Connect with us

ព័ត៌មានអន្ដរជាតិ

ចិន​ផ្ដល់​ការ​លើក​លែង​ពន្ធ​ដល់​ទំនិញ​បង់ក្លាដែស​គ្រប់​មុខ​

បានផុស

នៅ

ប្រទេសចិនបានសម្រេចចិត្តផ្តល់​ការ​លើក​លែង​ពន្ធ​ ១០០ ភាគរយ​ លើ​គ្រប់​មុខ​ទំនិញ​របស់​បង់ក្លាដែស​ ​ក៏ដូចជាប្រទេសអភិវឌ្ឍន៍តិចតួច (LDCs) ផ្សេ​ងទៀត​។ នេះ​បើ​តាម​ការ​ចុះ​ផ្សាយ​របស់​កាសែត​ Daily Star នៅ​ថ្ងៃ​សុក្រ​នេះ​។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

ឯកអគ្គរដ្ឋទូតចិនប្រចាំប្រទេសបង់ក្លាដែស លោក Yao Wen បានប្រកាស​ពី​ការសម្រេចចិត្តនេះ នៅពេលលោកបានទូរស័ព្ទទៅកាន់រដ្ឋមន្ត្រីការបរទេសបង់ក្លាដែស លោក Jashim Uddin ​កាលពីម្សិលមិញ។ លោក Jashim បានប្រាប់អ្នកយកព័ត៌មាន យ៉ាង​ដូច្នេះ​ថា​៖ «​ឯកអគ្គរដ្ឋទូតចិនបាននិយាយក្នុងកិច្ចប្រជុំកំពូលចិន​-​អាហ្វ្រិក​ នៅ​ដើម​ខែ​កញ្ញា​នេះ​ថា​ ​ចិនបានសម្រេចចិត្តផ្តល់​ការ​លើក​លែង​ពន្ធ​ ១០០ ភាគរយ​ ដល់​ប្រទេស LDCs​ ​ រួមទាំង​បង់ក្លាដែសផងដែរ»​។

នៅឆ្នាំ ២០២២ ទំនិញ​បង់ក្លាដែស​ប្រមាណ​ ៩៨ ភាគរយ​ បាន​ទទួល​ការ​លើក​លែង​ពន្ធ​ពីចិន ​ក្នុង​នោះ​រួមមាន​ទាំងផលិតផលថ្មីចំនួន ៣៨៣ មុខ ជាពិសេសទំនិញស្បែក និងស្បែកសត្វ​។ ​

​គួរ​គូស​បញ្ជាក់​ថា ចិនគឺជាដៃគូពាណិជ្ជកម្មដ៏ធំបំផុតរបស់បង់ក្លាដែស។ ប្រទេស​នេះ​បាននាំចេញផលិតផលទៅ​បង់ក្លាដែស​ ក្នុង​​តម្លៃជាង ១៨,៦ ប៊ីលាន​ដុល្លារ​ ​ក្នុងឆ្នាំសារពើពន្ធ ២០២២-២០២៣ ខណៈ​​ការនាំចេញរបស់បង់ក្លាដែសទៅ​ចិន មានតម្លៃប្រហែល ៦៧៦ លានដុល្លារ។

លោក Jashim បានបន្ថែមថា ​ចិនក៏​ជាប្រភពនៃការវិនិយោគផ្ទាល់ពីបរទេសភាគច្រើនបន្ទាប់ពី​រដ្ឋាភិបាលបណ្តោះអាសន្នត្រូវ​បាន​បង្កើត​ឡើងផង​ដែរ​​ ដោយ​វា​មាន​ទំហំវិនិយោគ​ប្រមាណ ៨ លាន​ដុល្លារ​។​

អ្នក​ជំនាញ​មើលឃើញ​ថា​ បង់ក្លាដែស​អាច​រក​ប្រាក់​ចំណូល​ ២៥ ប៊ីលាន​ដុល្លារ​ ប្រសិន​បើ​ប្រទេស​នេះ​អាច​ដណ្ដើម​យក​ចំណែក​ទីផ្សារ​នាំ​ចូល​របស់​ចិន​ បាន​ត្រឹម​តែ​១​ភាគរយ។ ក្នុង​ឆ្នាំសារពើពន្ធ​ ២០២០ ចិន​បាន​នាំ​ចូល​ទំនិញ​សរុប​ជា​ទឹក​ប្រាក់​ប្រមាណ​ ២,៤ ទ្រីលាន​ដុល្លារ​ ហើយ​ការ​នាំ​ចេញ​របស់​បង់ក្លាដែស​រួម​ចំណែក​ ០,០៥ ភាគរយ​ នៅ​ឆ្នាំ​នោះ​។

ទោះជាយ៉ាងណាក៏ដោយ អ្នកសេដ្ឋកិច្ចយល់ឃើញថា បង់ក្លាដែសនឹងត្រូវធ្វើពិពិធកម្មការ​នាំចេញរបស់ខ្លួន ដែលពឹងផ្អែកខ្លាំងលើឧស្សាហកម្មកាត់ដេរ ដើម្បីបង្កើនការនាំចេញទៅកាន់ប្រទេសចិន​៕

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានអន្ដរជាតិ៣៥ វិនាទី មុន

តើ​រុស្ស៊ី​និង​​អ៊ុយក្រែន​ខូច​ខាត​អ្វីខ្លះ​នៅ​​​​​ខែ​វិច្ឆិកា​​​​និង​សមរភូមិនៅ​ Kursk ទឹកដីរុស្ស៊ី​​?

សេដ្ឋកិច្ច១ ម៉ោង មុន

កម្ពុជាទទួលបានភ្ញៀវទេសចរអន្តរជាតិជាង ៥,៣ លាននាក់ ក្នុងរយៈពេល ១០ ខែ ឆ្នាំ ២០២៤

ជីវិតកម្សាន្ដ១ ម៉ោង មុន

ស្រីភីម ស្រាយចម្ងល់ក្រោយមានគេសួរថាបានទៅសួរសុខទុក្ខអតីតស្វាមីឬអត់?

ព័ត៌មានជាតិ១ ម៉ោង មុន

សម្ដេចតេជោ ស្នើភាគីចិនទទួលយកកម្មសិក្សាការីកម្ពុជាមកសិក្សានៅសាលាមជ្ឈិមបក្សចិន

ព័ត៌មានជាតិ១ ម៉ោង មុន

ភារកិច្ចថ្មី៖ លោក សុខ ចិន្ដាសោភា ត្រូវជួយនាយករដ្ឋមន្ត្រីលើការងារសេដ្ឋកិច្ច ពាណិជ្ជកម្ម ចំជំនាញរបស់លោក

Sokha Hotels

ព័ត៌មានពេញនិយម