Connect with us

ព័ត៌មានជាតិ

លោក កៅ ថាច ជាជនជាតិខ្មែរដំបូង​កាន់តួនាទីជាប្រធានស្ថាប័នអន្តរជាតិនៅអាស៊ី-ប៉ាស៊ីហ្វិក (ADFIAP)

បានផុស

នៅ

សមាគមគ្រឹះស្ថានហិរញ្ញវត្ថុ សម្រាប់ការអភិវឌ្ឍក្នុងតំបន់អាស៊ី និងប៉ាស៊ីហ្វិក (ADFIAP) បានប្រកាសតែងតាំងលោកបណ្ឌិត កៅ ថាច ដែលបច្ចុប្បន្នជាអគ្គនាយនៃធនាគារអភិវឌ្ឍន៍កសិកម្មនិងជនបទ (ARDB) ជាប្រធានដើម្បីនាំយកនូវការដឹកនាំថ្មីក្នុងការអភិវឌ្ឍន៍វិស័យហិរញ្ញវត្ថុនៅក្នុងតំបន់អាស៊ី និងប៉ាស៊ីហ្វិក។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

យោងតាមសេចក្តីសម្រេចរបស់ ADFIAP នៅថ្ងៃទី១២ ខែកញ្ញា សម្រាប់ការតែងតាំងនេះគឺជាការបើកនូវទំពរ័ប្រវត្តិសាស្រ្តថ្មីមួយនៅក្នុងការដឹកនាំរបស់ ADFIAP ដែលដើរតួនាទីយ៉ាងសំខាន់ក្នុងការលើកកម្ពស់ធនាគារអភិវឌ្ឍន៍ទូទាំងតំបន់។

​ADFIAP​ ត្រូវបានបង្កើតឡើងក្នុងឆ្នាំ១៩៧៦ ជាទម្រង់ជាអង្គការក្រៅរដ្ឋាភិបាល មានមុខងារផ្តល់ប្រឹក្សាជូនក្រុមប្រឹក្សាសេដ្ឋកិច្ច និងសង្គមនៃអង្គការសហប្រជាជាតិ ​ដែលមានលេខាធិការដ្ឋានអចិន្ត្រៃយ៍ ស្ថិតនៅក្រុងម៉ាកាទី រដ្ឋធានីម៉ានីល ប្រទេសហ្វីលីពីន។ ជាមួយគ្នានេះដែរ ​ARDB​ បានចូលជាសមាជិក ADFIAP ចាប់តាំងពីឆ្នាំ ២០០៥។ ​

បើតាម ADFIAP៖« លោកបណ្ឌិត ថាច បានកាន់តំណែងជាប្រតិភូរាជរដ្ឋាភិបាលទទួលបន្ទុកជាអគ្គនាយកធនាគារអភិវឌ្ឍន៍ជនបទនៃកម្ពុជា (ARDB Bank) តាំងពីឆ្នាំ ២០១៤។ ក្រោមការដឹកនាំរបស់គាត់ ARDB បានបោះជំហានយ៉ាងសំខាន់ក្នុងការជំរុញសេវាកម្មហិរញ្ញវត្ថុសម្រាប់វិស័យកសិកម្ម និងអភិវឌ្ឍន៍ជនបទរបស់កម្ពុជា  ការគាំទ្រចក្ខុវិស័យរបស់រដ្ឋាភិបាលដើម្បីជំរុញកំណើនសេដ្ឋកិច្ចប្រកបដោយចីរភាព»។

បន្ថែមពីលើតួនាទីរបស់គាត់នៅ ARDB លោកបណ្ឌិត កៅ ថាច ជាសមាជិកនៃឧត្តមក្រុមប្រឹក្សាសេដ្ឋកិច្ចជាតិ (SNEC) ​និងផ្តល់យោបល់លើគោលនយោបាយសេដ្ឋកិច្ចសំខាន់ៗ។ ចាប់តាំងពីឆ្នាំ ២០០៣ លោកក៏បានបម្រើការជាមជ្ឈត្តករការងារនៃក្រុមប្រឹក្សាអាជ្ញាកណ្តាល។

​មុននឹងដឹកនាំ ARDB លោកបណ្ឌិត ថាច ក៏ធ្លាប់ជាអគ្គនាយករងនៃគណៈកម្មការមូលបត្រកម្ពុជា ​ និងក៏ជាប្រធានផ្នែកទីផ្សារហិរញ្ញវត្ថុនៅក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ ​។ ការងាររបស់គាត់រួមមានការដឹកនាំយុទ្ធសាស្ត្រអភិវឌ្ឍន៍ហិរញ្ញវត្ថុសម្រាប់ឆ្នាំ ២០០៦-២០១៥ និងឆ្នាំ ២០១១-២០២០ ដែលជាមូលដ្ឋានគ្រឹះសម្រាប់ទិដ្ឋភាពសេដ្ឋកិច្ចទំនើបរបស់កម្ពុជា។

