ព័ត៌មានជាតិ
រដ្ឋមន្ត្រីពាណិជ្ជកម្ម៖ទំហំពាណិជ្ជកម្មរវាងកម្ពុជា-ឥណ្ឌូនេស៊ីនឹងមានសន្ទុះកាន់តែខ្លាំង
លោកស្រី ចម និម្មល រដ្ឋមន្ត្រីក្រសួងពាណិជ្ជកម្មបានថ្លែងថា ជាមួយនឹងកិច្ចខិតខំប្រឹងប្រែងនៃប្រមុខថ្នាក់ដឹកនាំនៃប្រទេសកម្ពុជា-ឥណ្ឌូនេស៊ីបានចូលរួមចំណែកយ៉ាងសំខាន់ដល់ការងបង្កើនល្បឿននៃការដោះដូរពាណិជ្ជកម្ម និងការវិនិយោគនៃប្រទេសសមាជិកអាស៊ានទាំងពីរ។
ការលើកឡើងរបស់លោកស្រីរដ្ឋមន្រ្តីធ្វើឡើងនាព្រឹកថ្ងៃសុក្រ ទី១៣ ខែកញ្ញា ឆ្នាំ២០២៤ នៅមជ្ឈមណ្ឌលសន្និបាត និងពិព័រណ៍កោះពេជ្រ ក្នុងឪកាសដែលលោកស្រីបានអញ្ជើញចូលរួមជាអធិបតីក្នុងពិធីបើកពិព័រណ៍ «សួស្តីឥណ្ឌូនេស៊ី»ដែលមានវត្តមានអញ្ជើញចូលរួមដោយ ឯកអគ្គរដ្ឋទូតសាធារណរដ្ឋឥណ្ឌូនេស៊ីប្រចាំនៅព្រះរាជាណាចក្រកម្ពុជា និងបណ្តាក្រុមហ៊ុន និងអាជីវកម្មជាច្រើនទៀត។
លោកស្រីដ្ឋមន្ត្រី មានសុទិដ្ឋិនិយមថា ព្រឹត្តិការណ៍ “សួស្តីឥណ្ឌូនេស៊ី” នឹងមាននូវសកម្មភាពសំខាន់ៗជាច្រើនដូចជា៖ ការតាំងបង្ហាញនិងលក់ផលិតផល ការផ្សព្វផ្សាយទេសចរណ៍ ពិព័រណ៍កម្មវិធីអប់រំ ការសម្តែងសិល្បៈវប្បធម៌ ជំនួបផ្គូផ្គងអាជីវកម្ម ការជំរុញការវិនិយោគ ពិធីបុណ្យម្ហូប និងកម្មវិធីជជែកដេញដោល ព្រមទាំងមានស្តង់ចូលរួមជាង ១០០ ដោយដាក់តាំងបង្ហាញផលិតផលនិងសេវាកម្ម ដែលនឹងចូលរួមចំណែកក្នុងការបង្កើនទំហំពាណិជ្ជកម្ម និងបន្ថែមតម្លៃដល់កិច្ចសហប្រតិបត្តិការរវាងកម្ពុជា-ឥណ្ឌូនេស៊ី រួមបញ្ចូលទាំងទេសចរណ៍ ការផ្លាស់ប្តូរវប្បធម៌ និងការវិនិយោគ។
លោកស្រីរដ្ឋមន្ត្រីបានលើកឡើងថា៖«ពាណិជ្ជកម្មទ្វេភាគីរវាងប្រទេសទាំងពីរ ដែលកាលពីឆ្នាំមុន ទំហំពាណិជ្ជកម្មសរុបបានឈានដល់លើស ១ប៊ីលានដុល្លារ កើនឡើងប្រមាណ ១៥% បើធៀបនឹងឆ្នាំ២០២២។ លោកជំទាវរដ្ឋមន្ត្រី បានមានជំនឿយ៉ាងមុតមាំថា ក្នុងឆ្នាំ២០២៤នេះ ទំហំពាណិជ្ជកម្មប្រទេសទាំងពីរនឹងកាន់តែមានការកើនឡើង តាមរយៈគំនិតផ្តួចផ្តើមប្រកបនវានុវត្តន៍ ដូចជា ព្រឹត្តិការណ៍ “សួស្តីឥណ្ឌូនេស៊ី” នេះ ព្រមទាំងកិច្ចសហប្រតិបត្តិការល្អប្រសើររវាងរដ្ឋាភិបាលនៃប្រទេសទាំងពីរលើសកម្មភាពពាណិជ្ជកម្មថ្មីៗ»។
