Connect with us

ព័ត៌មានអន្ដរជាតិ

EU គ្រោង​បោះ​ឆ្នោត​សម្រេច​ការ​បន្ថែម​ពន្ធ​លើ​ EV ចិន​ នៅ​ចុង​ខែ​នេះ​

បានផុស

នៅ

ទីភ្នាក់ងារព័ត៌មាន Bloomberg បានរាយការណ៍កាលពីថ្ងៃសុក្រថា សហភាពអឺរ៉ុបមានបំណងរៀបចំការបោះឆ្នោត ដើម្បី​សម្រេច​លើ​វិធានការ​បន្ថែម​ពន្ធ​លើ​រថយន្ត​អគ្គិសនី (EV) ​នាំ​​ចូល​ពី​ប្រទេស​ចិន​ នា​ថ្ងៃ​ទី​ ២៥ ចុង​ខែ​កញ្ញា​ នេះ​ ដោយ​បដិសេធ​សំណើរ​ជាច្រើន​ពី​ភាគី​ក្រុង​ប៉េកាំង​។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

នេះ​មាន​ន័យ​ថា​ គណៈកម្មាការអឺរ៉ុបកំពុងខិត​កាន់​តែ​កៀក​លើ​ការ​សម្រេច​សំណើរ​ដាក់​ពន្ធ​រហូត​ដល់​ ៣៥,៣ ភាគរយ​ លើ​ EV ផលិត​នៅចិន​ ដោយ​បន្ថែម​ពី​លើ​ពន្ធ​នាំ​ចូល​រថយន្ត​ត្រឹម​តែ​​ ១០ ភាគរយ​ តាម​ស្ដង់ដារ​បច្ចុប្បន្ន​របស់​អឺរ៉ុប​។

​មុនការ​រាយការណ៍​របស់​ Bloomberg មួយ​ថ្ងៃ​ សហភាពអឺរ៉ុបបានទទួលការផ្តល់ជូនពីក្រុមហ៊ុនផលិតរថយន្ត EV ក្នុងប្រទេស​ចិន​ផ្សេងៗ​ អំពី​តម្លៃនាំចូលអប្បបរមាចូលទៅ​ក្នុង​ប្លុក ដែលជាមធ្យោបាយរបស់​ក្រុមហ៊ុន​ទាំង​នោះ​ដើម្បី​ជៀសវាងវិធានការ​ពន្ធ​ ដែល​ជា​បញ្ហា​ពាណិជ្ជកម្ម​ដ៏​តាន​តឹង​រវាង​ចិន​ និង​អឺរ៉ុប​ នា​ពេល​បច្ចុប្បន្ន។​ យ៉ាង​ណា​មិញ​ ប្លុក​អឺរ៉ុប​បាន​ច្រាន​ចោល​សំណើ​នោះ​។

នា​ពេល​កន្លង​​មក​ ភាគី​ចិន​បាន​បន្ទន់​ជំហរ ហើយ​សុំ​​ឱ្យ​មាន​ការ​ចរចា​គ្នា​លើ​បញ្ហា​នេះ​ ទាំង​ទទូច​ឱ្យ​សហភាព​អឺរ៉ុប​ លុប​ចោល​វិធានការ​ «ការពារ​និយម​» របស់​ខ្លួន​។ ប៉ុន្តែ​គ្មាន​ការ​វិវត្តថយក្រោយ​ជាដុំ​កំភួន​ពី​ប្លុក​នៅ​ឡើយ​ទេ​។

បើ​តាម​ទីភ្នាក់ងារសារព័ត៌មាន​រ៉យទ័រ​ ប្រធានពាណិជ្ជកម្មសហភាពអឺរ៉ុប លោក Valdis Dombrovskis នឹងជួបជាមួយរដ្ឋមន្ត្រីក្រសួងពាណិជ្ជកម្មចិនលោក Wang Wentao នៅថ្ងៃព្រហស្បតិ៍សប្តាហ៍ក្រោយ។

