់ GDCE បានបង្ហាញថា ចាប់ពីខែមករា-សីហា ឆ្នាំ ២០២៤ ការនាំចេញ-នាំចូល​ទំនិញ​​រវាង​ប្រទេស​​​​​ទាំងពីរមានទឹកប្រាក់សរុប ៦,៩២ ពាន់លានដុល្លារ កើនឡើង១០,៤ ភាគរយ ក្នុង​នោះ​កម្ពុជា​នាំចេញទំនិញទៅអាមេរិកមានតម្លៃ ៦,៧៤ ពាន់លានដុល្លារ កើន ១០,៤ ភាគរយ និងទំនិញ​អាមេរិកនាំចូល​មក​​​កម្ពុជាតម្លៃ ១៧៣,៧៨ លានដុល្លារ កើន ៨,៣ ភាគរយ។

លោកបណ្ឌិត ឆេង គឹមឡុង ប្រធានវិទ្យាស្ថានចក្ខុវិស័យអាស៊ី (AVI) ប្រាប់កម្ពុជាថ្មីថា ការ​ងើប​ឡើង​វិញនៃកំណើន​សេដ្ឋ​កិច្ចអាមេរិក និងបណ្ដាប្រទេសធំៗនៅតំបន់អឺរ៉ុប បានធ្វើឱ្យ​ការ​នាំ​​ចេញ​របស់​​កម្ពុជា​កើន​ឡើង។

លោកស្រី ចម និម្មល រដ្ឋមន្ត្រីក្រសួងពាណិជ្ជកម្ម មានប្រសាសន៍ថា រាជរដ្ឋាភិបាល​កំពុង​ បន្ត​ធ្វើពិពិធកម្មទីផ្សារ តាម​រយៈការ​ចរ​ចារ​​​បង្កើត​កិច្ចព្រមព្រៀងពាណិជ្ជ​កម្ម​សេរី និងការធ្វើ​ពិពិធ​កម្ម​មុខ​ទំនិញនាំចេញ​ឱ្យរក្សា​អាទិ​ភាព​ដូចជា សម្លៀក​បំពាក់ ស្បែកជើង កាបូប ទោចក្រ​យាន​យន្ត គ្រឿងបន្លាស់ គ្រឿងបង្គុំ និងទំនិញកសិផលកែច្នៃជាច្រើនទៀត ដើម្បី​បង្កើន​នូវផលិត​ភាពនៃ​ផលិត​​កម្ម។

ទំនិញដែលកម្ពុជានាំចេញទៅអាមេរិកមានដូចជា សម្លៀកបំពាក់ សម្ភារធ្វើដំណើរ កង់ និង​សម្ភារ​ប្រើប្រាស់មួយចំនួនទៀត។ ចំណែកអាមេរិកនាំចូលមកវិញ មានដូចជារថយន្ត គ្រឿង​យន្ត គ្រឿង​អលង្ការ គ្រឿងសំអាង សម្ភារ​អគ្គិសនី អេឡិចត្រូនិក និងសម្ភារ​ប្រើប្រាស់​មួយ​ចំនួន​ទៀត៕

អត្ថបទ៖ ឡេង ដេត

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ឡានក្រុងបុកចូលផ្ទះ
សន្តិសុខសង្គម៤ ម៉ោង មុន

ឡានក្រុងជ្រុលបុកផ្ទះពលរដ្ឋ សង្ស័យបើកបរក្នុងស្ថានភាពងងុយដេក

ព័ត៌មានជាតិ១៦ ម៉ោង មុន

នៅរាត្រីថ្ងៃសៅរ៍ទី០៨ ខែកុម្ភៈ​នេះ ភ្ញៀវជាតិ-អន្តរជាតិមកដើរលេងកំសាន្តនៅផ្លូវថ្មើរជើង (Walk Street) ច្រើន បើប្រៀបធៀប សប្តាហ៍មុន

ព័ត៌មានអន្ដរជាតិ៤ ម៉ោង មុន

ដូណាល់ ត្រាំ សើរើ​​និង​ត្រូវការ​ដឹង​លម្អិត​ ស្តីពីការធ្វើឃាត​រូប​លោក​​

ព័ត៌មានជាតិ៣ ម៉ោង មុន

នគរបាលចរាចរណ៍ភ្នំពេញនឹងចាប់ផ្ដើមរឹតបន្ដឹងការអនុវត្តច្បាប់ពីថ្ងៃច័ន្ទទៅ

ព័ត៌មានជាតិ១៨ ម៉ោង មុន

តុលាការដោះលែង បុគ្គល ពេជ ពិសិដ្ឋ ឱ្យមានសេរីភាពឡើងវិញ បន្ទាប់ពីទទួលស្គាល់កំហុសថាបានប្រមាថថ្នាក់ដឹកនាំរដ្ឋាភិបាល

Sokha Hotels

ព័ត៌មានពេញនិយម