លោកស្រី ចម និម្មលក៏បានលើកទឹកចិត្តដល់វិស័យឯកជន ឱ្យចូលរួមនិងរៀបចំព្រឹត្តិការណ៍បែបនេះឱ្យបានញឹកញាប់ ទាំងនៅក្នុងប្រទេសកម្ពុជា និងក្នុងប្រទេសឥណ្ឌូនេស៊ី ដើម្បីស្វែងរកសក្តានុពល ឱកាសថ្មីៗ និងបង្កើតភាពជាដៃគូថ្មី។
ជាមួយគ្នានេះដែរ លោកស្រីរដ្ឋមន្ត្រីក៏បានបញ្ជាក់ថាឆ្នាំចុងនេះ ក្រសួងពាណិជ្ជកម្មនឹងរៀបចំព្រឹត្តិការណ៍ពិព័រណ៍ប្រចាំឆ្នាំមួយគឺ “ពិព័រណ៍ផលិតផលខ្មែរ និងទំនិញនាំចេញ-នាំចូល (CIEGE) លើកទី១៧” ដែលនឹងប្រព្រឹត្តទៅចាប់ពីថ្ងៃទី១៣-១៦ ខែធ្នូ ឆ្នាំ២០២៤ នៅ PH Grand Hall បុរីប៉េងហួតបឹងស្នោរ រាជធានីភ្នំពេញ ក្នុងគោលបំណងលើកកម្ពស់សកម្មភាពពាណិជ្ជកម្ម ការវិនិយោគ និងការអភិវឌ្ឍវិស័យឯកជន ដែលមានការចូលរួមពីអ្នកតាំងពិព័រណ៍ជាតិ និងអន្តរជាតិជាច្រើនរូប៕
-
ចរាចរណ៍៤ ថ្ងៃ ago
ពលរដ្ឋអ្នកធ្វើដំណើរ គាំទ្រចំពោះការដាក់រនាំងដែកពុះចែកទ្រូងផ្លូវ នៅផ្លូវ ៦០ ម៉ែត្រ ដើម្បីកាត់បន្ថយគ្រោះថ្នាក់ចរាចរណ៍
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ ago
អាមេរិក ផ្អាកជំនួយនៅបរទេសទាំងអស់ លើកលែងតែប្រទេសចំនួន២
-
ជីវិតកម្សាន្ដ២ ថ្ងៃ ago
នាយិការងព័ត៌មាន CNC កញ្ញា នូ មៈនេត្រអាថាណ្ណា ទទួលមរណភាពក្នុងអាយុ៣៧ឆ្នាំ
-
ព័ត៌មានអន្ដរជាតិ៨ ម៉ោង ago
Breaking News! រត់ជាន់គ្នាក្នុងពិធីបុណ្យសាសនាហិណ្ឌូ ដែលមានមនុស្សចូលរួម ១០០លាននាក់ នៅឥណ្ឌា
-
ព័ត៌មានជាតិ១ ថ្ងៃ ago
ក្រៅពីមិនសុំទោសជនតាំងខ្លួនជាសាស្តាហៅអ្នកប្រតិកម្មលើខ្លួនជា «មនុស្សល្ងង់ និងអគតិ»
-
ព័ត៌មានអន្ដរជាតិ២២ ម៉ោង ago
អគ្គីភ័យលេបត្របាក់ផ្ទះឈើតម្លៃជិត ៣ លានដុល្លារក្នុងថ្ងៃបុណ្យចូលឆ្នាំចិន នៅខេត្ត Lop Buri ប្រទេសថៃ
-
ព័ត៌មានជាតិ២ ថ្ងៃ ago
ក្រសួងធម្មការកំពុងពិនិត្យវិធានការលើបុគ្គលដែលថាព្រះសង្ឃជាបន្ទុកពលរដ្ឋ និងមើលងាយព្រះត្រៃបិដក
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ ago
អ្នកជំនាញព្រមានថា ភ្លើងឆេះព្រៃថ្មីនៅ LA នឹងធំ ដូចផ្ទុះនុយក្លេអ៊ែរអ៊ីចឹង