លោក កៅ ថាច បានថ្លែងមកកាន់កម្ពុជាថ្មីនៅថ្ងៃទី១៣ ខែកញ្ញានេះថា ការតែងតាំងនេះនឹងអនុញ្ញាតិឱ្យរូបលោកក្នុងការចូលរួមចំណែកបង្កើតនូវអ្វីដែលថ្មីក្នុងការអភិវឌ្ឍវិស័យហិរញ្ញវត្ថុនៅក្នុងតំបន់អាស៊ីនិងប៉ាស៊ីហ្វិក។

លោកបានថ្លែងថា៖«នេះជាលើកទី១ ដែលយើងមានជនជាតិខ្មែរទី១ដែលត្រូវបានតែងតាំងដឹកនាំសមាគមមួយនេះ បន្ទាប់ពីកម្ពុជាបានចូលជាសមាជិកអស់រយៈពេលជាង២០ឆ្នាំមកហើយ»។

លោកបានថ្លែងបន្តទៀតថា៖«ខ្ញុំនឹងជួបពិភាក្សាជាមួយសមាជិកក្នុងការជំរុញហិរញ្ញវត្ថុបៃតងឬហិរញ្ញប្បទានប្រកបដោយនិរន្តភាពដែលនេះជាការចាប់អារម្មណ៍របស់ខ្ញុំ។ យើងសង្កេតឃើញហើយថា បច្ចុប្បន្ននេះការឡើងកំដៅ និងបញ្ហាប្រែប្រួលអាកាសធាតុបានកំពុងបង្ករជាក្តីកង្វល់ខ្លាំងណាស់ ដូច្នេះទាមទារឱ្យយើងផ្តោតលើការការពារបរិស្ថានឱ្យបានច្រើន»។

ADFIAP លើកឡើងថា​ លោកបណ្ឌិតបានចូលរួមយ៉ាងសកម្មនៅក្នុងក្រុមការងារអាស៊ាននានា លើការអភិវឌ្ឍន៍ទីផ្សារមូលធន រួមទាំងគំនិតផ្តួចផ្តើមទីផ្សារមូលបត្រអាស៊ី (ABMI) វេទិកាទីផ្សារមូលធនអាស៊ាន (ACMF) និងកិច្ចខិតខំប្រឹងប្រែងសេរីភាវូបនីយកម្មសេវាហិរញ្ញវត្ថុ។

«ការចូលរួមក្នុងតំបន់ទាំងនេះមិនត្រឹមតែពង្រីកទស្សនៈរបស់លោកប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងធ្វើឱ្យលោកគឺជាតួអង្គសំខាន់ក្នុងការរៀបចំគោលនយោបាយហិរញ្ញវត្ថុដែលជំរុញកិច្ចសហប្រតិបត្តិការ និងការរីកចម្រើនក្នុងតំបន់»។ នេះបើតាមការលើកឡើងរបស់ ADFIAP។

ក្នុង​នាម​ជា​ប្រធាន​ថ្មី​របស់ ADFIAP លោក​បណ្ឌិត ថាច់ បាន​នាំ​យក​បទ​ពិសោធ​ដ៏​សម្បូរ​បែប​ក្នុង​ការ​កែទម្រង់​វិស័យ​ហិរញ្ញវត្ថុ ការ​អភិវឌ្ឍ​ទីផ្សារ​មូលធន និង​ធនាគារ​ជនបទ។ ការដឹកនាំរបស់លោកត្រូវបានគេរំពឹងថានឹងពង្រឹងបេសកកម្មរបស់ ADFIAP ក្នុងការលើកកម្ពស់វិស័យហិរញ្ញវត្ថុអភិវឌ្ឍន៍ប្រកបដោយនិរន្តរភាពនៅក្នុងតំបន់អាស៊ី និងប៉ាស៊ីហ្វិក។

«សហគមន៍ ADFIAP ទន្ទឹងរង់ចាំយ៉ាងអន្ទះសារនូវទស្សនវិស័យថ្មីៗ និងការដឹកនាំប្រកបដោយថាមពលដែល ​លោក​បណ្ឌិត កៅ ថាច នឹង​នាំ​មក​កាន់​អង្គភាពនេះ។ ការតែងតាំងរបស់លោកនឹងពង្រឹងតួនាទីរបស់ ADFIAP ក្នុងការដោះស្រាយបញ្ហាប្រឈម នានា»។ នេះបើតាមសេចក្តីប្រកាសព័ត៌មានដដែល។