គួរ​គូស​បញ្ជាក់​ថា​ សំណើពន្ធ​ចុងក្រោយនឹងត្រូវបោះឆ្នោតដោយសមាជិកទាំង ២៧ ប្រទេស​របស់សហភាពអឺរ៉ុប។ វា​អាច​នឹងត្រូវបានអនុវត្តនៅចុងខែតុលា ប្រសិន​បើ​សមាជិកភាគច្រើនបោះ​ឆ្នោត​គាំទ្រ​​វា​៕

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានអន្ដរជាតិ៣ ម៉ោង មុន

​រូប​ភាព​រលំបាក់​អគារ​គួររន្ធត់​នៅថៃ ប៉ុន្តែ​​អាជ្ញាធរ​​បញ្ជាក់ថា​ ចំនួន​អ្នកស្លាប់​មាន៩នាក់​ដល់​ពេលនេះ​

ព័ត៌មានអន្ដរជាតិ៤ ម៉ោង មុន

​​រហូត​ដល់​ពេល​នេះ មីយ៉ាន់​ម៉ារកឃើញ​អ្នក​ស្លាប់​​​និងរបួស​ជិត​៩០០​នាក់​ក្នុងគ្រោះរញ្ជួយដី​

ព័ត៌មានជាតិ៦ ម៉ោង មុន

ក្រុមហ៊ុន​បច្ចេកវិទ្យា​ទំនើប​​ចិន ប្ដេជ្ញា​ជំរុញ​កម្មវិធី​សិក្សា TVET កម្ពុជា ឱ្យ​ស្រប​តាមស្តង់ដារ​សិក្សា​នៃ​ប្រទេសចិន និងអាល្លឺម៉ង់

ព័ត៌មានជាតិ៧ ម៉ោង មុន

មន្ត្រីក្រសួងសេដ្ឋកិច្ច ៖ ម្ចាស់​អាជីវកម្ម ដែលប្រឈមហានិភ័យ ត្រូវ​មាន​ធានារ៉ាប់រង​សម្រាប់​អាជីវកម្ម​ខ្លួន

ព័ត៌មានអន្ដរជាតិ៩ ម៉ោង មុន

​​តើគ្រោះ​​រញ្ជួយដី​កើត​នៅ​មីយ៉ាន់​ម៉ា​​​ប៉ះពាល់​និង​ជះឥទ្ធិពលដល់​ណាខ្លះ?​

ព័ត៌មានអន្ដរជាតិ១១ ម៉ោង មុន

កម្មករសំណង់ ៤៣នាក់ ជាប់ក្រោមគំនរបាក់បែកនៃអគារ ដែលរលំក្នុងគ្រោះរញ្ជួយដីនៅ បាងកក

ព័ត៌មានជាតិ២១ ម៉ោង មុន

បងប្រុសរបស់សម្ដេចតេជោ គឺអ្នកឧកញ៉ាឧត្តមមេត្រីវិសិដ្ឋ ហ៊ុន សាន បានទទួលមរណភាព

ក្រុងប៉ោយប៉ែត
សន្តិសុខសង្គម១០ ម៉ោង មុន

ការដ្ឋានសំណង់អគារខ្ពស់ៗមួយចំនួនក្នុងក្រុងប៉ោយប៉ែតត្រូវបានផ្អាក និងជម្លៀសកម្មករចេញក្រៅ

ព័ត៌មានអន្ដរជាតិ១១ ម៉ោង មុន

ការ​ខូចខាត​បឋម ព្រោះ​គ្រោះរញ្ជួយដីដ៏ខ្លាំងក្លា​ដែល​វាយប្រហារអាស៊ីអាគ្នេយ៍

ព័ត៌មានអន្ដរជាតិ១១ ម៉ោង មុន

នាយករដ្ឋមន្ត្រី​ថៃ ដាក់​ចេញ​បទបញ្ជា​​បន្ទាន់ដើម្បី​គ្រប់គ្រង់​គ្រោះរញ្ជួយដី​

Sokha Hotels

ព័ត៌មានពេញនិយម