Connect with us

ព័ត៌មានអន្ដរជាតិ

តម្លៃ​ប្រេង​ធ្លាក់​ចុះ​ជា​ថ្មី​

បានផុស

នៅ

តម្លៃប្រេងបានធ្លាក់ចុះកាលពីថ្ងៃសុក្រ ដែល​ជា​ថ្ងៃ​បញ្ចប់​ការ​ជួញដូរប្រចាំ​សប្ដាហ៍​​ ខណៈផលិតកម្មប្រេងឆៅនៅឈូងសមុទ្រម៉ិកស៊ិករបស់សហរដ្ឋអាមេរិកបានបន្តដំណើរ​ការ​ឡើងវិញ ក្រោយ​ព្យុះ​សង្ឃរា Francine បក់​បោក​ផុត​ ហើយទិន្នន័យបង្ហាញ​ពី​ឧបករណ៍​ខួង​អណ្ដូង​ប្រេង​របស់​​អាមេរិក​​កើនឡើង​។ នេះ​បើតា​ម​ការ​ចុះ​ផ្សាយ​របស់​ទីភ្នាក់ងារ​សារព័ត៌មាន​រ៉យទ័រ​។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

ប្រេងឆៅនាពេលអនាគត ម៉ាក​ Brent បាន​ជួញដូរ​នៅ​​តម្លៃ​ ៧១,៦១ ដុល្លារ​/បារ៉ែល​ ដោយ​ធ្លាក់​ចុះ​ ៣៦ សេន ឬ​ ០,៥ ភាគរយ​ ខណៈ​ប្រេង​ឆៅ​​អាមេរិក​ ម៉ាក West Texas Intermediate (WTI) បាន​ជួញដូរ​នៅតម្លៃ ៦៨,៦៥ ដុល្លារ​/បារ៉ែល​ ដោយ​ធ្លាក់​ចុះ​ ៣២ សេន​ ឬ​ ០,៥ ភាគរយ​។

វា​គឺ​ជា​ការ​ធ្លាក់​ចុះ​ជា​ថ្មី​ បន្ទាប់​ពី​តម្លៃ​ប្រេង​ទាំង​២បាន​កើន​មក​វិញ​​តិច​តួច​ ក្រោយ​តម្លៃ​ប្រេង​ម៉ាក​ Brent បាន​ធ្លាក់​ចុះ​ក្រោយ​ ៧០ ដុល្លារ​/បារ៉ែល​ ជា​លើក​ដំបូង​ក្នុង​រយៈ​ពេល​ជិត​​៣​ឆ្នាំ​ កាល​ពី​ថ្ងៃ​អង្គារ​។

អ្នក​ជំនាញ​បាន​ភ្ជាប់​ការ​ធ្លាក់​ចុះ​ជា​ថ្មី​នេះ​ ទៅ​នឹង​ការ​ដក​ការ​ទិញ​នា​ចុង​សប្ដាហ៍របស់​វិនិយោគិន​​ នៅពេលដែលផលិតកម្ម និងសកម្មភាពចម្រាញ់នៅ​តំបន់​ឆ្នេរឈូងសមុទ្រអាមេរិកចាប់ផ្តើមឡើងវិញ ក្រោយ​ព្យុះ​សង្ឃរា Francine បាន​បង្ខំ​ឱ្យផលិតកម្ម​ប្រេង​ក្នុង​តំបន់​​ប្រមាណ​​ ៤២ ភាគរយ បិទ​ដំណើរ​ការ​ជា​បណ្ដោះ​អាសន្ន​។

​ជុំ​វិញ​និន្នាការ​ធ្លាក់​ចុះ​តម្លៃ​ប្រេង​នា​រយៈ​ពេល​ប៉ុន្មាន​សប្ដាហ៍​ចុង​ក្រោយ​នេះ​ អ្នក​ជំនាញ​បាន​លើក​ឡើង​ពី​កម្សោយ​នៃ​តម្រូវ​ការ​ប្រេង​ទាំង​នៅ​សហរដ្ឋ​អាមេរិក​ និង​ចិន​ ដែល​ជា​ប្រទេស​ប្រើ​ប្រេង​ធំ​ជាង​គេ​បំផុត​៕

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានអន្ដរជាតិ១៥ នាទីutes មុន

​​រហូត​ដល់​ពេល​នេះ មីយ៉ាន់​ម៉ារកឃើញ​អ្នក​ស្លាប់​​​និងរបួស​ជិត​៩០០​នាក់​ក្នុងគ្រោះរញ្ជួយដី​

ព័ត៌មានជាតិ២ ម៉ោង មុន

ក្រុមហ៊ុន​បច្ចេកវិទ្យា​ទំនើប​​ចិន ប្ដេជ្ញា​ជំរុញ​កម្មវិធី​សិក្សា TVET កម្ពុជា ឱ្យ​ស្រប​តាមស្តង់ដារ​សិក្សា​នៃ​ប្រទេសចិន និងអាល្លឺម៉ង់

ព័ត៌មានជាតិ៣ ម៉ោង មុន

មន្ត្រីក្រសួងសេដ្ឋកិច្ច ៖ ម្ចាស់​អាជីវកម្ម ដែលប្រឈមហានិភ័យ ត្រូវ​មាន​ធានារ៉ាប់រង​សម្រាប់​អាជីវកម្ម​ខ្លួន

ព័ត៌មានអន្ដរជាតិ៦ ម៉ោង មុន

​​តើគ្រោះ​​រញ្ជួយដី​កើត​នៅ​មីយ៉ាន់​ម៉ា​​​ប៉ះពាល់​និង​ជះឥទ្ធិពលដល់​ណាខ្លះ?​

ព័ត៌មានជាតិ៦ ម៉ោង មុន

អ្នកនាំពាក្យ៖ បុគ្គលិកដែលរត់ចេញពីអគារខ្ពស់ៗ ព្រោះខ្លាចករណីរញ្ជួយដីពេលនេះត្រឡប់ចូលអគារវិញធម្មតា

Sokha Hotels

ព័ត៌មានពេញនិយម