ប្រវត្តិការសិក្សា
លោក កៅ ថាច ​ជាអតីតនិស្សិតថ្នាក់បរិញ្ញាបត្រច្បាប់ នៃសាកលវិទ្យាល័យភូមិន្ទនីតិសាស្ត្រ និងវិទ្យាសាស្ត្រសេដ្ឋកិច្ច នៅក្នុងឆ្នាំ១៩៩៨។ បន្ទាប់ពីបានបញ្ចប់ថ្នាក់បរិញ្ញាបត្រនេះ លោក កៅ ថាច បានបន្តការសិក្សាថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ នៅប្រទេសអូស្ត្រាលី ដោយបានបញ្ចប់ការសិក្សា និងទទួលបានសញ្ញាបត្រ នៅក្នុងឆ្នាំ២០០២ ដែលផ្ដោតទៅលើជំនាញប្រព័ន្ធពាណិជ្ជកម្មច្បាប់អន្តរជាតិ ក្របខណ្ឌច្បាប់អង្គការពាណិជ្ជកម្មពិភពលោក ដំណោះស្រាយក្រៅប្រព័ន្ធតុលាការ និងការរៀបចំប្រព័ន្ធដោះស្រាយវិវាទ នៃសាកលវិទ្យាល័យ Bond University។

លោក កៅ ថាច ក៏បានបញ្ចប់ការសិក្សាថ្នាក់បណ្ឌិតចំនួន២ថែមទៀត គឺសញ្ញាបត្របណ្ឌិតផ្នែករដ្ឋបាលពាណិជ្ជសាស្ត្រ នៃសាកលវិទ្យាល័យ EU Business School ប្រទេសស្វីស ក្នុងឆ្នាំ២០១៨ និងសញ្ញាបត្របណ្ឌិតគោលនយោបាយសាធារណៈ នៃសាកលវិទ្យាល័យកម្ពុជា​ ក្នុង​ឆ្នាំ២០២១ ដោយបានបញ្ចប់និក្ខេបបទ «តួនាទីរបស់និយ័តករមូលបត្រក្នុងការត្រួតពិនិត្យប្រកបដោយប្រសិទ្ធភាព និងបទបញ្ញត្តិទីផ្សារមូលបត្រនៅកម្ពុជា៕

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
ព័ត៌មានជាតិ៥ នាទីutes មុន

សម្តេចធិបតី ចូលបច្ច័យ១ម៉ឺនដុល្លារដល់គ្រួសារសពលោក ផល្លា រតនា ដែលស្លាប់ដោយគ្រោះរញ្ជួយដីក្នុងប្រទេសថៃ

ព័ត៌មានជាតិ៩ នាទីutes មុន

ក្រសួងវប្បធម៌ ប្រកាសទទួលពាក្យប្រឡងនិពន្ធប្រលោមលោក និងកំណាព្យរឿង ដើម្បីលើកស្ទួយអក្សរសិល្ប៍ខ្មែរ

ព័ត៌មានអន្ដរជាតិ២០ នាទីutes មុន

អាមេរិក វាយប្រហារសាហាវបំផុតនៅយេម៉ែន សម្លាប់មនុស្ស៨០នាក់ របួស១៥០នាក់

ព័ត៌មានអន្ដរជាតិ១ ម៉ោង មុន

ត្រាំ ប្រកាសថា អាចនឹងលែងជួយបញ្ចប់សង្គ្រាមរុស្ស៊ី-អ៊ុយក្រែន បើមើលទៅ ពិបាកពេក

ព័ត៌មានជាតិ១១ ម៉ោង មុន

ក្រសួង​ការងារ​បើក​កិច្ច​ប្រជុំ​ជ្រើសរើស​បេក្ខភាពសហគ្រាស​ ​ប្រគល់​ពានរង្វាន់ “សហគ្រាស​មួយ​ជា​សហគមន៍​សុខសាន្ត​មួយ”

ព័ត៌មានអន្ដរជាតិ១៦ ម៉ោង មុន

​អាមេរិកវាយ​ប្រហារ​​លើ​ក្រុម​ហ៊ូធី សម្លាប់​មនុស្ស​៣៨​នាក់និង​របួស​១០២​នាក់​នៅ​យេម៉ែន​

ព័ត៌មានអន្ដរជាតិ១៦ ម៉ោង មុន

អ្នកវិភាគអន្តរជាតិ លើកចំណុចធំ១ ដែល ពូទីន នឹងបញ្ឆេះសង្គ្រាមលោកលើកទី៣

ព័ត៌មានអន្ដរជាតិ១ ម៉ោង មុន

ត្រាំ ប្រកាសថា អាចនឹងលែងជួយបញ្ចប់សង្គ្រាមរុស្ស៊ី-អ៊ុយក្រែន បើមើលទៅ ពិបាកពេក

ព័ត៌មានជាតិ២៤ ម៉ោង មុន

ប្រធានាធិបតីចិន ប្រកាសជួយកម្ពុជាឱ្យសម្រេចបានគោលដៅជាប្រទេសអ្នកមាននៅឆ្នាំ២០៥០

ព័ត៌មានអន្ដរជាតិ១៩ ម៉ោង មុន

អាមេរិក ​ចោទ​ក្រុមហ៊ុន​ផ្កាយរណប​ចិន​ថា​បាន​ជួយ​ដល់​ការ​វាយប្រហារ​របស់​ក្រុមហ៊ូធី

Sokha Hotels

ព័ត៌មានពេញនិយម